• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Mishustin ជួបសន្ទនាជាមួយធុរកិច្ច

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin (ថ្ងៃទី ១៤ ដល់ ១៥ មករា) នាព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានធ្វើជាសហប្រធានកិច្ចសន្ទនាធុរកិច្ចកំពូល វៀតណាម-សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ៖ “អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃពាណិជ្ជកម្ម - វិនិយោគ ថាមពល និងការដឹកជញ្ជូនរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី"។
នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានស្តាប់ និងឆ្លើយតបដោយផ្ទាល់ បង្ហាញពីចំណាប់អារម្មណ៍ពិសេស និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ឧបសគ្គ និងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅឯកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរជំរុញការធ្វើពិពិធកម្មផលិតផល ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើពិពិធកម្មទីផ្សារដើម្បីឱ្យទំនិញកាន់តែច្រើនអាចជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងលើកកម្ពស់បញ្ញា ឆ្លៀត យកប្រយោជន៍ពីពេលវេលានិងការប្តេជ្ញាចិត្ត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងទ្វេភាគី។

នាព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោក Mikhail Mishustin បានអញ្ជើញចូលទស្សនាការសម្តែងសិល្បៈអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី ដែលរៀបចំដោយបណ្ឌិត្យសភាតន្ត្រីជាតិវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel។

Top