មូលដ្ឋានចំនួន៥ ដែលនៅសេសសល់ រួមមានទីក្រុងហាណូយ ហាយផុង ក្វាងនិញ Vinh Phuc និង Ba Ria – Vung Tau មិនត្រូវបានបង្កើតឡើងដោយសារតែមិនមានផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមឡើយ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ៧ ខែកុម្ភៈ ប្រទេសទាំងមូលបានឧបត្ថម្ភដល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន ១០០.៦៣៧ ខ្នង។ គិតត្រឹមខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តី ក្រសួងនិងផ្នែកមជ្ឈិមបានចេញឯកសារចំនួន១៦ ដើម្បីដឹកនាំ និងណែនាំការអនុវត្តការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។
ផ្ទះថ្មីមួយ ត្រូវបានសាងសង់ឡើងក្រោមកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅស្រុក Hiep Hoa ខេត្ត Bac Giang។ រូបថត៖ baotintuc.vn
មូលដ្ឋានជាច្រើនមានបំណងចង់បង្ហើយការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមមុនថ្ងៃផុតកំណត់ដែលបានស្នើឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។ ក្នុងនោះ មានខេត្តក្រុងចំនួន៧ បានកំណត់ថា នឹងបញ្ចប់នៅត្រីមាសទីពីរឆ្នាំ ២០២៥ (ក្នុងនោះមានខេត្ត Lao Cai ខេត្ត Thai Nguyen ខេត្ត Khanh Hoa ខេត្ត Binh Thuan ខេត្ត Kon Tum ខេត្ត Tay Ninh និងខេត្ត Long An); ក្រៅពីនោះ មូលដ្ឋានចំនួន១២បានកំណត់គោលដៅបញ្ចប់នៅត្រីមាសទី៣ឆ្នាំ២០២៥ (រួមមានខេត្ត Ha Giang, Tuyen Quang, Thai Binh, Nghe An, Quang Binh, Thua Thien Hue, Da Nang, Gia Lai, Tien Giang, Can Tho, Soc Trang និងខេត្ត Ca Mau)។
ក្នុងដំណើរការអនុវត្ត ខេត្តក្រុងជាច្រើនមានវិធីសាស្រ្តប្រកបដោយការច្នៃប្រឌិត ដូចជា៖ ខេត្ត Ha Giang បានរៀបចំដីធ្លីនិងកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាជន មុននឹងចាប់ផ្តើមសាងសង់ បង្កើតក្រុមយុវជនដើម្បីដឹកជញ្ជូនសម្ភារៈជួយដល់ប្រជាជនក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម; ខេត្ត Tuyen Quang ជួយឧបត្ថម្ភថវិកាសម្រាប់ប្រជាជនសាងសង់ផ្ទះសម្បែង។ល៕