ដេកក្នុងតង់ម៉ុងហ្គោលី លេងល្បែងផ្សងព្រេង នៅលើខ្ពង់រាបពោរពេញទៅដោយកម្ដៅខ្យល់ ងុតទឹកសមុទ្រថ្លាយង់ និងពិសាម្ហូបពិសេសប្រចាំតំបន់ខេត្តនិញធ្វឹន (Ninh Thuan) ជាការពិសោធន៍ដ៏ចំណាប់អារម្មណ៍។
ដេកក្នុងតង់ម៉ុងហ្គោលី លេងល្បែងផ្សងព្រេង នៅលើខ្ពង់រាបពោរពេញទៅដោយកម្ដៅខ្យល់ ងុតទឹកសមុទ្រថ្លាយង់ និងពិសាម្ហូបពិសេសប្រចាំតំបន់ខេត្តនិញធ្វឹន (Ninh Thuan) ជាការពិសោធន៍ដ៏ចំណាប់អារម្មណ៍ ពេលដែលអ្នកធ្វើដំណើរមកដល់មណ្ឌលទេសចរណ៍Tanyoli នៅខេត្តនិញធ្វឹន (Ninh Thuan)។
ជ្រុងមួយនៃតំបន់ទេសចរណ៍ Tanyoli មានផ្ទៃដីទូលាយ១០ហិកតា ស្ថិតនៅភូមិសឺនហាយ (Son Hai) ស្រុកធ្វឹនណាម (Thuan Nam) ខេត្តនិញធ្វឹន (Ninh Thuan) នៅឆ្ងាយៗខាងមុខ គឺជាខ្ពង់រាបខ្សាច់ណាមគឿង (Nam Cuong) និងឆ្នេរសមុទ្រ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
មណ្ឌលទេសចរណ៍Tanyoli មានផ្ទៃ១០ហិកតា ស្ថិតនៅភូមិសឺនហាយ (Son Hai) ស្រុកធ្វឹនណាម (Thuan Nam) ខេត្តនិញធ្វឹន (Ninh Thuan) នៅចម្ងាយពីទីក្រុងផានរ៉ាន (Phan Rang) - ប្រាសាទចម្ប៉ា ប្រហែល៣០គីឡូម៉ែត្រទៅទិសខាងត្បូង កំពុងជាអាសយដ្ឋានថ្មី ប្លែក ទាក់ទាញភ្ញៀវទេសចរមកពិសោធន៍ស្វែងយល់។
Tanyoli ស្ថិតនៅក្នុងអនុតំបន់វាលខ្សាច់មួយ ពោរពេញដោយកម្ដៅខ្យល់ រួមនឹងទួលខ្សាច់ស ខ្ពស់ទាបបត់បែន ដងភ្នំថ្មរំលេចពណ៌ធម្មជាតិ រួមនឹងឆ្នេរសមុទ្រថ្លាឈ្វេង។ ដោយភាពប្រៀបយ៉ាងនោះ មណ្ឌលទេសចរណ៍ Tanyoli ត្រូវបានកសាងឲ្យក្លាយជាអាសយដ្ឋានមួយ ទាក់ទាញដោយមានរចនាបទដោយឡែក សម្រាប់នរណាដែលចូលចិត្តស្វែងយល់ យកជំនះលើធម្មជាតិ ផ្សងព្រេង និងស្វែងយល់វប្បធម៌។
ភាពប្រណីតរបស់ Tanyoli គឺទេសភាពនៅទីនេះ ភាគច្រើនបានរក្សាដូចសភាពដើម ជៀសវាងជាអតិបរិមានូវអន្តរកម្មដោយបាតដៃមនុស្ស ដោយគោលបំណងចង់នាំមកជូនភ្ញៀវទេសចរ មានការពិសោធន៍រស់រវើក។ បុគ្គលិក Tanyoli ភាគច្រើនក៏សុទ្ធតែជាជនជាតិចាមក្នុងតំបន់ ក៏ជាចំណុចពិសេសមួយនៃមណ្ឌលទេសចរណ៍ផងដែរ។ ឈានចូល Tanyoli ដូចជាឈានចូលពិភពមួយថ្មី ជាមួយនឹងធម្មជាតិស្រស់ថ្លា បានសម្របខ្លួនក្នុងបរិយាកាសធំល្វឹងល្វើយនៃមេឃ សមុទ្រ ព្រៃភ្នំ និងវាលខ្សាច់។
មកជាមួយ Tanyoli អ្នកនឹងបានធ្វើដំណើរឆ្លងកាត់វាលខ្សាច់ស ដោយឡាន off – road កម្លាំងសេះធំៗ។ ការយកជំនះលើដងផ្លូវវាលខ្សាច់បតបែនខ្ពស់ទាប នាំមកជូនអ្នកនូវអារម្មណ៍រំញោចពិបាកពណ៌នាដូចជា យកជំនះបានលើខ្លួនឯង ឆ្លងកាត់ភាពភ័យខ្លាច។ អ្នកក៏អាចប្រើឡាន off – road ធ្វើដំណើរពីមណ្ឌលទេសចរណ៍Tanyoli ឆ្លងកាត់វាលខ្សាច់តូចមូយយ៉ិញ (Mui Dinh) ទៅកាន់ឆ្នេរសមុទ្រនៅជុំវិញ។
ឆ្លងកាត់វាលខ្សាច់ធំទូលាយ គឺទៅដល់ឆ្នេរសមុទ្រសឺនហាយ (Son Hai) ជាមួយនឹងឆ្នេរខ្សាច់សវែងអន្លាយ ទឹកសមុទ្រថ្លាឈ្វេង បង្កើតបានជាសម្រស់ធម្មជាតិរហោស្ថានដ៏ជក់ចិត្ត។ នៅទីនេះ ភ្ញៀវទេសចរដែលចូលចិត្តលេងសមុទ្រដូចជា ជិះទូក Kayal មុចចាប់សត្វកាំប្រមាសមុទ្រ នៅលំហឈូងសមុទ្រថ្លាយង់។ ក្រៅពីនោះ ភ្ញៀវទេសចរ ក៏អាចចូលរួមលេងល្បែងផ្សងព្រេងផ្សេងៗដូចជា ឡើងភ្នំ ជិះសេះ បាញ់ធ្នូ ឬចូលរួមប្រណាំងឡាន off – road នៅលើវាលខ្សាច់ ប្រណាំងរម្អិលលើស្មៅ លេងល្បែង “ទោងហោះ” ។ល។ សែនសប្បាយជក់ចិត្ត។
នៅក្បែរខ្ពង់រាបខ្សាច់ គឺជាខ្ពង់រាបស្មៅបៃតងមួយ ដែលមានផ្ទះតូចក្រសោបក្រោមស្រមោលម្លប់ដូង។ ទីនេះទីនោះ ហ្វូងចៀមស៊ីស្មៅនៅលើខ្ពង់រាបស្មៅបៃតងធំល្វឹងល្វើយ។ ទាំងអស់នេះ នាំមកជូនភ្ញៀវទេសចរ ឱ្យមានអារម្មណ៍សុខស្ងប់ ស្រស់ស្រាយ និងជាអ្វីដែលមិនអាចរំលង ចំពោះនរណាចូលថតរូប។
មកជាមួយ Tanyoli អ្នកនឹងបានពិសាម្ហូបពិសេសល្បីៗប្រចាំតំបន់ ដែលពោរពេញដោយកម្ដៅខ្យល់ដូចជា៖ ឆ្អឹងជំនិរចៀមអាំង ចៀមចម្អិនទំពាំងបាយជូរ សាច់ពពែអាំង និងគ្រឿងសមុទ្រស្រស់ៗ។ល។ ក៏ដូចជាបានគយគន់ឈុតរបាំ ដែលសម្តែងដោយក្រមុំកំលោះជនជាតិចាម ជាមួយនឹងសម្លៀកបំពាក់សង្កិបស្រស់ៗ។
នៅពេលរាត្រី ភ្ញៀវទេសចរនឹងបានសម្រាកនៅតាមតង់ត្រីកោណ ក្រោមដើរឈើចំណាស់ ឬតង់មូលរាងធំ នៅបានហៅថាតង់ម៉ុងហ្គោលី ជារបស់ជនពនេចរនៅលើវាលខ្សាច់ខ្យល់ពោលរកគ្នា។ មណ្ឌលទេសចរណ៍មានតង់១៥គ្រឿង មានគ្រប់ខ្នាត បានដំឡើងក្លាយជាភូមិឋានមួយ ដូចជាជនជាតិម៉ុងហ្គោលី។ នេះពិតជា ការឆ្លងកាត់ពិសោធន៍មួយដ៏ចំណាប់ សម្រាប់អ្នកចូលចិត្តស្វែងយល់ និងផ្សងព្រេង។
មកដល់ Tanyoli ពេលព្រឹកគយគន់ព្រះអាទិត្យរះលើផ្ទៃសមុទ្រ ពេលរសៀលគយគន់ព្រះអាទិត្យអស្តង្គតឆ្លងកាត់កំពូលភ្នំ ពេលរាត្រីជុំគ្នាក្រោមពន្លឺភ្លើងឧសឆេះសន្ធោសន្ធៅ ក្នុងបរិយាកាសមេឃត្រជាក់ ជីវភាពប្លែកមួយកំពុងរងចាំភ្ញៀវទេសចរដែលអញ្ជើញមកជាមួយ Tanyoli៕
អត្ថបទ៖ សើនងៀ រូបថត៖ កុងដាត/ឯកសារ Tanyoli ផ្តល់ជូន/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
អត្ថបទ៖ សើនងៀ រូបថត៖ កុងដាត/ឯកសារTanyoliផ្តល់ជូន/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង