• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥”

នាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតជាតិនៃទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿងនិងលោកជំទាវភរិយាបានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥” ក្រោមប្រធានបទ "វៀតណាម - ស្ទុះឈានឡើងក្នុងយុគសម័យថ្មី”។
លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ក្នុងសមិទ្ធិផលដ៏ធំធេងរបស់ប្រទេសជាតិ តែងតែមានការរួមចំណែកសំខាន់របស់បងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេស; កម្លាំងមហាសាមគ្គីជនជាតិគឺជាមូលដ្ឋានគ្រឹះ ដែលជាប្រភពនៃកម្លាំង នាំមកនូវជ័យជំនះដ៏មហិមានិងភាពរុងរឿងរបស់ប្រជាជនវៀតណាម។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍របស់ប្រទេសជាតិ បក្ស រដ្ឋ តែងតែលើកតម្កើងនិងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេស ដែលតែងតែរួមដៃគ្នាសម្រេចគោលដៅកសាងប្រទេសវៀតណាមរឹងមាំ វិបុលភាព។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមអំពាវនាវឲ្យជនជាតិវៀតណាមនៅក្រៅប្រទេស បន្តសាមគ្គី ស្រុះចិត្តគំនិតគ្នា   និងរួមដៃជាមួយជនរួមជាតិវៀតណាមក្នុងប្រទេស ដើម្បីបំពេញបេសកកម្មដ៏មហិមាររបស់ប្រទេសជាតិ

កម្មវិធីជួបប្រាស្រ័យសិល្បៈ និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងជាមួយនឹងការសម្តែងសិល្បៈដ៏វិសេសវិសាល បង្ហាញពីជំនឿ និងស្មារតីថ្មី ដើម្បីឈានជើងយ៉ាងរឹងមាំទៅកាន់យុគសម័យថ្មី ក្នុងចំណងសាមគ្គីភាព និងឯកភាពជាតិរបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel។

Top