• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យសួរដេញដោលក្នុងកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៣១ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតាមបានរៀបចំសម័យសួរដេញដោល-ឆ្លើយសំណួរដេញដោល លើបញ្ហានានាក្នុង វិស័យហិរញ្ញវត្ថុ និងការទូត។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

សម័យសួរដេញដោលត្រូវបានតភ្ជាប់ តាមប្រព័ន្ធអ៊ីនធឺណែតជាមួយនឹងខេត្ត/ក្រុងទាំង៦៣ទូទាំងប្រទេស ហើយត្រូវបាន ផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍សម្រាប់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋបានទស្សនាផងដែរ។ ថ្លែងសុន្ទរកថាបើកសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖

ក្នុងសម័យប្រជុំលើកទី៦នាពេលថ្មីៗនេះ រដ្ឋសភាបានអនុវត្តន៍ការសួរដេញ ដោលចំពោះរដ្ឋមន្ត្រី និងប្រធានផ្នែកចំនួន ២១ អំពីបញ្ហាទាក់ទងនឹងវិស័យចំនួន ២១ ដែលបានលើកឡើងក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសួរដេញដោល និង ការឃ្លាំមើលតាមប្រធានបទ; តាមនោះ ក្រុមបញ្ហាដែលត្រូវបានលើកយកមកសួរដេញ ដោល បានគ្របដណ្តប់លើវិស័យភាគច្រើននៃជីវភាពសេដ្ឋកិច្ចសង្គម។ ដោយផ្អែកលើ ការសំយោគប្រភពព័ត៌មាន សំណើរបស់គណៈប្រតិភូរដ្ឋសភា ការពិនិត្យមើលលើ វិសាលភាពនៃសំណួរដែលបានលើកឡើងក្នុងសម័យប្រជុំលើកទី៦ និងសម័យប្រជុំ តាំងពីដើមអាណត្តិមក ដោយផ្តើមចេញពីស្ថានភាពជាក់ស្តែង ព្រមទាំងដើម្បីបង្កើត លក្ខខណ្ឌសម្រាប់ រដ្ឋមន្ត្រី និងប្រធានផ្នែកទាំងអស់ ចូលរួមឆ្លើយសំណួរដេញដោល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចជ្រើសរើសការសួរដេញដោលលើ ក្រុមបញ្ហា ក្រោមការទទួលខុសត្រូវគ្រប់គ្រងរដ្ឋរបស់ក្រសួងហិរញ្ញវត្ថុ និងក្រសួងការ បរទេស នៅក្នុងកិច្ចប្រជុំនេះ

បន្ទាប់ពីពិធីបើក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យសួរដេញ ដោលនិងឆ្លើយសំណួរដេញដោលលើក្រុមបញ្ហានៃវិស័យហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុលោក Ho Duc Phoc ទទួលខុសត្រូវចំពោះការឆ្លើយសំណួរដេញដោលនៅ ក្នុងសម័យប្រជុំ។ លោករដ្ឋមន្រ្តី Ho Duc Phoc បានឲ្យដឹងថា៖

នៅឆ្នាំ ២០២៣ សន្ទស្សន៍ CPI មានត្រឹមតែ ៣,២៥% ប៉ុណ្ណោះ ប៉ុន្តែក្នុងពាក់ កណ្ដាលដំបូងនៃត្រីមាសទី ១ ឆ្នាំ ២០២៤ សន្ទស្សន៍នេះបានកើនឡើងយ៉ាងខ្លាំង។ ដូច្នេះហើយ ដំណោះស្រាយលើតម្លៃ ការប្រើប្រាស់ចាំបាច់... ចាំបាច់ត្រូវគ្រប់គ្រង យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឡើងថ្លៃ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ។ ក្នុងក្រុម CPI របស់វៀតណាម មានទំនិញចំនួន ៧៥២ ប្រភេទ។ ចាំបាច់ត្រូវមាន ដំណោះស្រាយដើម្បីរឹតត្បិត និងធ្វើអន្តរាគមន៍ដោយប្រយោល ឬដោយផ្ទាល់ដើម្បី បញ្ចុះតម្លៃ។ក្រសួងហិរញ្ញវត្ថុនឹងសម្របសម្រួលធ្វើសេនាធិការលើគោលនយោបាយ សារពើពន្ធ និងគោលនយោបាយរូបិយវត្ថុដើម្បីរឹតត្បិត ឬដកសាច់ប្រាក់ក្នុងចរាចរ បន្ថែមទៀត។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌ ដោះស្រាយការជំពាក់ជំពិនសម្រាប់ ផលិតកម្ម និងអាជីវកម្មអភិវឌ្ឍន៍ បង្កើតប្រភពទំនិញដ៏សម្បូរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top