នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ ជនក្រីក្រ ពលករ និងកុមារដែលជួបការលំបាកនៅខេត្ត Gia Lai ក្នុងឱកាសបុណ្យតេតឆ្នាំម្សាញ់សប្តស័ក ២០២៥។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ ជនក្រីក្រ កម្មករ និងកុមារដែលមានស្ថានភាពលំបាកនៅខេត្ត Gia Lai (រូបថត៖ VOV)
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh
Xuan អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តវីរៈអ្នកម្តាយវៀតណាម Le
Thi Tho និងយុទ្ធជនពិការ Dinh Blenh នៅទីក្រុង
Pleiku ខេត្ត Gia Lai។
ក្នុងឱកាសនេះ
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់អំណោយចំនួន ៥០០
កញ្ចប់ដែលមានតម្លៃ ៥០០ លានដុងដល់ជនក្រីក្រនៅខេត្ត Gia Lai។
ក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាមបានប្រគល់អំណោយបណ្យតេតចំនួន ២០០ លានដុងជូន
ដល់កុមារជួបការលំបាកក្នុងខេត្ត។ គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ប្រគល់អំណោយបុណ្យតេតចំនួន ៣៣០ កញ្ចប់ ជូនដល់ពលករ គ្រួសារគោលនយោបាយ
និងកុមារក្នុងខេត្ត។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចសំខាន់គឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីថែទាំនិងកែលម្អជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន។
ទាល់ តែយើងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយមានធនធាន និងសក្ដានុពលសេដ្ឋកិច្ចគ្រប់គ្រាន់
ទើបយើងអាចថែរក្សាជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនបានពេញលេញ
ដើម្បីប្រជាជនមានជីវភាពធូរធារ និងសប្បាយរីករាយ។
ទាល់តែសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងទើបយើងមានសក្ដានុពលការ
ពារជាតិនិងសន្តិសុខការពារសន្តិសុខព្រំដែនរួមទាំងអធិបតេយ្យភាពទឹក ដីក្នុងស្ថានភាពថ្មី
ដូច្នេះ នេះជាទំនួលខុសត្រូវនិងតម្រូវការសម្រាប់បណ្តាខេត្ត Tay Nguyen
និយាយរួមនិងខេត្ត Gia Lai និយាយដោយឡែក”។
នាថ្ងៃដដែល
គណៈប្រតិភូការងារនៃថ្នាក់ដឹកនាំបក្ស រដ្ឋដឹកនាំដោយអនុប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Thanh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យតេតឆ្នាំម្សាញ់
សប្តស័ក ២០២៥ ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ
និងគ្រួសារដែលមានស្ថានភាពលំបាកក្នុងខេត្ត Binh Thuan ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម