• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសអាស៊ានឯកភាព កសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់ថៃ លោក Prasert Jantararuangtong បានឲ្យដឹងថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ នៅទីក្រុងបាងកក បានឯកភាពថា ការក្លែងបន្លំតាមអ៊ីនធឺណិតនិងបទល្មើសតាមទូរស័ព្ទគឺជាបញ្ហាបន្ទាន់ និងទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ថតរូបជាមួយរដ្ឋមន្ត្រីអាស៊ាន ស្តីពីវិស័យឌីជីថល។ រូបភាព៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ

ដោយប្រធានបទ សុវត្ថិភាព ច្នៃប្រឌិត ទូលំទូលាយ៖ បង្កើតអនាគតឌីជីថលរបស់អាស៊ាន កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៦ និង ១៧ខែមករា នៅទីក្រុងបាងកក ប្រទេសថៃ ដែលឆ្លុះបញ្ចាំងពីការសន្យារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការកសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។ ប្រការនេះរួមបញ្ចូលទាំងការឆ្លើយតបដោយទាន់ពេលវេលា ចំពោះការគំរាមកំហែងតាមអ៊ីនធឺណិត និងបទល្មើសតាមអ៊ីនធឺណិត អភិវឌ្ឍន៍គំនិតផ្ដួចផ្ដើម និងបច្ចេកវិទ្យាថ្មីៗ ធានាឱ្យមានការចូលប្រើប្រាស់បច្ចេកវិទ្យាដោយសមភាព។ កិច្ចប្រជុំបានពិភាក្សាអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងសន្តិសុខតាមអ៊ីនធឺណិត ការផ្លាស់ប្តូរទិន្នន័យឆ្លងដែន និងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចឌីជីថល។

គណៈប្រតិភូក៏បានគាំទ្រសេចក្តីប្រកាសឌីជីថលទីក្រុងបាងកក ជាឯកសារណែនាំអំពីរបៀបដែលសមាជិកអាស៊ានអាចនិងគួរតែធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងការទប់ស្កាត់និងដោះស្រាយបទល្មើសតាមអ៊ីនធឺណិត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel។

Top