ព័ត៌មាន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ "យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិត និងសាកល្បងបានបន្ទះឈីប semiconductor " 05/08/2025 ចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម semiconductor ដ៏ទូលំទូលាយ ហើយយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវការរចនា ផលិត និងធ្វើការសាកល្បងបានបន្ទះឈីប semiconductor។ ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ហើយត្រូវបានភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ស្ថាប័ន អង្គភាព និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងធំៗទូទាំងប្រទេស។ពិភាក្សាក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងនានាបានចាត់ទុកថា វៀតណាមបានចាប់ផ្ដើមចូលរួមក្នុងដំណាក់កាលមានតម្លៃបន្ថែមខ្ពស់នៃឧស្សាហកម្ម semiconductor ពិភពលោកដូចជា៖ ការផលិតឧបករណ៍សម្ភារៈ និងគ្រឿងបន្លាស់ semiconductor ហើយមានបំណងចង់ឱ្យមានរោងចក្រផលិតបន្ទះឈីបដំបូងគេដែលដឹកនាំដោយសារជីវកម្មទូរគមនាគមន៍យោធា - Viettel ។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាដឹកនាំ។ រូបថត៖ VNAដោយសង្កត់ធ្ងន់ថា បន្ទះឈីប semiconductor គឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសបម្រើដល់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (AI) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមមិនអាចឈរនៅម្ខាងបានទេ ប្រសិនបើខ្លួនចង់កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខិតខំប្រឹងប្រែង យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិតនិងសាកល្បងបន្ទះឈីប semiconductor មួយចំនួន។ ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ "កសាងប្រព័ន្ធអេកូឡូស៊ី semiconductor ដ៏ទូលំទូលាយ បរិយាប័ន្ន ស៊ីសង្វាក់គ្នា ជាក់ស្តែង និងមានប្រសិទ្ធភាព។ បំពេញតាមយន្តការ និងគោលនយោបាយ ជាពិសេសយន្តការនិងគោលនយោបាយលើកទឹកចិត្ត លុបបំបាត់ការរាំងស្ទះក្នុងហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងកត្តាមនុស្ស។ គោលនយោបាយលើកទឹកចិត្តគួរតែផ្លាស់ប្តូរពីការទាក់ទាញការវិនិយោគទៅជាគោលនយោបាយអនុគ្រោះសម្រាប់ការផ្ទេរបច្ចេកវិទ្យា"៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម semiconductor ដ៏ទូលំទូលាយ ហើយយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវការរចនា ផលិត និងធ្វើការសាកល្បងបានបន្ទះឈីប semiconductor។ ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ហើយត្រូវបានភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ស្ថាប័ន អង្គភាព និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងធំៗទូទាំងប្រទេស។ពិភាក្សាក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងនានាបានចាត់ទុកថា វៀតណាមបានចាប់ផ្ដើមចូលរួមក្នុងដំណាក់កាលមានតម្លៃបន្ថែមខ្ពស់នៃឧស្សាហកម្ម semiconductor ពិភពលោកដូចជា៖ ការផលិតឧបករណ៍សម្ភារៈ និងគ្រឿងបន្លាស់ semiconductor ហើយមានបំណងចង់ឱ្យមានរោងចក្រផលិតបន្ទះឈីបដំបូងគេដែលដឹកនាំដោយសារជីវកម្មទូរគមនាគមន៍យោធា - Viettel ។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាដឹកនាំ។ រូបថត៖ VNAដោយសង្កត់ធ្ងន់ថា បន្ទះឈីប semiconductor គឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសបម្រើដល់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (AI) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមមិនអាចឈរនៅម្ខាងបានទេ ប្រសិនបើខ្លួនចង់កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខិតខំប្រឹងប្រែង យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិតនិងសាកល្បងបន្ទះឈីប semiconductor មួយចំនួន។ ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ "កសាងប្រព័ន្ធអេកូឡូស៊ី semiconductor ដ៏ទូលំទូលាយ បរិយាប័ន្ន ស៊ីសង្វាក់គ្នា ជាក់ស្តែង និងមានប្រសិទ្ធភាព។ បំពេញតាមយន្តការ និងគោលនយោបាយ ជាពិសេសយន្តការនិងគោលនយោបាយលើកទឹកចិត្ត លុបបំបាត់ការរាំងស្ទះក្នុងហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងកត្តាមនុស្ស។ គោលនយោបាយលើកទឹកចិត្តគួរតែផ្លាស់ប្តូរពីការទាក់ទាញការវិនិយោគទៅជាគោលនយោបាយអនុគ្រោះសម្រាប់ការផ្ទេរបច្ចេកវិទ្យា"៕
អត្ថបទផ្សេងទៀត លោកប្រធានរដ្ឋ លឿង គឿង៖ “ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក”05/08/2025ព័ត៌មានវៀតណាមនិងបណ្តាប្រទេសអាហ្រ្វិកចាំបាច់ត្រូវជំរុញខ្លាំងនូវការជឿទុកចិត្តផ្នែកនយោបាយដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ នេះជាការសង្កត់ធ្ងន់របស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបណ្ដាប្រទេសអាហ្វ្រិកក្នុងជំនួបធ្វើការកាលពីយប់ថ្ងៃទី ៣ សីហា នៅទីក្រុងគែរ (អេហ្ស៊ីប) បន្ទាប់ពីគណៈប្រតិភូបានមកដល់ ទីក្រុងគែរ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអេហ្ស៊ីប តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Abdel Fattah El-Sisi និងលោកជំទាវភរិយា។ លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយជាលើកដំបូងនៅសម្ព័ន្ធអារ៉ាប់05/08/2025ព័ត៌មានលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “ការកសាងប្រព័ន្ធនយោបាយគឺជាភារកិច្ចដ៏សែនសំខាន់ក្នុងសម័យកាលបច្ចុប្បន្ន”05/08/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor05/08/2025ព័ត៌មាននាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ គាំទ្រខេត្ត Dien Bien ជំនះលើផលវិបាកដោយទឹកជំនន់ជាបន្ទាន់05/08/2025ព័ត៌មានផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An04/08/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់លេខ៣នៃទីក្រុងហូជីមិញ04/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត