នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា (ហាណូយ) បន្តកម្មវិធីនៃសម័យប្រជុំវិសាមញ្ញលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីខ្លឹមសារចំនួន ២៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគំរូសាកល្បងគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
ប្រតិភូរដ្ឋសភាដំណើរការការបោះឆ្នោត (រូបថត៖ quochoi.vn)
គណៈប្រតិភូភាគច្រើនបានយល់ស្របជាមួយនឹងគោលនយោបាយដែលបានរដ្ឋាភិបាលដាក់បញ្ចូលក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគំរូសាកល្បងគោលនយោបាយមួយចំនួនសម្រាប់ដោះស្រាយការជំពាក់ជំពិនក្នុងវិទ្យាសាស្ត្រ
បច្ចេកវិទ្យា នវានុវត្តន៍ និងសកម្មភាពផ្លាស់ប្តូរឌីជីថលជាតិ។ សមាជិកសភា Hoang
Minh Hieu គណៈប្រតិភូរដ្ឋសភាខេត្ត Nghe An បានឲ្យដឹងថា៖
“ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី
បញ្ហាធន ធានមនុស្សតែងតែជាមូលដ្ឋានគ្រឹះសំខាន់បំផុត។ ជាការពិត បច្ចុប្បន្ននេះ យើងមានតម្រូវការយ៉ាងខ្លាំងសម្រាប់ធនធានមនុស្សដែលមានគុណភាពខ្ពស់។
ហេតុដូច្នេះ គួរតែមានគោលនយោបាយបង្កលក្ខណៈងាយស្រួលដល់អាជីវកម្ម
និងមជ្ឈមណ្ឌលស្រាវជ្រាវ អាចជ្រើសរើសអ្នកជំនាញវៀតណាមនៅក្រៅប្រទេស
ក៏ដូចជាអ្នកជំនាញអន្តរជាតិ ដើម្បីចូលរួមក្នុងការបណ្ដុះបណ្ដាល និងបំប៉ន់ទេពកោសល្យវៀតណាមក្នុងប្រទេស
តាមរយៈគោលនយោបាយដូចជា ការគាំទ្រទិដ្ឋាការ ការលើកលែងពន្ធ និងគោលនយោបាយផ្សេងទៀត
ដើម្បីឱ្យពួកគេអាចចូលរួមក្នុងការងារ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយស្ថិរភាព
និងយូរអង្វែងនៅ វៀត ណាម។ យើងស្នើថា
ការស្រាវជ្រាវគួរតែត្រូវបានធ្វើឡើងភ្លាមៗនៅឆ្នាំ ២០២៥នេះ
ដើម្បីបំពេញតម្រូវការជាក់ស្តែង
ដោយខិតខំធ្វើឱ្យវៀតណាមក្លាយជាគោលដៅសម្រាប់ចំណេះដឹងបច្ចេកវិទ្យាជឿនលឿនរបស់មនុស្សជាតិ”។
នាព្រឹកមិញផងដែរ
ដោយពិភាក្សាអំពីយន្តការគោលនយោបាយពិសេសសម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅ Ninh
Thuan គណៈប្រតិភូបានបញ្ជាក់ពីភាពបន្ទាន់
និងលទ្ធភាពក្នុងបរិបទនៃនិន្នាការផ្លាស់ប្តូរថាមពលនៅលើពិភពលោក។ សមាជិការសភា Trinh
Tu Anh គណៈ ប្រតិភូរដ្ឋសភាខេត្ត Lam Dong បានផ្តល់អនុសាសន៍ថា៖
“សូមស្នើឲ្យបង្កើតនិងសុក្រិតឲ្យបានឆាប់ៗនូវច្បាប់ស្តីពីថាមពលបរមាណូ
ដែលជាច្បាប់ឯកទេសក្នុងគោលបំណងបង្កើតច្រកផ្លូវច្បាប់ ដើម្បីធានាសុវត្ថិភាព
និងសន្តិសុខក្នុងវិស័យថាមពលបរមាណូរបស់ប្រទេសជាតិ
ដោយផ្អែកលើអនុសាសន៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ ទី២ អភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលបុគ្គលិកសម្រាប់អង្គភាពចំនួន
២ ដែលមានសមត្ថភាពប្រមាណ ១.២០០ មេហ្កាវ៉ាត់ តាមការណែនាំរបស់ IAEA ដោយមានជំនាញចំនួន ១.២០០ នាក់។
ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មថាមពលនុយក្លេអ៊ែរ
វៀតណាមនៅតែត្រូវបង្កើតក្រុមអ្នកស្រាវជ្រាវ វិស្វករ និងអ្នកបច្ចេកទេស
ដើម្បីបំពេញបន្ថែមធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទី៣ បំពេញល្អការងារផ្សព្វផ្សាយ
និងផ្តល់ការឧបត្ថម្ភល្អបំផុតដល់ប្រជាពលរដ្ឋក្នុងតំបន់មានគម្រោង
ដើម្បីបង្កើតការឯកភាពគ្នាក្នុងសង្គម
ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរនៅពេលលះបង់ដីសាងសង់គម្រោងរោងចក្រថាមពល
នុយក្លេអ៊ែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម