• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង

ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យរំលឹកគុណដូនតា ប្រជាជនវៀតណាមរាប់លាននាក់ក្នុងប្រទេស និងក្រៅប្រទេស បានឆ្ពោះអារម្មណ៍ទៅកាន់វិហារហ៊ុង ដើម្បីរំលឹក តបស្នងសងគុណ ចំពោះគុណូបការៈរបស់បណ្តាស្តេច ហ៊ុងនិងបុព្វបុរសដែលបានកសាង និងថែរក្សាប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញអុជធូបនៅអាសនៈគោរពបូជាបណ្តាស្តេចហ៊ុង (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ពោលគឺថ្ងៃទី ១០ ខែមាឃ ឆ្នាំរោង ឆ័សក)- ជាទិវាបុណ្យរំលឹកខួប បណ្តាស្តេចហ៊ុង នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំខេត្ត ក្រុង ខេត្ត Phu Tho និងប្រជាជន ចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង នៅវិមាន Kinh Thien លើកំពូលភ្នំ Nghia Linh ចំណុះមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសវិហារហ៊ុង នៅទីក្រុង Viet Tri ខេត្ត Phu Tho

ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យរំលឹកគុណដូនតា ប្រជាជនវៀត ណាមរាប់លាននាក់ក្នុងប្រទេស និងក្រៅប្រទេស បានឆ្ពោះអារម្មណ៍ទៅកាន់វិហារហ៊ុង ដើម្បីរំលឹក តបស្នងសងគុណ ចំពោះគុណូបការៈរបស់បណ្តាស្តេចហ៊ុងនិងបុព្វបុរសដែលបានកសាង និងថែរក្សាប្រទេសជាតិ។

កូលបុត្រ កូលធីតា Lac Hong ប្តេជ្ញាចងចាំជារៀងរហូតនូវដំបូន្មានរបស់លោកប្រធានហូជីមិញ៖ បណ្តាស្តេចហ៊ុងមានគុណូបការៈក្នុងការកសាងប្រទេសជាតិ យើងត្រូវតែរួមគ្នាដើម្បីការពារប្រទេសជាតិ។ សូមបួងសួងឲ្យសង្គមជាតិ និងប្រជាជនរីកចម្រើន; គ្រួសារ ទាំងអស់ ប្រជាជនទាំងអស់ រស់នៅក្នុងភាពសុខសាន្តជារៀងរហូត។ បួងសួងសុំឲ្យរដូវអំណោយផល ប្រទានពរឲ្យមនុស្សនិងវត្ថុទាំងឡាយជួបតែសេចក្តីសុខ។ ប្រទេសទាំងមូលបានឆ្លងផុតការលំបាក និងបញ្ហាប្រឈម ហើយអនុវត្តបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ។ កូលបុត្រកូលធីតា Lac Hong ទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស តែងតែមានសុខភាពល្អ សន្តិភាព និងសុភមង្គល

ពិធីបុណ្យអុជធូបរំលឹកដល់បណ្តាស្តេចហ៊ុង គឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃពិធីបុណ្យវិហារហ៊ុង  និងសប្តាហ៍វប្បធម៌ និងទេសចរណ៍ឆ្នាំរោង ឆស័ក ២០២៤ ដើម្បីគោរពប្រពៃណីស្នេហាជាតិ និងជំរុញសីលធម៌ ផឹកទឹកនឹកដល់ប្រភពដើម និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ឆ្ពោះទៅរកប្រភពដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top