ប្រធានរដ្ឋសភា លោក Tran Thanh Man និងភរិយា អញ្ជើញទស្សនាមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យជាតិ Yerevan (រូបថត៖ Le Tuyet/VOV)
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការអប់រំ និងបណ្តុះបណ្តាលតែងតែដើរតួនាទីជាស្ពានដ៏រឹងមាំ ជាប្រភពនៃទំនាក់ទំនងមិត្តភាព ចែករំលែកចំណេះដឹង និងបើកជើងមេឃថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេនី។ ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើថា៖ “ចាំបាច់ត្រូវជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរវាងសាលា និងសាកលវិទ្យាល័យឈានមុខនៅវៀតណាម ដូចជាសាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញនិងសាកលវិទ្យាល័យផ្សេងៗទៀត។ នេះជាមធ្យោបាយដ៏ល្អបំផុតសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរមានឱកាសទទួលបានបទពិសោធន៍ និងជាស្ពានដ៏រឹងមាំខាងវប្បធម៌ និងវិទ្យាសាស្ត្រ។ លើកទឹកចិត្តដល់ការអភិវឌ្ឍកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា និងគម្រោងសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ និងកម្លាំងទៅវិញទៅមក។ ទន្ទឹមនឹងនោះ បង្កើនការចែក រំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងការអប់រំនៅសាកលវិទ្យាល័យ ការវាយតម្លៃគុណភាព ការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិ បំពេញតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល”។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជឿជាក់ថា សិស្សានុសិស្សដែលកំពុងសិក្សានៅសាលានឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវ័យក្មេង ដែលជាស្ពានដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពវៀត ណាម - អាមេនី ឲ្យកាន់តែរឹងមាំ និងអភិវឌ្ឍន៍នាពេលខាងមុខ៕