• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី៖ ផ្សព្វផ្សាយសារសំខាន់អំពីក្តីប្រាថ្នា និងចក្ខុវិស័យរបស់វៀតណាម

នៅចំពោះមុខដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញទៅកាន់ប៉ូឡូញនិងសាធារណៈរដ្ឋឆែក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបំពេញទស្សនកិច្ចនៅស្វីសចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ង្វៀន មិញ ហាំង អញ្ជើញឆ្លើយបទសម្ភាសន៍សារព័ត៌មានអំពីខ្លឹមសារទាក់ទងនឹងដំណើរទស្សនកិច្ចនេះ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ង្វៀន មិញ ហាំង

អំពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ច អនុរដ្ឋមន្ត្រី លោក ស្រីង្វៀន មិញ ហាំងបានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចមានអត្ថន័យធំធេង បន្តអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្ម  និងចូលរួមសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅនិងមានប្រសិទ្ធភាពរបស់វៀតណាម។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូសំខាន់ៗកាន់តែស៊ីជម្រៅ ពង្រឹង ថែមទៀតនូវគោលជំហរ តួនាទី និងការទទួលខុសត្រូវរបស់វៀតណាម ផ្សព្វផ្សាយសារនៃការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ការដែល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ  អញ្ជើញចូលរួមសន្និសីទ WEF Davos លើកទី៥៥ ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការក្នុង យុគសម័យឆ្លាតវៃ ដែលត្រូវបានក្រុមប្រឹក្សាភិបាល WEF និង សហគមន៍ធុរកិច្ចពិភពលោករំពឹងទុកយ៉ាងខ្ពស់។ នេះជាឱកាសសំខាន់សម្រាប់សហគមន៍អន្តរជាតិ និងសហគ្រាសធំៗ ជួបប្រាស្រ័យដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង សាខា មូលដ្ឋាន និងសហគ្រាសអំពីទិសដៅអភិវឌ្ឍន៍ អាទិភាព និងកាលានុវត្តភាពដែលវៀតណាមអាចនាំមកសម្រាប់អាជីវកម្មក្នុងសម័យកាលបច្ចុប្បន្នពិភពលោកមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ លោកនាយករដ្ឋមន្ត្រីនឹងផ្សព្វផ្សាយសារ សំខាន់ៗអំពីការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរបស់វៀតណាមឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុងរយៈពេល ២០ ឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel។

Top