• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ចាប់ផ្តើមធ្វើអាជីវកម្មដោយការតុបតែងពីគ្រឿងបន្លាស់

យុវជនម្នាក់ឈ្នោះ ង្វៀន តួនអាញ (Nguyen Tuan Anh) បន្ទាប់ពីមានការព្រួយបារម្ភជាច្រើនអំពីការចាប់ផ្តើមធ្វើ​អាជីវកម្ម​ដោយបរាជ័យបានក្លាយជាម្ចាស់ហាងតុបតែងពីគ្រឿងបន្លាស់ដ៏ល្បីល្បាញនៅទីក្រុងហូជីមិញ (Ho Chi Minh)

កូនកម្លោះ ង្វៀន តួនអាញ (Nguyen Tuan Anh) មកពីទីក្រុង ដាឡាត( Da Lat) ប៉ុន្តែបានទៅក្រុងហូជីមិញ (Ho Chi Minh) ដើម្បីសិក្សា និងធ្វើការ។ គាត់ពាក់វ៉ែនតាធំៗ សក់បាស់ បុរសអាយុ ៣៥ ឆ្នាំមើលដូចតន្ត្រីករដែលចូលពិសោធន៏អ្វីៗថ្មី និងភាពសេរី។

កូនកម្លោះ តួនអាញ (Tuan Anh) បានរកឃើញវិធីត្រឹមត្រូវ ដើម្បីចាប់ផ្តើមអាជីវកម្មដោយចំណង់ចំណូលចិត្តសិល្បៈ។ “ជាលើកដំបូងដែលខ្ញុំជ្រើសរើសអាជីពជាអ្នកតុបតែងពីគ្រឿងបន្លាស់នោះ ខ្ញុំជួបការលំបាកជាច្រើន។ មុខទំនិញមួយនេះពីដំបូងគឺជាមុខទំនិញថ្មីមួយ ខ្ញុំត្រូវបង្កើតទីផ្សារផ្ទាល់ខ្លួនរបស់ខ្ញុំ” នេះជាចែករំលែករបស់គាត់។ រៀនគំនិតតាមរយៈវីដេអូ នៅលើបណ្តាញសង្គមមានគំនិតល្អៗ កូនកម្លោះតួនអាញ (Tuan Anh) ដោយខ្លួនឯងនឹងកែសំរួលអ្វីដែលគាត់គិតថាសមនឹងលក្ខណៈវិនិច្ឆ័យរបស់គាត់។ មិនដែលសិក្សាផ្នែកគ្រឿងម៉ាស៊ីនទេ ហើយក៏ពូកែខាងបច្ចេកទេសទៀត តែកូនកម្លោះ តួនអាញ (Tuan Anh)  បាននិយាយថាគាត់ខ្លាំងខាងតក្កវិជ្ជានិងសិល្បៈ។


តុធ្វើការរបស់កូនកម្លោះតួនអាញ (Tuan Anh)


ច្រវ៉ាក់ដែលខូចត្រូវបានប្រើ


ច្រវ៉ាក់ម៉ូតូគឺជាសម្ភារៈដែលមិនអាចខ្វះបាននៅក្នុងការតុបតែងពីគ្រឿងបន្លាស់


សម្អាតគ្រឿងបន្លាស់ដែលខូចដោយប្រេងសាំង


សភាពដើមសម្រាប់ "ការតុបតែងពីគ្រឿងបន្លាស់" 


ក្រឡឹងម៉ាស៊ីនខូចតាមចំណូលចិត្តរបស់ខ្លួន


ផ្នែកពិបាកបំផុតនៃការតុបតែងគ្រឿងពីគ្រឿងបន្លាស់គឺជាគំនិត និងការរៀបចំ

ការរៀបចំត្រូវតែមានលក្ខណៈសិល្បៈ


ត្រូវស៊ីគ្នា។


ត្រូវបានដំណើរការស៊ីចង្វាក់ជាមួយគ្នា


ផ្សាឲ្យបានរឹងមាំ


លាបពណ៌ផលិតផល។


ចេញជារូបរៀងហើយ


កូនកម្លោះ តួនអាញ (Tuan Anh)  យកវត្ថុធាតុដើមពីគ្រឿងបន្លាស់រថយន្ត និងម៉ូតូពីកន្លែងទិញគ្រឿងបន្លាស់នេះ។គាត់និយាយថាអ្វីដែលលំបាកបំផុតនៃការតុបតែងពីគ្រឿងបន្លាស់គឺជាគំនិត។ នៅពេលគាត់មានគំនិត គាត់មិនត្រូវការគូរទេ គាត់មិនត្រូវការប្លង់ស្តង់ដារទេ។ អ្វីៗទាំងអស់ស្ថិតនៅក្នុងខួរក្បាលរបស់គាត់ហើយ គាត់តំឡើងវាដោយដៃ គិតគូដោយភ្នែករបស់គាត់។

បន្ទាប់ពីចាប់ផ្តើមធ្វើអាជីវម្មបានជាង ២ ឆ្នាំ រហូតមកដល់ពេលនេះ កូនកម្លោះតួនអាញ( Tuan Anh) បានបង្កើតផលិតផលតុបតែងរាប់រយឲ្យអតិថិជន។ គាត់ក៏បានបង្កើតនិន្នាការតុបតែងថ្មី ហើយត្រូវបានមនុស្សជាច្រើនពេញនិយម។

គាត់បានចែករំលែកថា៖“ ផលិតផលដែលមិនបានចុះហត្ថលេខាគឺជាផលតផលមិនបានស្រស់ស្អាតសម្រាប់ខ្ញុំនោះទេ តែថ្មីៗនេះផលិតផលនេះត្រូវបានខ្ញុំឆ្លាក់ឈ្មោះខ្លួនលើហើយ បានក្លាយទៅជាផលិតផលផ្តាច់មុខ និងមានតម្លៃជាងមុន” ។ ដូច្នេះរាល់ផលិតផលមនីមួយៗ ដែលបង្កើតដោយកូនកម្លោះតួនអាញ (Tuan Anh) មានតម្លៃទាបបំផុតគឺ ៦ សែនដុង ហើយថ្លៃបំផុតគឺរាប់សែនលានដុង។

ផលិតផលមួយចំនួនរបស់កូនកម្លោះតួនអាញ (Tuan Anh)



















 

អត្ថបទនិងរូបថត៖ ថុងហាយ
ប្រែសម្រួលដោយង្វៀនយ៉ាង


Top