គយគន់ទីក្រុង ហ្វេ (Hue) ពីកំពូលកំពែង

ទេសចរណ៍

គយគន់ទីក្រុង ហ្វេ (Hue) ពីកំពូលកំពែង

កំពូល​កំពែង​គឺជា​ស្ថាបត្យកម្មភាគខាងលើខ្ពស់​បំផុត​នៃ​កំពែង​ការពារ​ខាង​ក្រៅ​បំផុត​នៃរាជធានីហ្វេ (Hue)
កំពូល​កំពែងគឺជា​តំបន់មានបង្គោលទង់ជាតិ​ទល់​មុខនឹង​ទីលាន ង៉ម៉ូន (Ngo Mon) - ហ្វេ (Hue)។ នេះគឺជាតំបន់​​ខ្ពស់និង​សំខាន់បំផុត​ ក្នុង​ប្រព័ន្ធកំពែង​ការពារ​រាជធានី ហ្វេ (Hue)។ រូបថត៖ កុង​ដាត -កាសែតរូបភាពវៀតណាម

កំពូល​កំពែង​គឺជា​ស្ថាបត្យកម្មភាគខាងលើខ្ពស់​បំផុត​នៃ​កំពែង​ការពារ​ខាង​ក្រៅ​បំផុត​នៃរាជធានីហ្វេ (Hue) នេះ​គឺជា​កន្លែង​សំខាន់​មួយអាចមើលទៅបាន​​ ឆ្ងាយនិងធំទំលាយ ដូច្នេះ​​កាលពីដើម ​ទីនេះជាកន្លែងសម្រាប់រៀបចំកងឆ្មាំការពារ​រាជធានីហ្វេ (Hue)។ ពីកម្ពស់​​នេះ ភ្ញៀវ​អាច​គយគន់​ទេសភាពស្រស់ស្អាតនិង​ប្លែក​ថ្មីៗ នូវទីក្រុង ហ្វេ (Hue)និងផ្លូវនានា​ក្នុងទីក្រុង។ តំបន់​នេះ​បាន​បិទទ្វារជាយូរមក​ហើយ ប៉ុន្តែ​បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មជ្ឈមណ្ឌលអភិរក្ស​កេរ្តិ៍ដំណែល​អតីត​រាជធានី ហ្វេ (Hue) បាន​បើកទ្វារ​ឡើង​វិញ ដើម្បីបម្រើ​ភ្ញៀវទស្សនា និងបង្កើត​ទីកន្លែង​គយគន់​ហ្វេ (Hue) ដ៏ចាប់ចិត្ត​និងស្រស់ស្អាត។

ការបើក​ទ្វារ​តំបន់​នេះឡើង​វិញបាន​បង្កើត​ចំណាប់អារម្មណ៍​ជាច្រើន​សម្រាប់ភ្ញៀវ​មកពីគ្រប់ទិសទី ថែមទាំង​សម្រាប់​​ប្រជាជន​ក្នុងទីក្រុង​ ហ្វេ (Hue)។​ ប្រហែល​ដូច្នេះ បានជាលើ​បណ្តាញ​ facebook របស់​លោក​លេខាធិការគណៈកម្មការបក្សទីក្រុង លោក​ ផានធៀន​ឌីញ (Phan Thien Dinh) បាន​ចែក​រំលែក​អារម្មណ៍​ថា៖ ផ្លូវដើរ​លើជញ្ជាំងនៃកំពែង ពីចង្កេះ ណាម​សឿង (Nam Xuong) (ខាងក្នុង​ទ្វារ ថេញ៉ឹន (The Nhon) ឬគេ​ហៅថាទ្វារ​ ង៉ឹន​ (Ngan) ទៅកាន់ចង្កេះ ណាម​ថាំង (Nam Thang) (ចាប់ពីខាង​ក្នុង​ទ្វារ ក្វាង​ឌឹក (Quang Duc) ​ឬគេ​បាន​ហៅ​ថាទ្វារ​សឹប (Sap)) ឆ្លងកាត់​បង្គោលទង់ជាតិ ភូ​វ៉ាន់​ឡឹម (Phu Van Lau) បាន​តភ្ជាប់​សម្រាប់​បម្រើ​ប្រជាជន​និង​ភ្ញៀវទេសចរ។ ប្រហែលជាយូរណាស់មកហើយ មិនសូវមានមនុស្ស សូម្បីតែអ្នកដែលកើត និងធំឡើង ឬរស់នៅក្នុងទីក្រុង ហ្វេ (Hue) អស់រយៈពេលច្រើនឆ្នាំ មានឱកាសមកទស្សនាតំបន់នេះ។ យកដៃប៉ះលើជញ្ជាំងនៃ​កំពែងដែលនៅមានបំណែកបាក់បែកជាច្រើនដោយគ្រាប់បែក មើលកាំភ្លើង​ធំគ្រប់ដណ្តប់ពណ៌ពេលវេលា ស្តាប់ខ្យល់បក់ស្រាលៗ មើលពពកហោះ​និង​ឆ្លងកាត់កំពូលបង្គោលទង់ និងមើលទេសភាពទីក្រុងដ៏សុខសាន្ត យើងនឹងមាន​អារម្មណ៍ប្លែកៗខ្លាំងណាស់ ទោះបី​យើងមាន​ពេល​វេលា​ច្រើន​ដែល​បានតភ្ជាប់​និង​ព្យាយាម​ស្វែងយល់អំពី​ទីក្រុង​ ហ្វេង(Hue) យ៉ាងស៊ីជម្រៅ យើងមិនអាចមិនមានការភ្ញាក់ផ្អើលបានឡើង…”

ប្រព័ន្ធជញ្ជាំ​ងនៃកំពែង​ការពារ​រាជធានី ហ្វេ (Hue) មានបរិមាត្រ​ប្រហែល ១០ គីឡូម៉ែត្រ កម្ពស់​ជិត ៧ ម៉ែត្រ (កំពូលកំពែង) ទំហំកំពូលកំពែង​ប្រហល ២០ ម៉ែត្រ ខាង​ក្រៅ​កមានប្រឡាយទឹកជាស្រទាប់ការពារខាងក្រៅបំផុត។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម
 ក្លោងទ្វារ ង៉ម៉ូន (Ngo Mon) មើលឃើញពីកំពូលនៃកំពែង។ រូបថត៖ ៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម
ឡៅនៅ​កំពូលកំពែងនិងច្រកចូលឡៅនេះនៃច្រកទ្វារ ក្វាង​ឌឹក ( Quang Duc) ទល់មុខទីលាន ង៉ម៉ូន (Ngo Mon) - ហ្វេ (Hue) នេះគឺជាកន្លែងខ្ពស់នៅលើតំបន់កំពែង  ដើម្បីសង្កេតនិងការដើរល្បាតមើល។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម
ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​និង​ស្វែង​យល់​នូវ​កំពូល​កំពែង​ ហ្វេ (Hue) ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម
ប្រព័ន្ធកាំភ្លើងធំការពារមានទីតាំងនៅលើកំពូល​កំពែង​ ហ្វេ (Hue) ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

ច្រកតូចៗចូលទៅកាន់ឡៅនៃកំពូលកំពែង និងកន្លែងសង្កេតពីឡៅ​នៃច្រកទ្វារ ក្វាង​ឌឹក (Quang Duc) ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

កាំភ្លើងធំ ឃ្លាំងទុក​អាវុធនិងរន្ធគ្រាប់កាំភ្លើង នៅតែបន្សល់ទុកលើជញ្ជាំងនៃ​កំពែង។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

ភ្ញៀវទេសចរបរទេសរីករាយ នៅពេល​គយគន់ទេសភាពនៃទីក្រុង ហ្វេ (Hue) ពីកំពូលកំពែង។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

អត្ថបទ៖ ថាញ​ហ័រ /កាសែតរូបភាពវៀតណាម

រូបថត៖ ថាញហ័រ កុង​ដាត/កាសែតរូបភាពវៀតណាម

អត្ថបទ៖ ថាញហ័រ /កាសែតរូបភាពវៀតណាម រូបថត៖ ថាញហ័រ កុងដាត /កាសែតរូបភាពវៀតណាម

ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង

ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង

ប៉ុន្មានឆ្នាំថ្មីៗនេះ កីឡាចែវ​ SUP (Stand Up Paddle Boarding) នៅហៅថា​ជិះ​បន្ទះក្តារ​លើទឹក​ ក្លាយ​ជា​សកម្មភាព​កីឡា​សមុទ្រនាលំហអាកាស​ ត្រូវបាន​ភ្ញៀវទេសចរ​ជាច្រើន​ពេញចិត្ត​ ច្រើនបំផុត​គឺ​យុវវ័យ​ចូលចិត្តពិសោធន៍​នៅពេល​ទៅ​ទេសចរណ៍​នៅទីក្រុង​ដាណាំង​...

Top