• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ រូបថត៖ VOV

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឱ្យពិនិត្យឡើងវិញ ដើម្បីធានាការវិនិយោគឲ្យបានសមស្របទៅនឹងផែនការមេ បទដ្ឋាន និងផែនការប្រើប្រាស់ដីធ្លី; គណនាការវិនិយោគបឋមសរុប និងការរចនាបឋម ដើម្បីធានាប្រសិទ្ធភាព ការសន្សំសំចៃ និងស្របតាមបទប្បញ្ញត្តិនៃច្បាប់ ជៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី; វាយតម្លៃដោយប្រុងប្រយ័ត្ននូវកត្តាដែលប៉ះពាល់ដល់ការអនុវត្ត ដើម្បីមានដំណោះស្រាយបញ្ចប់ការសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២៦។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖  “នេះជាតំបន់យុទ្ធសាស្ត្រ តភ្ជាប់តំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ជាមួយតំបន់ណាមបូខាងកើត។ ប្រសិនបើយើងអាចតភ្ជាប់ពីទីក្រុង Chon Thanh ទៅកាន់ទីក្រុងហូជីមិញនោះ វានឹងបង្កើតលក្ខណ្ឌសម្រាប់តំបន់ខ្ពង់រាបភាគកណ្តាលទាំងមូលឆ្ពោះទៅទិសខាងកើត ហើយទីក្រុងហូជីមិញក៏ដូចជាខេត្ត Binh Duong ក៏អាចតភ្ជាប់ជាមួយ Gia Nghia (Dak Nong) និងតំបន់ខ្ពង់រាបភាគកណ្តាលទាំងមូលផងដែរ

មុននោះ នាព្រឹកថ្ងៃទី ១៧ ខែមេសា ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ត្រូវបានចាត់ទុកជាធនធានសម្រាប់ការអភិវឌ្ឍ; ត្រូវអភិរក្សនិងពង្រីក ហើយទំនាក់ទំនងរវាងការអភិរក្សនិងការពង្រីកចាំបាច់ត្រូវបានពិនិត្យក្នុងឯកសារច្បាប់ ដោយស្មារតីនៃការស្ថាបនា និងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top