កំលោះមាំពូកែរាប់រយនាក់ នៅក្នុងភូមិង៉ុកទ្រី (Ngoc Tri) (ឃុំថាច់បាន - Thach Ban ខណ្ឌឡុងបៀន - Long Bien ក្រុងហាណូយ) រួមគ្នាចូលរួមប្រឡងទាញព្រ័ត្រអង្គុយដើម្បីបួងស្រួងសូមឆ្នាំថ្មី ភ្លៀងខ្យល់អំណោយផល ដំណាំលូតលាស់ល្អ។
តាមរឿងដំណាល កាលពីដើមភូមិង៉ុកទ្រី (Ngoc Tri) ជួបភាពរាំងស្ងួត ទូទាំងភូមិមានអណ្តូង១២ តែមានអណ្តូងមួយគត់នៅចំណុះភូមិឌៀ (Dia) ដែលនៅមានទឹកហូប។ កំលោះភូមិដឿង (Duong) តូច ភូមិចើ (Cho)តូច ធ្វើដំណើរទៅកាន់អណ្តូងទឹកភូមិឌៀ (Dia) តូច យកទឹក ត្រូវកំលោះភូមិឌៀ (Dia) តូច រាលរាំងមិនឱ្យយក។ សម័យកាលនោះ រែកទឹកដោយធុងផ្តៅ។ នៅពេលដណ្តើមធុងប្រទាញ់គ្នា ខ្លាចទឹកខ្ចាយ ទើបអង្គុយចុះឱបធុងទឹក។ រាំងស្ងួតក្រៃលែង នឹកដល់រឿងកាលនោះ ចាស់ព្រឹទ្ធាចារ្យបង្កើតចេញល្បែងទាញព្រ័ត្រអង្គុយ ទុកសម្តែងនាបុណ្យភូមិ ដោយបំណងសូមទឹកភ្លៀង និង ខ្យល់អំណោយផល។
អត្ថបទ និង រូបថត៖ កុងដាត