• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ នាព្រឹកថ្ងៃទី ១០ មករា នៅទីក្រុងវៀងចន្ទន៍ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវនូវលទ្ធផលលេចធ្លោក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ក៏ដូចជាសន្និសីទកិច្ចសហប្រតិបត្តិការនិងវិនិយោគវៀតណាម-ឡាវ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរបានពិនិត្យកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់តាំងពីកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរហូតមកដល់បច្ចុប្បន្ន ព្រមទាំងដោះស្រាយបញ្ហាជាច្រើនដែលនៅសេសសល់ និងបានដាក់ចេញទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំ២០២៥ផងដែរ។

សម្រាប់ភាគីឡាវវិញ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវ គោរព និងផ្តល់អាទិភាពខ្ពស់បំផុតជានិច្ចចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ-វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានស្នើឱ្យក្រសួង ស្ថាប័ននៃប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់អនុវត្តន៍យ៉ាងសកម្មនូវលទ្ធផលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា; ទន្ទឹមនឹងនោះ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពល ទូរគមនាគមន៍ និងទេសចរណ៍។ ល៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel។

Top