បន្តសកម្មភាពរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមនៅអឺរ៉ុប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការរដ្ឋសភាប៉ូឡូញ អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong បានជួបសន្ទនាជាមួយអនុប្រធានសភាតំណាងរាស្រ្តប៉ូឡូញ លោក Piotr Zgorzelski ។
អនុប្រធានរដ្ឋសភាលោក Tran Quang Phuong អនុប្រធានសភាតំណាងរាស្រ្តប៉ូឡូញ និងគណៈប្រតិភូបានថតរូប។ រូបថត៖ VOV
នៅក្នុងជំនួបពិភាក្សានេះ
អនុប្រធានរដ្ឋសភាវៀតណាមបានអះអាងថា
វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ
និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ
ដោយចាត់ទុកប៉ូឡូញជាដៃគូអាទិភាពរបស់វៀតណាមនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត; ហើយបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនទំនាក់ទំនង និងរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់។
អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ក៏បានស្នើឱ្យប៉ូឡូញឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម
- សហភាពអឺរ៉ុប (EU) ជំរុញគណៈកម្មការអឺរ៉ុប(EC) ដក "កាតលឿង" សម្រាប់ជលផលវៀតណាម
និងស្នើឱ្យប្រទេសទាំងពីរធ្វើការពិចារណាលើការបន្តជើងហោះហើររវាងប៉ូឡូញ និងវៀតណាម
ដើម្បីជំរុញសកម្មភាពទេសចរណ៍ ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត។
រីឯខ្លួនវិញ
អនុប្រធានសភាតំណាងរាស្ត្រប៉ូឡូញ លោក Piotr Zgorzelski បានអះអាងថា
សភាតំណាងប៉ូឡូញមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម
រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ លោក Piotr
Zgorzelski បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់សហគមន៍ជនវៀតណាមនៅប៉ូឡូញ
ដោយសង្កត់ធ្ងន់ថា
សហគមន៍ជនវៀតណាមនឹងក្លាយជាស្ពានដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម