• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

បុណ្យង្វៀនទីវ (Nguyen tieu) នៅក្រុងហូយអាន - បេតិកភណ្ឌវប្បធម៌ជាតិ

នៅ​ក្រុង​ហូយ​អាន​ បន្ទាប់​ពី​បញ្ចប់​បុណ្យ​ចូល​ឆ្នាំថ្មី​​ (ថ្ងៃ​៧ ខែ​១ ចន្ទគតិ) អ្នក​ស្រុក​​​អូរ​អរ​ត្រៀម​ទទួល​បុណ្យ​ង្វៀន​ទីវ (Nguyen tieu)​។ នេះ​ជា​ពិធីបុណ្យធំ​បំផុត​ក្នុង​មួយ​ឆ្នាំ បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំថ្មី​ ដែល​មាន​អាយុកាល​យូរ​យារ​ណាស់​មក​ហើយ​ ជា​ព្រឹត្តិការណ៍​វប្បធម៌​រួម នៃ​​សហគមន៍​អ្នក​ក្រុង​ហូយ​អាន ដែល​ផ្សារភ្ជាប់​នឹង​​ដំណើរ​កកើត​ និងអភិវឌ្ឍន៍​ក្រុង​ - កំពង់​ផែ​ហូយ​អាន​ ពីអតីតកាល​ប្រវត្តិសាស្រ្ត​មកដល់​សព្វថ្ងៃ​។​

នៅ​ក្រុង​ហូយ​អាន​ បន្ទាប់​ពី​បញ្ចប់​បុណ្យ​ចូល​ឆ្នាំថ្មី​​ (ថ្ងៃ​៧ ខែ​១ ចន្ទគតិ) អ្នក​ស្រុក​​​អូរ​អរ​ត្រៀម​ទទួល​បុណ្យ​ង្វៀន​ទីវ (Nguyen tieu)​។ នេះ​ជា​ពិធីបុណ្យធំ​បំផុត​ក្នុង​មួយ​ឆ្នាំ បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំថ្មី​ ដែល​មាន​អាយុកាល​យូរ​យារ​ណាស់​មក​ហើយ​ ជា​ព្រឹត្តិការណ៍​វប្បធម៌​រួម នៃ​​សហគមន៍​អ្នក​ក្រុង​ហូយ​អាន ដែល​ផ្សារភ្ជាប់​នឹង​​ដំណើរ​កកើត​ និងអភិវឌ្ឍន៍​ក្រុង​ - កំពង់​ផែ​ហូយ​អាន​ ពីអតីតកាល​ប្រវត្តិសាស្រ្ត​មកដល់​សព្វថ្ងៃ​។​

បុណ្យ​ង្វៀន​ទីវ​ (Nguyen tieu) នៅ​ក្រុង​ហូយ​អាន ​មាន​តម្លៃ​វប្បធម៌​ អត្តសញ្ញាណ​ដោយ​ឡែក​ បើប្រៀប​​នឹង​គ្រប់ទីកន្លែង​​នៅ​វៀតណាម​ និង​ អាស៊ី ដោយ​សារ​បាន​កកើត​​ផ្អែក​លើ​មូលដ្ឋាន​ប្រពៃណី​វប្បធម៌​ភូមិ​ស្រុក​របស់​វៀតណាម​ និង ​មាន​ការ​​ដោះដូរវប្បធម៌​ជាមួយនឹង​ប្រទេសចិន​ ជប៉ុន​ នៅ​អំឡុង​សម័យ​កាល​រុង​រឿង​​បំផុតរបស់ហូយ​អាន ​ដែលជា​ផែ​ធំបំផុត​នៃ​តំបន់​។

នៅ​រដូវកាលនេះ សាលក្លិប​​ ទីសក្ការបូជា វត្ត​អារាម​ ផ្ទះ​ឯកជន​ នៃប្រជាជន​​​ក្រុង​ហូយ​អាន​ សុទ្ធតែបាន​រៀបចំ​ពិធី​បូជាអ្នកកកើត​ភូមិស្រុក​​ បួង​សួង​សូម​សុខ​ សូម​លាភដើម​ឆ្នាំថ្មី​។​

ពិធី​សែន​បុណ្យ​ង្វៀន​ទីវ​ (Nguyen tieu) នៅ​វិហារ​ភូមិ​ហូយអាន​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
ធូប​រង្វង់មូល​ ពាំនាំពាក្យផ្សង​សូម​សំណាង​ និង​ លាភ ​បានចង​ព្យួរ​នៅ​តាម​វិហារ​ វត្ត​ និង​ សាលក្លិប​​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
អ្ន​កស្រុក​ធ្វើ​ដំណើរ​ទៅ​បួង​សួ​ង​សូម​សំណាង​នៅ​សាលក្លិប​​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ទេវតា​មហាលាភ​តំណាង​ឱ្យ​សំណាង​ លាភ​ នៅ​ក្នុង​ពិធី​បុណ្យ​ង្វៀន​ទីវ​ (Nguyen tieu)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ពិធី​ដង្ហែ​ប័ណ្ណ​ទទួល​ស្គាល់​បុណ្យ​ង្វៀន​ទីវ (Nguyen tieu) ​ហូយ​អាន ​ជា​បេតិកភណ្ឌ​វប្បធម៌អរូបី​ជាតិ​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ពិធី​ទទួល​ប័ណ្ណ​ទទួលស្គាល់​បុណ្យ​ង្វៀន​ទីវ​ (Nguyen tieu) ហូយអាន​ ជា​បេតិកភណ្ឌ​វប្បធម៌អរូបី​ជាតិ​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​

បុណ្យ​ង្វៀនទីវ​ (Nguyen tieu) មាន​តួនាទី​សំខាន់​ក្នុង​ជីវភាពវប្បធម៌​នៃសហគមន៍ប្រជាជនហូយ​អាន​។ វា​ឆ្លើយ​តប​នឹង​តម្រូវការ​វប្បធម៌​ចេតភាព​ ផ្សារភ្ជាប់នឹង​សហគមន៍​ផង មានទាំង​សកម្មភាព​វប្បធម៌​ សិល្បៈ​ ល្បែង​លេង​កម្សាន្ត​បែប​ប្រពៃណី​​ទាក់ទាញ​ និងពិសេសផង​ ដូច្នេះ​ទាក់​ទាញ​សហគមន៍​ចូល​រួម​យ៉ាង​កុះករ។​

បច្ចុប្បន្ននេះ ពិធី​បុណ្យ​ង្វៀន​ទីវ (Nguyen tieu)​ហូយ​អាន​ មិនត្រឹម​តែ​ជា​សកម្មភាព​វប្បធម៌ចេតភាពបែប​​ប្រពៃណី​មួយ ដែលប្រជាជនទន្ទឹងរង់ចាំ​ប៉ុណ្ណោះទេ​  នៅ​ទាំង​បាន​​​បាន​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​​ពិសេស សម្រាប់​ភ្ញៀវ​ទេសចរ​​នា​រដូវ​ដើម​ឆ្នាំ​ថ្មី ម្ល៉ោះហើយ​ទាក់ទាញ​ភ្ញៀវ​ទេសចរក្នុងស្រុក ​និង​បរទេស​​​ច្រើន​កុះករ អញ្ជើញ​​​ចូល​រួម​​​សប្បាយ​៕​

កញ្ញា​ហូយ​អាន​ដង្ហែ​ប្រទីប​អំណរបុណ្យ​ង្វៀ​នទីវ​ (Nguyen tieu)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
របាំ​នាគ​អំណរ​បុណ្យ​ង្វៀនទីវ​ (Nguyen tieu)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ពិធី​ដង្ហែ​ផ្កានៅ​ទីប្រជុំជន​បុរាណ​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
រូបភាព​ទេវបុត្រ​ ទេវធីតា​ ក្នុងពិធីបុណ្យ​ង្វៀនទីវ​ (Nguyen tieu) នៅ​ក្រុង​ហូយអាន​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ចាស់​ព្រឹទ្ធចារ្យ​នៅ​ក្រុង​ហូយអាន​ អញ្ជើញ​ទៅ​ចូល​រួម​បុណ្យ​ង្វៀន​ទីវ​ (Nguyen tieu)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ភ្ញៀវ​ទេសចរ​បរទេស​ចូល​ចិត្ត​ស្វែងយល់ពិធី​បុណ្យ​ង្វៀន​ទីវ (Nguyen tieu) ​នៅ​ក្រុង​ហូយ​អាន​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ភ្ញៀវ​ទេសចរ​បរទេស​ជក់ចិត្ត​នឹងការស្វែងយល់​ពិធី​បុណ្យ​ង្វៀន​ទីវ​ (Nguyen tieu) នៅ​ក្រុង​ហូយ​អាន​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ភ្ញៀវ​ទេសចរ​រៀប​ជួរ​ចូល​រួម​ទស្សនា​ផ្ទះបុរាណ​តឹន​គី​ (Tan Ky) នៅ​ក្រុង​ហូយអាន​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ភ្ញៀវ​ទេសចរ​ស្តាប់​ចម្រៀង​ក្វាង​ (Quang) នៅលើ​ទន្លេ​ហ្វាយ​ (Hoai)  នៅ​រាត្រី​ង្វៀន​ទីវ (Nguyen tieu)។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ភាព​ល្អឆើត​នៃទន្លេ​ហ្វាយ (Hoai) ​នៅ​រាត្រី​ង្វៀន​ទីវ​ (Nguyen tieu)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​

អនុវត្ត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

នាពេលថ្មីៗនេះ សារមន្ទីរហាណូយ (Ha Noi) បានរៀបចំការតាំងពិពណ៌វត្ថុបុរាណ និងឯកសារជាង ២០០គ្រឿង ទាក់ទងនឹងសាលាគុន យុទ្ធសាស្រ្ត និងកម្រងអាវុធក្នុង​រាជកាល​ លេ (Le)

Top