សិល្បៈ ឆាកល្ខោនក្រោមភ្លើងពណ៌ 13/02/2019 សាលចម្រៀងល្ខោនវៀតណាម បានចាត់តាំងកម្មវិធីស្វែងយល់អំពីសិល្បៈល្ខោនប្រពៃណី នាម៉ោងសម្តែងនៅសាលហុងហា (Hong Ha) ហណូយ។ សាលល្ខោនហុងហា (Hong Ha) ក្រោមភ្លើងពណ៌ សម្តែងនៅថ្ងៃចន្ទ និង ថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្តាហ៍។ នេះជាភាពផ្លាស់ប្តូរថ្មីនៃសាលចម្រៀង ដើម្បីនាំយកសិល្បៈល្ខោន ខិតជិតជាមួយនឹងមហាជនក្នុងស្រុកនិងបរទេសជាងទៀត។ មកដល់សាលចម្រៀង ទស្សនិកជនអាចឡើងលើឆាកល្ខោនពិសោធន៍ធ្វើជាតួអង្គសម្តែងល្ខោន រួមប្រាស្រ័យនឹងសិល្បករ សិល្បការិនី ចែករំលែកចំណេះវិជ្ជាអំពីឈុតសម្តែងខ្លីល្បី ដែលធ្លាប់ធ្វើដំណើរចូលប្រវត្តិសាស្រ្តវប្បធម៌សិល្បៈវៀតណាម។ កម្មវិធីស្វែងយល់សិល្បៈល្ខោនរួមមានពីរវគ្គ។ វគ្គទីមួយ ជាអន្តរសកម្មស្វែងយល់សិល្បៈតុបតែងល្ខោន។ មុនម៉ោងសម្តែង ទស្សនិកជននឹងបានចូលបន្ទប់តុបតែង មើលតួសម្តែងគូសវៀស គូរមុខតួល្ខោន។ នៅទីនោះមានការណែនាំវិភាគអត្ថន័យលើស្នាមគំនូស ពណ៌ ទៅតាមចរិតលក្ខណៈតួអង្គនីមួយៗ សិល្បករ សិល្បការិនីម្នាក់ៗ អញ្ជើញមកចូលរួមសម្តែង អង្គុយតុបតែងជូនទស្សនិកជនទស្សនា។ ការអន្តរសកម្មនេះ នាំមកជូនទស្សនិកជននូវចំណេះដឹងសារវន្ត អំពីការតុបតែងសម្រាប់តួសម្តែងល្ខោន។ ចាប់តាំងពីគូសចិញ្ចើម គូរភ្នែករហូតដល់តុបតែងពេញផ្ទៃមុខ ដើម្បីបង្ហាញពីឯកត្តភាពនៃតួអង្គនៅក្នុងឈុតសម្តែងខ្លីនីមួយៗ។ រូបារម្មណ៍ស្នាមគំនូសរបាំងមុខ ក្នុងសិល្បៈល្ខោនប្រពៃណី។ រូបថត៖ ខាញឡុង ឈុតសម្លៀកបំពាក់សម្តែងនៃឈុតឆាកនីមួយៗ បានតាំងបង្ហាញសម្រាប់ទស្សនិកជនអាចជ្រើស តុបតែងក្លាយជាតួអង្គដោយសេរី។ រូបថត៖ ខាញឡុង សិល្បករ សិល្បការិនីតុបតែង និង អន្តរសកម្មនឹងភ្ញៀវទេសចរណ៍អំពីស្នាមគំនូស ក៏ដូចជារូបគូរនៅលើផ្ទៃមុខនៃតួសម្តែងក្នុងសិល្បៈល្ខោន។ រូបថត៖ ខាញឡុង សិល្បករ សិល្បការិនី វិភាគអំពីរូបារម្មណ៍នៅក្នុងតួអង្គនីមួយៗ ក្នុងឈុតសម្តែងនីមួយៗ សម្រាប់ទស្សនិកជនអាចស្វែងយល់នូវខ្លឹមសារ ដែលល្ខោនបានផ្តល់ជូន។ រូបថត៖ ខាញឡុង ភ្ញៀវទេសចរស្វែងយល់បទពិសោធន៍ជាមួយនឹងឧបករណ៍សិល្បៈល្ខោន។ រូបថត៖ ខាញឡុង វគ្គទីពីរ ជាកម្មវិធីសម្តែងចម្រុះនឹងឧទ្ទេសនាមលម្អិតពិសេសដោយឡែកក្នុងសិល្បៈល្ខោន។ ឈុតសម្តែងបានបង្ហាញលើឆាក ជាឈុតសម្តែងខ្លីល្បីក្នុងរឿងល្ខោនមួយចំនួនដូចជា៖ លោកតាអៀវករប្រពន្ធក្មេងទៅលេងបុណ្យ ភ្លេងរាជវាំងហ្វេ (បទធំ) លោតម៉ុងសាយម្តាយប្រសូតម៉ុសាយកូន ហូង្វៀតកូ (Ho Nguyet Co) ក្លែងជាសត្វចចក ភ្លេងរាជវាំងហ្វេ (បទតូច) ពិធីកិច្ចបូជាព្រះម៉ែ។ បន្ទាប់ពីសម្រង់ភាគនេះ ទស្សនិកជនបានឧទ្ទេសនាមអំពីសិល្បៈរៀបចំ នៃឈុតសម្តែងខ្លី ភ្ញៀវទេសចរអាចរួមប្រាស្រ័យជាមួយនឹងអ្នកសម្តែង ចែករំលែកចំណាប់អារម្មណ៍ ហើយបានអ្នកសម្តែងឧទ្ទេសនាមលម្អិតនូវលក្ខណៈពិសេសពេលតុបតែងខ្លួន ចូលជាតួអង្គនីមួយៗ ចាប់តាំងពីរបៀបច្រៀង របៀបធ្វើដំណើរ របៀបរាំ និង របៀបបង្ហាញពីមនោសញ្ចេតនានៃតួអង្គនីមួយៗ ក្នុងសភាពដូចជា៖ យំ សើច ទុក្ខព្រួយ សប្បាយរីករាយជាដើម។ ជាមួយរបៀបច្នៃប្រឌិត សិល្បៈ កម្មវិធីស្វែងយល់សិល្បៈល្ខោន បានទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ ហើយពិសេសគឺយុវវ័យវៀតណាម។ បងស្រី ង្វៀនង៉ុកហឹន (Nguyen Ngoc Han) ទទួលបន្ទុកទំនាក់ទំនងការទូត បន្ទប់រៀបចំសម្តែង សាលចម្រៀងល្ខោនមជ្ឈិមឱ្យដឹងថា៖ "សាលល្ខោននឹងជំរុញសកម្មភាពនេះជាងទៀត ដើម្បីល្ខោនមិនត្រឹមតែសម្តែងក្នុងសាលចម្រៀង នៅទាំងទៅសម្តែងផ្ទាល់ក្នុងកម្មពិធីបុណ្យទានសហគមន៍ ហើយនឹងទៅដល់សាលាបង្រៀនទាំងអស់ផងដែរ”។ សាលចម្រៀងល្ខោនវៀតណាម បានរៀបចំកម្មវិធីសិល្បៈល្ខោនប្រពៃណីនាម៉ោងសម្តែងនៅសាល ហុងហា (Hong Ha) ហាណូយ។ រូបថត៖ ខាញឡុង សម្រង់ភាគនៃឈុតសម្តែងខ្លី ”តាចាស់អៀវករប្រពន្ធក្មេងទៅបុណ្យ” សិល្បករ សិល្បការិនី នៃសាលចម្រៀងល្ខោនវៀតណាម។ រូបថត៖ ខាញឡុង ក្រៅពីការបើកកម្មវិធីសម្រាប់ភ្ញៀវទេសចរស្វែងយល់ នៅសាលចម្រៀង សាលចម្រៀងល្ខោនវៀតណាម នៅទាំង រៀបចំម៉ោងក្រៅឆាកតូច នៅមណ្ឌលវិថីបុរាណនាចុងសប្តាហ៍ និង វិថីថ្មើរជើងសម្រាប់ភ្ញៀវទេសចរផងដែរ។ ដើម្បីឧទ្ទេសនាមសិល្បៈល្ខោន មកជិតជាមួយនឹងភ្ញៀវទេសចរថែមទៀត សាលចម្រៀងល្ខោនមជ្ឈិម បានរៀបចំរាត្រីសម្តែងឧទ្ទេសនាមសិល្បៈល្ខោនប្រពៃណីរួមប្រាស្រ័យនឹងឯកអគ្គរដ្ឋទូត សេនាធិការ លោកជំទាវ ឯកឧត្តមនៃស្ថានទូតទាំង៣៤នៅហាណូយ នាខែកញ្ញា ឆ្នាំ២០១៨។ លោកស្រី Cáit Moran ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសសាធារដ្ឋអៀរឡង់ ចែករំលែកអារម្មណ៍នៅរាត្រីសម្តែង៖ “នេះជាលើកដំបូង ខ្ញុំបានទស្សនាប្រភេទល្ខោនប្រជាប្រិយពិសេសរបស់វៀតណាម។ សិល្បករ សិល្បការិនី បាននាំមកជូនយើងខ្ញុំនូវអារម្មណ៍ពីជាន់មួយទៅជាន់មួយ ពិតជាអស្ចារ្យណាស់ ហើយដឹងបន្ថែមនូវលក្ខណៈវប្បធម៌ដោយឡែកនីមួយៗ នៃសិល្បៈវៀតណាម./. អត្ថបទ និង រូបថត៖ ប៊ិចវឹន ខាញឡុង

សាលចម្រៀងល្ខោនវៀតណាម បានចាត់តាំងកម្មវិធីស្វែងយល់អំពីសិល្បៈល្ខោនប្រពៃណី នាម៉ោងសម្តែងនៅសាលហុងហា (Hong Ha) ហណូយ។ សាលល្ខោនហុងហា (Hong Ha) ក្រោមភ្លើងពណ៌ សម្តែងនៅថ្ងៃចន្ទ និង ថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្តាហ៍។ នេះជាភាពផ្លាស់ប្តូរថ្មីនៃសាលចម្រៀង ដើម្បីនាំយកសិល្បៈល្ខោន ខិតជិតជាមួយនឹងមហាជនក្នុងស្រុកនិងបរទេសជាងទៀត។ មកដល់សាលចម្រៀង ទស្សនិកជនអាចឡើងលើឆាកល្ខោនពិសោធន៍ធ្វើជាតួអង្គសម្តែងល្ខោន រួមប្រាស្រ័យនឹងសិល្បករ សិល្បការិនី ចែករំលែកចំណេះវិជ្ជាអំពីឈុតសម្តែងខ្លីល្បី ដែលធ្លាប់ធ្វើដំណើរចូលប្រវត្តិសាស្រ្តវប្បធម៌សិល្បៈវៀតណាម។ កម្មវិធីស្វែងយល់សិល្បៈល្ខោនរួមមានពីរវគ្គ។ វគ្គទីមួយ ជាអន្តរសកម្មស្វែងយល់សិល្បៈតុបតែងល្ខោន។ មុនម៉ោងសម្តែង ទស្សនិកជននឹងបានចូលបន្ទប់តុបតែង មើលតួសម្តែងគូសវៀស គូរមុខតួល្ខោន។ នៅទីនោះមានការណែនាំវិភាគអត្ថន័យលើស្នាមគំនូស ពណ៌ ទៅតាមចរិតលក្ខណៈតួអង្គនីមួយៗ សិល្បករ សិល្បការិនីម្នាក់ៗ អញ្ជើញមកចូលរួមសម្តែង អង្គុយតុបតែងជូនទស្សនិកជនទស្សនា។ ការអន្តរសកម្មនេះ នាំមកជូនទស្សនិកជននូវចំណេះដឹងសារវន្ត អំពីការតុបតែងសម្រាប់តួសម្តែងល្ខោន។ ចាប់តាំងពីគូសចិញ្ចើម គូរភ្នែករហូតដល់តុបតែងពេញផ្ទៃមុខ ដើម្បីបង្ហាញពីឯកត្តភាពនៃតួអង្គនៅក្នុងឈុតសម្តែងខ្លីនីមួយៗ។ រូបារម្មណ៍ស្នាមគំនូសរបាំងមុខ ក្នុងសិល្បៈល្ខោនប្រពៃណី។ រូបថត៖ ខាញឡុង ឈុតសម្លៀកបំពាក់សម្តែងនៃឈុតឆាកនីមួយៗ បានតាំងបង្ហាញសម្រាប់ទស្សនិកជនអាចជ្រើស តុបតែងក្លាយជាតួអង្គដោយសេរី។ រូបថត៖ ខាញឡុង សិល្បករ សិល្បការិនីតុបតែង និង អន្តរសកម្មនឹងភ្ញៀវទេសចរណ៍អំពីស្នាមគំនូស ក៏ដូចជារូបគូរនៅលើផ្ទៃមុខនៃតួសម្តែងក្នុងសិល្បៈល្ខោន។ រូបថត៖ ខាញឡុង សិល្បករ សិល្បការិនី វិភាគអំពីរូបារម្មណ៍នៅក្នុងតួអង្គនីមួយៗ ក្នុងឈុតសម្តែងនីមួយៗ សម្រាប់ទស្សនិកជនអាចស្វែងយល់នូវខ្លឹមសារ ដែលល្ខោនបានផ្តល់ជូន។ រូបថត៖ ខាញឡុង ភ្ញៀវទេសចរស្វែងយល់បទពិសោធន៍ជាមួយនឹងឧបករណ៍សិល្បៈល្ខោន។ រូបថត៖ ខាញឡុង វគ្គទីពីរ ជាកម្មវិធីសម្តែងចម្រុះនឹងឧទ្ទេសនាមលម្អិតពិសេសដោយឡែកក្នុងសិល្បៈល្ខោន។ ឈុតសម្តែងបានបង្ហាញលើឆាក ជាឈុតសម្តែងខ្លីល្បីក្នុងរឿងល្ខោនមួយចំនួនដូចជា៖ លោកតាអៀវករប្រពន្ធក្មេងទៅលេងបុណ្យ ភ្លេងរាជវាំងហ្វេ (បទធំ) លោតម៉ុងសាយម្តាយប្រសូតម៉ុសាយកូន ហូង្វៀតកូ (Ho Nguyet Co) ក្លែងជាសត្វចចក ភ្លេងរាជវាំងហ្វេ (បទតូច) ពិធីកិច្ចបូជាព្រះម៉ែ។ បន្ទាប់ពីសម្រង់ភាគនេះ ទស្សនិកជនបានឧទ្ទេសនាមអំពីសិល្បៈរៀបចំ នៃឈុតសម្តែងខ្លី ភ្ញៀវទេសចរអាចរួមប្រាស្រ័យជាមួយនឹងអ្នកសម្តែង ចែករំលែកចំណាប់អារម្មណ៍ ហើយបានអ្នកសម្តែងឧទ្ទេសនាមលម្អិតនូវលក្ខណៈពិសេសពេលតុបតែងខ្លួន ចូលជាតួអង្គនីមួយៗ ចាប់តាំងពីរបៀបច្រៀង របៀបធ្វើដំណើរ របៀបរាំ និង របៀបបង្ហាញពីមនោសញ្ចេតនានៃតួអង្គនីមួយៗ ក្នុងសភាពដូចជា៖ យំ សើច ទុក្ខព្រួយ សប្បាយរីករាយជាដើម។ ជាមួយរបៀបច្នៃប្រឌិត សិល្បៈ កម្មវិធីស្វែងយល់សិល្បៈល្ខោន បានទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ ហើយពិសេសគឺយុវវ័យវៀតណាម។ បងស្រី ង្វៀនង៉ុកហឹន (Nguyen Ngoc Han) ទទួលបន្ទុកទំនាក់ទំនងការទូត បន្ទប់រៀបចំសម្តែង សាលចម្រៀងល្ខោនមជ្ឈិមឱ្យដឹងថា៖ "សាលល្ខោននឹងជំរុញសកម្មភាពនេះជាងទៀត ដើម្បីល្ខោនមិនត្រឹមតែសម្តែងក្នុងសាលចម្រៀង នៅទាំងទៅសម្តែងផ្ទាល់ក្នុងកម្មពិធីបុណ្យទានសហគមន៍ ហើយនឹងទៅដល់សាលាបង្រៀនទាំងអស់ផងដែរ”។ សាលចម្រៀងល្ខោនវៀតណាម បានរៀបចំកម្មវិធីសិល្បៈល្ខោនប្រពៃណីនាម៉ោងសម្តែងនៅសាល ហុងហា (Hong Ha) ហាណូយ។ រូបថត៖ ខាញឡុង សម្រង់ភាគនៃឈុតសម្តែងខ្លី ”តាចាស់អៀវករប្រពន្ធក្មេងទៅបុណ្យ” សិល្បករ សិល្បការិនី នៃសាលចម្រៀងល្ខោនវៀតណាម។ រូបថត៖ ខាញឡុង ក្រៅពីការបើកកម្មវិធីសម្រាប់ភ្ញៀវទេសចរស្វែងយល់ នៅសាលចម្រៀង សាលចម្រៀងល្ខោនវៀតណាម នៅទាំង រៀបចំម៉ោងក្រៅឆាកតូច នៅមណ្ឌលវិថីបុរាណនាចុងសប្តាហ៍ និង វិថីថ្មើរជើងសម្រាប់ភ្ញៀវទេសចរផងដែរ។ ដើម្បីឧទ្ទេសនាមសិល្បៈល្ខោន មកជិតជាមួយនឹងភ្ញៀវទេសចរថែមទៀត សាលចម្រៀងល្ខោនមជ្ឈិម បានរៀបចំរាត្រីសម្តែងឧទ្ទេសនាមសិល្បៈល្ខោនប្រពៃណីរួមប្រាស្រ័យនឹងឯកអគ្គរដ្ឋទូត សេនាធិការ លោកជំទាវ ឯកឧត្តមនៃស្ថានទូតទាំង៣៤នៅហាណូយ នាខែកញ្ញា ឆ្នាំ២០១៨។ លោកស្រី Cáit Moran ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសសាធារដ្ឋអៀរឡង់ ចែករំលែកអារម្មណ៍នៅរាត្រីសម្តែង៖ “នេះជាលើកដំបូង ខ្ញុំបានទស្សនាប្រភេទល្ខោនប្រជាប្រិយពិសេសរបស់វៀតណាម។ សិល្បករ សិល្បការិនី បាននាំមកជូនយើងខ្ញុំនូវអារម្មណ៍ពីជាន់មួយទៅជាន់មួយ ពិតជាអស្ចារ្យណាស់ ហើយដឹងបន្ថែមនូវលក្ខណៈវប្បធម៌ដោយឡែកនីមួយៗ នៃសិល្បៈវៀតណាម./. អត្ថបទ និង រូបថត៖ ប៊ិចវឹន ខាញឡុង
អត្ថបទផ្សេងទៀត សិល្បៈរៀបរូបអណ្តើកសមុទ្រដោយកុលាលភាជន៍19/11/2024សិល្បៈអណ្តើកសមុទ្ររៀបឡើងកុលាលភាជន៍ជាង ១០០០ ក្បាល កំពុងហែលក្នុងបរិយាកាសនៃការតាំងពិព័រណ៍ “បណ្តែតអារម្មណ៍”ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើននៅហាណូយ។ នោះគឺជាស្នាដៃសិល្បៈពិសេស របស់សិល្បករ កាវ ថាញថា (Cao Thanh Tha) ដើម្បីបញ្ជូនសារអំពីសារៈសំខាន់នៃការងារការពារបរិស្ថានសមុទ្រ និង អណ្តើកសមុទ្រ។ គំនូរផ្កាយឈូកបង្កើតចំណាប់អារម្មណ៍នៅប្រទេសបារាំង បានដាក់តាំងនៅរដ្ឋធានី ហាណូយ (Ha Noi)06/08/2024សិល្បៈពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)13/04/2024សិល្បៈល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម28/02/2024សិល្បៈគោមរំលេចសម្រស់វប្បធម៌វៀតណាម10/12/2023សិល្បៈគំនូរសំពត់ និង ចក្ខុរូបារម្មណ៍ តាមរយៈថ្វីដៃវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen)24/11/2023សិល្បៈការតាំងពិពណ៌គំនូរអំពីគោរពព្រះម៉ែក្នុងសិល្បៈគំនូរខ្មុកម្រ័ក្សណ៍08/06/2023សិល្បៈ អត្ថបទផ្សេងទៀត