• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដល់ឆ្នាំ ២០៤៥ អត្រាកំណើនផលិតកម្មឧស្សាហកម្មក្នុងឧស្សាហកម្មឱសថវៀតណាមសម្រេចបាន ៨-១១% ក្នុងមួយឆ្នាំ

ថ្ងៃទី ១៣ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី Le Thanh Long បានចុះហត្ថលេខាលើការ អនុម័ត “កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មឱសថដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” (ហៅកាត់ថា កម្មវិធី)។

គោលដៅនៃកម្មវិធីគឺអភិវឌ្ឍន៍ឧស្សាហកម្មឱសថ បង្កើនអត្រាផលិតកម្ម និងប្រើប្រាស់ឱសថក្នុងស្រុកជាបណ្តើរៗ និងជំរុញការនាំចេញផលិតផល ឱសថ។ តាមនោះ ដល់ឆ្នាំ ២០៣០ សម្រេចបាន ២០%នៃតម្រូវការវត្ថុធាតុដើមសម្រាប់ ផលិតកម្មឱសថ; បំពេញតម្រូវការ ៥០% នៃតម្រូវការវត្ថុធាតុដើមសម្រាប់ផលិតអាហារមុខងារ និងគ្រឿងសម្អាងឱសថក្នុងស្រុក។ នៅឆ្នាំ ២០៤៥ ឧស្សាហកម្មឱសថរបស់វៀតណាមនឹងក្លាយទៅជាឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាខ្ពស់។

ភារកិច្ចនិងដំណោះស្រាយចម្បងមួយរបស់កម្មវិធីគឺ បង្កើនការទាក់ទាញរបស់សហគ្រាសក្នុងស្រុក និងសាជីវកម្មឱសថពហុជាតិ ដើម្បីវិនិយោគលើការផលិតផលិតផលឱសថ។ ជំរុញការបណ្តុះបណ្តាលដើម្បីធានាបាននូវតម្រូវការធនធានមនុស្សគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មឱសថ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ឧបត្ថម្ភ និងសម្របសម្រួលការទាក់ទាញអ្នកជំនាញដែលមានបទពិសោធន៍ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងដែលជាជនបរទេស និងជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេសមកធ្វើការក្នុងវិស័យគីមីសាស្ត្រឱសថនៅប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top