• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ូសបេគីស្ថាន

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ូសបេគីស្ថាន លោក Bakhtiyor Saidov ដែលកំពុងបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ូសបេគីស្ថាន លោក Bakhtiyor Saidov។ (រូបថត៖ VNA)

នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានវាយ តំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែល អ៊ូសបេគីស្ថាន សម្រេចបាន ព្រមទាំងបានកត់សម្គាល់នូវកំណើនដ៏គួរឱ្យចាប់អារម្មណ៍នៃទំហំពាណិជ្ជកម្មរវាងវៀតណាម-អ៊ូសបេគីស្ថាន ចាប់ពីឆ្នាំ២០២១មក ជាមួយនឹងអត្រាជាមធ្យមជាង ៣០% ក្នុង មួយឆ្នាំ។ ជាពិសេសនៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១៦០ លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងឆ្នាំ ២០២២។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Bakhtiyor Saidov បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូ ប្រពៃណីនិងសំខាន់ជួរមុខរបស់អ៊ូសបេគីស្ថាននៅក្នុងតំបន់។ លោករដ្ឋមន្ត្រីមាន បំណងចង់នាំកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងអប់រំ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែង; មានបំណងចង់ឲ្យ វៀតណាមនឹងដើរតួនាទីជាស្ពានដើម្បីជួយប្រទេសអ៊ូសបេគីស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាស៊ី កណ្តាលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top