• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ច្នៃសាឡើងវិញនូវកំប៉ុងបៀឱ្យក្លាយទៅជាផ្ទាំងរូបផ្កាដ៏រស់រវើក

ដោយគោលបំណងបង្កើតចេញផលិតផលការពារបរិស្ថាន ជាមួយនឹងចំណូលចិត្តមកលើប្រភេទផ្កា បងស្រីង្វៀន ធីហ្វេ (Nguyen Thi Hue) នៅរដ្ឋធានីហាណូយ បានប្រែក្លាយសម្បកបំប៉ុងបៀ ទៅជាផ្ទាំងរូបផ្កាពិសេស។

កំប៉ុងបៀនៅផ្ទះមិនទាន់បានយកទៅចោល បងស្រីហ្វេ (Hue) មានគំនិតមួយចង់សាកល្បងធ្វើផ្ទាំងរូបផ្កាឈូកមួយ។ ពេលបានមនុស្សគ្រប់គ្នាសរសើរស្អាត បងស្រីហ្វេ (Hue) បានធ្វើបន្ថែមនូវផ្ទាំងរូបផ្កាបញ្ចះមាស (chrysanthemum) ផ្កាឈូករត្ន ផ្កាកូឡាប ជាដើម ជាមួយនឹងការទាញយកនូវសម្បកកំប៉ុងបៀ អ្នកផងរបងជាមួយ មិត្តភក្តិឃើញដូចនេះ ក៏យកឱ្យគាត់រួមទាំងសំពត់ ក្រណាត់ សេសសល់ ខោអាវចោល របស់ទាំងនេះទុកធ្វើជាស្រទាប់ទ្រនាប់ឬខឿន ព្រមទាំងក្រដាសកាតុងទុកសម្រាប់ធ្វើជាស៊ុម។

ដើម្បីធ្វើសម្រេចបានផ្ទាំងរូបផ្កាមួយ មុនដំបូងត្រូវឡើងគំនិតគូរប្លង់ រួចកំណត់ទ្រង់ទ្រាយប្លង់ដូចម្តេចសមស្រប់និងចំណាប់អារម្មណ៍។ បន្ទាប់មកយកសម្បកកំប៉ុងបៀ ធ្វើជាវត្ថុធាតុចាំបាច រួមជាមួយការប្រើប្រាស់ឧបករណ៍កាំបិតកាត់ កន្រ្តៃ ជ័របិទគ្រប់ប្រភេទ បងស្រីហ្វេ (Hue) កាត់ បត់ ពត់ទៅជាផ្កាមួយទងដ៏ស្រស់ស្អាត។ ចំពោះផ្កាដែលមានចំណែកដូចគ្នា បងស្រីកាត់ជាពុម្ពក្រដាស ដាក់នៅលើសម្បកកំប៉ុងបៀ ដើម្បីកាត់វាឱ្យបានច្រើន។ ក្នុងបទដ្ឋានធ្វើការ ទាមទារត្រូវមានស្រោមដៃ ប្រុងប្រយត្នជាខ្លាំងជៀសវាងរងរបួស។ មានផ្កាមួយចំនួនបងស្រីទាញយកទាំងប៊ិចដែលអស់ទឹកខ្មៅ បង្កើតទៅជាស្លាក់ស្នាមសរសៃនៅលើត្របកផ្កា បន្ថែមភាពចំណាប់អារម្មណ៍។



បងស្រីហ្វេ (Hue) នៅក្បែទីកន្លែងច្នៃប្រឌិត បង្កើតផ្ទាំងរូបផ្កា។


ដោយឧបករណ៍សាមញ្ញកាំបិត កន្រ្តៃ ដង្កាប់ ប្រដាប់កិប បងស្រីហ្វេ (Hue) បង្កើតបានផ្ទាំងរូបផ្កា ច្នៃចេញពីសម្បកកំប៉ុងបៀ ពោរពេញទៅដោយលក្ខណៈវិចិត្រសិល្បៈ។


សម្បកកំប៉ុងបៀបានប្រើប្រាស់រួច បងស្រីហ្វេ (Hue) បានកាត់បង្កើតជាផ្ទាំងរូបផ្កាពិសេស។


ត្របកផ្កាសម្បកកំប៉ុងបៀ បានគូរនិងកាត់ទៅតាមខ្នាត ដែលបានកំណត់ទុក។


បងស្រីហ្វេ (Hue) នៅកាត់សម្បកកំប៉ុងបៀ ទៅជាសរសៃតូច ដើម្បីបង្កើតស្នាដៃផ្ទាំងគំនូរសម្បកកំប៉ុងបៀ។


មិនត្រឹមប្រើប្រាស់សម្បកកំប៉ុងបៀសាឡើងវិញ បងស្រីហ្វេ (Hue) នៅទាំងគួបផ្សំជាមួយនឹងក្រណាត់សំពត់ ធ្វើជាទ្រនាប់ឬខឿនសម្រាប់ផ្ទាំងរូបរបស់ខ្លួន។


ត្របកផ្កាធ្វើអំពីសម្បកកំប៉ុង បានបងស្រីរៀបចំដោយភាពប៉ិនប្រសប់ បង្កើតទៅជាផ្កាមួយទងស្រស់ស្អាត។


ដំណាក់កាលមួយធ្វើសម្រេចផ្ទាំងរូប ដែលផ្តើមចេញពីវត្ថុធាតុដើមគឺសម្បកកំប៉ុងបៀរមូល។
 

មិនត្រឹមធ្វើបានផ្កាធម្មតា បងស្រីហ្វេ (Hue) នៅទាំងធ្វើបានផ្កាដែលមានបែបរមូលកួចទៀតផង។ ផ្តើមពីកំប៉ុងបៀ បងស្រីនឹងប្រើកាំបិតកាត់ជាចម្រៀកធំៗ បន្ទាប់មកយកកន្រ្តៃកាត់ជាសរសៃ ដែលមានប្រវែងពី៣ទៅដល់៥មីលីម៉ែត្រ។ ក្រោមថ្វីដៃដ៏ប៉ិនប្រសប់និងឧបករណ៍ សម្រាប់ពត់រមូល បងស្រីហ្វេ (Hue) បង្កើតបានវង់មូល រាងគូថខ្យង ច្នៃចេញត្របកផ្កា ផ្សំប្រគំទៅតាមគំនិតផ្តួចផ្តើម។

ដើម្បីរក្សាបានពណ៌នៃសម្បកកំប៉ុងបៀនាខណៈធ្វើ បងស្រីហ្វេ (Hue) តែងប្រើប្រាស់សំពត់ពណ៌ងិត ធ្វើជាខឿនសម្រាប់ផ្កាបន្ថែមភាពលេចធ្លោ។ ពេលទើបកាត់សម្បកកំប៉ុងបៀ បងស្រីហ្វេ (Hue) តែងធ្វើយឺតៗជៀសវាងរងរបួសដាច់ដៃ សើយស្បែកជាដើម តែដល់ពេលធ្វើស្ទាត់ជំនាញហើយ ទើបឃើញថាសម្បកកំប៉ុងបៀវាទន់ ងាយកាត់មានកម្រិតស្វិតផង ងាយបង្កើតជារាងសណ្ឋានដូចប្របកផ្កា កេសរ ដោយងាយនិងជក់ចិត្ត។ សព្វថ្ងៃ បងស្រីហ្វេ (Hue) ចំណាយរយៈពេល៤ម៉ោង អាចធ្វើសម្រេចបានស្នាដៃផ្ទាំងរូបផ្កាមួយ ដោយសម្បកកំប៉ុងបៀ។ ប្រសិនបើក្នុងបទដ្ឋានធ្វើ ចង់បានក្បាច់ស្មុគស្មាញ់ជាង គឺអាចចំណាយពេលឡើងទៅដល់មួយថ្ងៃ។

បងស្រីហ្វេ (Hue) ឱ្យដឹងថា សព្វថ្ងៃមិនទាន់មាននរណា អាចបង្កើតផ្ទាំងរូបផ្កាចេញពីសម្បកកំប៉ុងបៀ ដូចនេះបងស្រីក៏បង្កើតបណ្តាញ youtube ធ្វើសិប្បកម្មដោយដៃ handmade ដើម្បីថតបទដ្ឋានណែនាំឱ្យមនុស្សគ្រប់គ្នាធ្វើតាម។ សព្វថ្ងៃ បណ្តាញ youtube សិប្បកម្មរបស់បងស្រីហ្វេ (Hue) កំពុងមានអ្នកតាមដានជាង១០០០នាក់។

“ទោះបីធ្វើនៅពេលលំហែ ប៉ុន្តែពេលធ្វើសម្រេចផ្ទាំងរូបរួច គឺខ្លួនមានអារម្មណ៍សប្បាយចិត្តណាស់។ ដូច្នេះ ខ្ញុំធ្វើ video  ថតរូប បង្ហោះឡើងបណ្តាញសង្គម សង្ឃឹមថាសាយភាយបានចលនាច្នៃសាឡើងវិញនូវរបស់ជុំវិញខ្លួន ការពារបរិស្ថាន” បងស្រីហ្វេ (Hue) ចែករំលែក៕


ផ្ទាំងគំនូរនិងផលិតផលច្នៃចេញពីសម្បកកំប៉ុងបៀ របស់បងស្រី ង្វៀន ធីហ្វេ (Nguyen Thi Hue)៖














 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង


Top