• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី ប៉េរូ និងចូលរួមកិច្ចប្រជុំកំពូល APEC

នេះជាដំណើរទស្សនកិច្ចការងារនៅបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ លឿង គឿង ក្នុងមុខតំណែងថ្មីដោយមានអត្ថន័យ និងសារៈសំខាន់ពិសេស ទាំងទ្វេភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើនថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកាលានុវត្តភាពសហប្រតិបត្តិការ ហើយជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយឈីលី និងប៉េរូ ក៏ដូចជាតំបន់អាមេរិកឡាទីនផងដែរ។
  ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (Luong Cuong)។ រូបថត៖ VNA 

នាថ្ងៃទី ៨ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (Luong Cuong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធា
រណរដ្ឋឈីលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឈីលី លោក Gabriel Boric; បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមសប្ដាហ៍កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra។

នេះជាដំណើរទស្សនកិច្ចការងារនៅបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ លឿង គឿង ក្នុងមុខតំណែងថ្មីដោយមានអត្ថន័យ និងសារៈសំខាន់ពិសេស ទាំងទ្វេភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើនថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកាលានុវត្តភាពសហប្រតិបត្តិការ ហើយជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយឈីលី និងប៉េរូ ក៏ដូចជាតំបន់អាមេរិកឡាទីនផងដែរ។

ម៉្យាងវិញទៀត ការដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ២០២៤ បន្តអះអាងនូវការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានឲ្យដឹងថា៖

“លោកប្រធានរដ្ឋនឹងលើកឡើងនូវសំណើប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ និងរបកគំហើញជាច្រើន ដើម្បីលើកកម្ពស់ថែមទៀតនូវតួនាទី និងឋានៈរបស់ APEC ក្នុងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះសហគមន៍អន្តរជាតិនិយាយរួម និងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយដោយឡែក។ លោកប្រធានរដ្ឋក៏នឹងបង្ហាញសារអំពីសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាមក្នុងយុគសម័យថ្មី ក៏ដូចជាទិសដៅសំខាន់ៗក្នុងការអភិវឌ្ឍ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិក និងវេទិកា APEC គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បង; អំពាវនាវឱ្យខឿនសេដ្ឋកិច្ចជាសមាជិក APEC និងសហគមន៍ធុរកិច្ចក្នុងតំបន់បន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥”៕

កាសែតរូបភាពវៀតណាម

ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលី

ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលី

នារសៀលថ្ងៃទី ១១ វិច្ឆិកា (ម៉ោងក្នុងតំបន់) ពិធីទទួលបដិសណ្ឋារកិច្ចលោក ប្រធានរដ្ឋ លឿង គឿង (Luong Cuong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែល អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី បានប្រព្រឹត្តទៅនៅ ទីលានរដ្ឋធម្មនុញ្ញ ទល់មុខវិមានប្រធានាធិបតី La Moneda ក្នុងរដ្ឋធានី Santiago de Chile។ លោកប្រធានាធិបតី Gabriel Boric Font បានអញ្ជើញធ្វើជាអធិបតីក្នុងពិធី បដិសណ្ឋារកិច្ច។

Top