អ្នកប្រមូលផ្តុំហុងត្រាង (Hong Trang) (ហាណូយ) មានបទពិសោធន៍និងមានចំណង់ចំណូលចិត្តប្រមូលផ្តុំត្បូងគជ់ បានជាង១៥ឆ្នាំ។ ថ្មីៗនេះ អ្នកនាងបានពង្រីកកម្រងប្រមូលផ្តុំពាក់ព័ន្ធដល់ខឿនវប្បធម៌វៀតណាម ដែលធ្វើដោយត្បូងគជ់ ក្រោមប្រធានបទ “ប្រណីតភាពវៀតណាមដាំលើត្បូងគជ់”&
អ្នកប្រមូលផ្តុំ ហុងត្រាង (Hong Trang) (ហាណូយ) មានមនោសញ្ចេតនាចម្លែកមួយមកលើត្បូងគជ់។ អ្នកនាងបានផ្សារភ្ជាប់ចិត្តប្រមូលផ្តុំត្បូងគជ់ជាង១៥ឆ្នាំ។ ផ្តើមពីការប្រមូលផ្តុំត្បូងគជ់ ហុងត្រាង (Hong Trang) បានខិតខំធ្វើប្រដាប់តុបតែង សម្រាប់ត្បូងគជ់ ឱ្យក្លាយជាគ្រឿងអាលង្ការតាក់តែងសម្ផស្ស សម្រាប់មនុស្សគ្រប់រូប។ ប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកនាងបានខិតខំស្រាវជ្រាវប្រមូលផ្តុំត្បូងគជ់រាប់ពាន់ដុំ ក្រោមប្រធានបទ “ប្រណីតភាពវៀតណាមដាំលើត្បូងគជ់”។
ដើម្បីមានផលិតផលត្បូងគជ់ ហុងត្រាង (Hong Trang) បានសហការនឹងអ្នកប្រមូលផ្តុំ សិល្បករបរទេស ដើម្បីអាចយកធ្វើជាកម្មសិទ្ធិនូវផលិតផលត្បូងគជ់ពិសេសទាំងនេះ។
អ្នកនាងហុងត្រា (Hong Trang) មាននិស្ស័យនឹងត្បូងគជ់ តាំងពីអាយុ១៨ឆ្នាំ ខណៈពេលដែលអ្នកនាងបានជីដូនខាងម្តាយជូនកងដៃត្បូងគជ់ជាអំណោយដំបូងបង្អស់។ ផ្តើមពីនោះមក ចំណេះដឹងខាងត្បូងគជ់របស់អ្នកនាង បានសន្សំបន្តិចម្តងៗ។ អ្នកនាងចាប់ផ្តើមសិក្សាពីអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា អំពីប្រភពដើមនៃត្បូងគជ់ និងផលប្រយោជន៍របស់មនុស្ស ពេលប្រើប្រាស់ត្បូងគជ់ធ្វើជាអាលង្ការ។
ជាមួយបទពិសោធន៍ និងការស្វែងយល់ជាច្រើនឆ្នាំ អ្នកនាង ហុងត្រាង (Hong Trang) បានសហការនឹងអ្នកប្រមូលផ្តុំ សិប្បករ មកពីប្រទេសមីយ៉ានម៉ា ជាទីកន្លែងមានរ៉ែត្បូងគជ់ល្បីឈ្មោះ។ ជាមួយនឹងប្រវត្តិចំណាស់ភ្ជាប់តម្លៃប្រពៃណីជាច្រើន។ រហូតដល់បច្ចុប្បន្ន ឆ្លងកាត់ភាពអាបឱន រុងរឿង នៃប្រវត្តិសាស្រ្ត ត្បូងគជ់របស់មីយ៉ានម៉ា នៅតែបានក្រុមអភិជនស្វែងរកយ៉ាងខ្លាំង។ អ្នកនាង ហុងត្រាង (Hong Trang) ក៏មិនអាចឃ្លាតឆ្ងាយពីប្រការនេះដែរ។ អ្នកនាងជោគជ័យក្នុងការបញ្ជូន “ប្រណីតភាពវៀតណាម” បញ្ចូលព្រលឹងសន្ធិតលើផលិតផលត្បូងគជ់ ដោយក្បាច់ចម្លាក់រូបភាពមានតម្លៃចំពោះវៀតណាម និង ផ្សព្វផ្សាយតម្លៃវប្បធម៌រូបីរបស់វៀតណាម ទៅដល់អ្នកដែលចូលចិត្តស្រឡាញ់ត្បូងគជ់ ឧទ្ទេសនាមវៀតណាមដោយរបៀបមនុស្សសាស្រ្ត ទំនើប ប៉ុន្តែនៅរក្សាបានពណ៌ប្រពៃណី តាមរយៈរឿងរ៉ាវអំពីត្បូងគជ់។ ពីនោះ អ្នកស្រឡាញ់ត្បូងគជ់ ទោះបីជនជាតិវៀតណាម ឬជនជាតិបរទេសរស់នៅប្រទេសវៀតណាម ក៏មានទស្សនៈស្និទ្ធស្នាល និងបើកទូលាយជាងចំពោះត្បូងគជ់។
លេចធ្លោក្នុងកម្រងប្រមូលផ្តុំរបស់អ្នកនាងគឺ “ផ្កាឈូក” ជាប្រភេទបុប្ផាតំណាងជាតិនៃប្រទេសវៀតណាម។ អ្នកនាងនិងជាងចម្លាក់ដ៏មានថ្វីដៃ ធ្វើបានជោគជ័យពេលយកផ្កាឈូកគជ់ ជូនទៅដល់ដៃមិត្តភក្តីអន្តរជាតិ លោកស្រី Camille Lavirotte (ជនជាតិបារាំង)។ តាមរយៈកម្រងប្រមូលផ្តុំរបស់ខ្លួន អ្នកនាងឧទ្ទេសនាមជូនលោកស្រី ដឹងអំពីផ្កាជាតិរបស់វៀតណាម ឬតាមរយៈខ្សែករ black-jade បានឆ្លាក់យ៉ាងប្រណីតរូបភាពព្រះម៉ែគង់ស៊ីអ៊ីន ឧទ្ទេសនាមអំពីទំនុកចិត្តរបស់ជនជាតិវៀតណាម ជំនឿទៅលើអំពើសុចរិត ឬតាមរយៈរូបភាពនាគជានិមិត្តរូបនៅសម័យរាជការលី (Ly) ដើម្បីពណ៌នាអំពីប្រវត្តិសាស្រ្តវៀតណាម។ លោកស្រី Camille Lavirotte ចូលចិត្តពេលស្តាប់រឿងរ៉ាវ ទ្រឹស្តីជីវិត បង្កប់នៅខាងក្រោយផលិតផលនីមួយៗ ដែលធ្វើចេញពីត្បូងគជ់។
អ្នកនាងធ្លាប់ទទួលភ្ញៀវជនជាតិដាយណឺម៉ាក់ លោក Erich Muller ហើយបកស្រាយជូនលោកអំពីអត្ថន័យមេបន្តោងខ្សែកសុខសាន ធ្លាប់បានធ្វើតាមកាក់ប្រាក់បុរាណវៀតណាម ឬរូបភាពប្រាសាទ៩ជាន់ ធ្វើតាមប្រាសាទនៅទីសក្ការ ង៉ូកសឺន (Ngoc Son)។ល។
គ្រឿងអាលង្ការគ្រប់ប្រភេទ បានធ្វើពីត្បូងគជ់ អ្នកនាងគួបផ្សំនឹងកងដៃ ខ្សែក ក្រវិល ស្នៀតសក់។ល។ ទុកជាកម្រងប្រមូលផ្តុំរបស់ខ្លួន មួយថ្ងៃកាន់តែសម្បូរបែប។ កងដៃរូបហង្សទឹបមាស ផ្កាឈូកទឹបប្រាក់ មេបន្តោងខ្សែក បានចម្លាក់រូបផ្សិត ក្រវិលត្បូងបានធ្វើតាមរូបភាពបាញ់ចឹង (Banh Chung) ប្រពៃណី នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ទាំងអស់សុទ្ធតែបានសិស្បករ យកចិត្តទុកដាក់អស់ពីចិត្ត ទៅលើក្បាច់ចម្លាក់ប្រណីត និងផ្ចិតផ្ចង់លើស្លាកស្នាមលម្អិត។
អ្នកនាង ហុងត្រាង (Hong Trang) ចែករំលែកថា៖ ប្រជាប្រិយដូនតាមានឃ្លាថា “គ្រួសារមានត្បូងគជ់ក្នុងផ្ទះប្រាកដជាសម្បូរស្តុងស្តម្ភ - អ្នកពាក់ត្បូងគជ់លើខ្លួនប្រាកដជាជោគជ័យ”។ ហេតុនេះអ្នកនាងតែងខិតខំប្រមូលផ្តុំសម្រាប់ខ្លួន នូវត្បូងគជ់ដែលមានលក្ខណៈព្រលឹងជនជាតិវៀតណាមសុទ្ធសាធ ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាម ជាមួយនឹងមិត្តភក្តិក្នុងស្រុកនិងអន្តរជាតិ រួមនឹងអ្នកមានចំណូលចិត្តប្រមូលត្បូងគជ់ជាដោយឡែក និងក្នុងវប្បធម៌រូបីជាទូទៅ។
រៀងរាល់ថ្ងៃ អ្នកនាង ហុងត្រាង (Hong Trang) នៅតែព្យាយាមប្រមូលផ្តុំ និងរចនាចេញត្បូងគជ់ សម្រាប់បន្ទប់តាំងពិព័រណ៍ត្បូងគជ់ដោយឡែករបស់ខ្លួន មួយថ្ងៃកាន់តែសម្បូរបែបជាង។ អ្នកនាងនិយាយថា នៅពេលខាងមុខ នឹងរៀបចំពេលរួមប្រាស្រ័យត្បូងគជ់ សម្រាប់អ្នកចូលចិត្តស្រឡាញ់ត្បូងគជ់ សំណេះសំណាលគ្នា ដូចជាស្នាដៃសិល្បៈផ្សារភ្ជាប់នឹងជីវភាពរស់នៅរៀងៗខ្លួន។ តាមរយៈនោះ អ្នកនាង ហុងត្រាង (Hong Trang) នឹងរចនាកម្រងត្បូងគជ់ច្រើនជាងនេះទៅទៀត បង្ហាញពីក្តីសុបិន បំណងប្រាថ្នារបស់យុវជនវៀតណាម នៅលើមាគ៌ាផ្តើមធុរកិច្ចថ្មី៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញឡុង ប្រែសម្រួល៖ រីកើង