កំពង់ផែកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) គូសបញ្ជាក់តំណែងកំពង់សមុទ្រផែវៀតណាម

ពាណិជ្ជសញ្ញាវៀតណាម

កំពង់ផែកាយម៉ែប - ធីវ៉ាយ (Cai Mep – Thi Vai) គូសបញ្ជាក់តំណែងកំពង់សមុទ្រផែវៀតណាម

កំពង់ផែ​អន្តរជាតិ​កាយ​ម៉ែប​ - ធី​វ៉ាយ​ (Cai Mep Thi Vai) (បារៀ - វូងតាវ​) 

នាវា​ MSC ALEXANDRA មាន​ចំណុះ​១៦៥,៩០៨តោន ប្រវែង​៣៦៥,៥ម៉ែត្រ​ ចូល​ចត់​នៅ​កំពង់ផែ​ SSIT​ ដើម្បី​រំដោះ​ទំនិញ​ជិត​១២.០០០​ TEU។​

កំពង់ផែ​អន្តរជាតិ​កាយ​ម៉ែប​ - ធី​វ៉ាយ​ (Cai Mep Thi Vai) (បារៀ - វូងតាវ​(Ba Ria Vung Tau)) ជាកំពង់ផែមួយ​ក្នុង​ចំណោម​កំពង់ផែ​ពិសេសទាំងពីរ​របស់វៀតណាម​ នា​បច្ចុប្បន្ន​ (រួម​នឹង​កំពង់ផែ​អន្តរជាតិ​ហាយ​ផុង​- Hai Phong) មានតួនាទី​ជា​កំពង់ផែច្រក​ចេញ​ចូល​តំណភ្ជាប់ការ​ដោះដូរ​ទំនិញ​តាមផ្លូវ​ទឹកនៃ​​បណ្តា​ខេត្ត​នៅទិសខាងត្បូង​ និងជា​កំពង់ផែ​ដឹកជញ្ជូន​អន្តរជាតិ​ចំណុះធំ​ ជួយ​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​ទំនិញ​នាំចេញ នាំចូល​ រវាងវៀតណាម​ និង ប្រទេសនានា​លើ​ពិភពលោក​។​

ស្ថិតនៅ​ច្រក​ទន្លេ​ធី​វ៉ាយ​ (Thi Vai) និង ទន្លេ​កាយ​ម៉ែប (Cai Mep) ​កំពង់ផែ​អន្តរជាតិ​កាយ​​ម៉ែប​ - ធី​វ៉ាយ​ (Cai Mep Thi Vai) ជា​បណ្ដុំ​កំពង់ផែ​សមុទ្រទឹក​ជ្រៅ​ ចំណុះ​ទីរួម​ខេ្តត​​ភូមី (Phu My) ខេត្ត​បារៀ - វូង​តាវ​ (Ba Ria Vung Tau) ដោយ​មាន​ប្រវែង​សរុប​ជាង​១៦​គីឡូម៉ែត្រ​។ បាន​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ​នៅ​ខែ​មករា ឆ្នាំ​២០១១ កំពង់ផែកាយ​ម៉ែប - ធី​វ៉ាយ​ (Cai Mep Thi Vai) មាន​លទ្ធភាព​ផ្តល់ជូ​នអតិថិជន​ នូវ​សេវាកម្ម​កំពង់ផែ​ container​ ស្តង់ដារ​អន្តរជាតិ​។ 


នាវា​ COSCO SHIPPING ROSE ចូល​ចត់កំពង់ផែ​កាយ​ម៉ែប​ - ធី​វ៉ាយ​ (Cai Mep – Thi Vai) ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ២០២៣។​

ជាមួយ​គន្លង​នាវា​ដែល​មានជម្រៅ​អវិជ្ជមាន​១៤ម៉ែត្រ​ ជម្រៅ​នៅ​តំបន់កំពង់ផែអវិជ្ជមាន​១៦,៨ម៉ែត្រ​ និង កន្លែង​បង្វែ​នាវា​ទូលាយ​៥០០ម៉ែត្រ​ កំពង់ផែ​ជា​ទីកន្លែង​ដឹកជញ្ជូន​ទំនិញ​ដោះដូរ​ងាយ​ស្រួល ​រវាង​វៀតណាម​ និង ប្រទេសនានា​លើពិភពលោក​ ជា​ពិសេស​សមស្រប់​បម្រើ​នាវា​ចំណុះធំ ឡើងទៅ​ដល់ ​១៦០.០០០ DWT (ប្រហាក់ប្រហែល ​១៤.០០០TEU)

ជាមួយនឹង​សម្ភារៈ​ និង ឧបករណ៍​ទំនើប​ រួមមាន​ស្ពាន​តំណ៨៩០ម៉ែត្រចំនួន​៣ កំពង់សាឡាងប្រវែង​២៧០ម៉ែត្រ​ចំនួន​៣ ឆ្នេរ​ container ទូលាយ​៥៥ហិកតា​ ដោយមាន​ចំណុះ​ជិត​៥១.៥០០ TEU ម៉ាស៊ីន​ស្ទូច STS​ ចំនួន​១០ ម៉ាស៊ីន​ស្ទូច​នៅ​ឆ្នេរ​ ចំនួន​២២ ម៉ាស៊ីន​ស្ទូច​ឯកទេស​សម្រាប់​សាឡាង​ចំនួន​៣ រថយន្តក្បាល​អូស​ចំនួន​៧៦ ម៉ាស៊ីន​លើកទំ​និញ​ចំនួន​៥ និង ឧបករណ៍​​លើកដាក់ទំនិញ​ចំនួន​៥ កំពង់ផែ​អាច​ទទួល​បាន​នាវា​ជំនាន់ទំនើប​បំផុត​លើពិភពលោក​នាបច្ចុប្បន្ន​ ជួយកាត់បន្ថយ​ពេលវេលាយ៉ាង​ច្រើន​ ក្នុងការ​ដឹក​ជញ្ជូន​ទំនិញនាំចេញ​ នាំចូល​ រវាង​តំបន់​ភូមិ​ភាគ​ខាងត្បូង​ និង ប្រទេសនានា​ ដោយ​មិន​ចាំបាច់​ចូល​ចត់នៅ​ប្រទេស​សិង្ហបូរី ​ដូចកាលពី​មុន​។​


ដោយបានឃើញនូវ​សក្តានុពល​ដ៏ធំ​នៃ​កំពង់ផែ​កាយ​ម៉ែប​ - ធី​វ៉ាយ​ (Cai Mep Thi Vai) ខេត្ត​បារៀ - វូង​តាវ​ (Ba Ria Vung Tau) ក្រសួង​ដឹកជញ្ជូន​ឯកភាពនូវ​​គោលដៅ​ សហការ​ និង ប្រមូលផ្តុំ​គ្រប់ការ​​វិនិយោគ​ អភិវឌ្ឍប្រព័ន្ធ​កំពង់ផែ​សមុទ្រ​នេះ ឱ្យ​ក្លាយ​ជា​កំពង់ផែច្រកចេញចូល​ កំពង់ផែ​ដឹក​ជញ្ជូន​អន្តរជាតិ​លំដាប់ពិសេស​នៃ​ជាតិ​។ តាម​ទិសដៅ​អភិវឌ្ឍ​នៃមូលដ្ឋាន​ វិស័យ​កំពង់ផែ​សមុទ្រ និង ភស្តុភា​ នឹង​បាន​អភិវឌ្ឍ​ឱ្យ​ក្លាយ​ជា​វិស័យ​​សេដ្ឋកិច្ច​មុខស្រួច​ស្នូលនៃខេត្ត​ ផ្សារភ្ជាប់នឹង​ធានា​ការ​ពារជាតិ សន្តិសុខ​សមុទ្រ​។​


នៅ​អនាគត​មិនឆ្ងាយ​ គម្រោង​ហេដ្ឋារចនាសម្ពន្ធ​គមនាគមន៍​ធំ​ បាន ​និង កំពុង​បាន​មូលដ្ឋាន​ជិត​ខាង​ពង្រាយ​អនុវត្ត​ ដូចជា​ផ្លូវ​ល្បឿន​លឿនបេន​ឡឹក - ឡុង​ថាញ (Ben Luc Long Thanh) យ៉ូវ​យ៉ី​ - ផាន​ថៀត​  (Dau Giay Phan Thiet) ផ្លូវល្បឿនលឿន​បៀន​ហ្វ័រ - វូង​តាវ (Bien Hoa Vung Tau) ព្រលាន​យន្តហោះ​អន្តរជាតិ​ឡុង​ថាញ (Long Thanh)។ល។ នឹង​ចូល​រួម​ជំរុញ​ខ្លាំង​ក្លា​នូវ​មុខងារ​ធ្វើ​អាជីវកម្ម​ទំនិញ​នៃបណ្ដុំ​កំពង់ផែ​កាយ​ម៉ែប - ធីវ៉ាយ​ (Cai Mep Thi Vai) តាមរយៈនោះនឹង​ក្លាយ​ជា​កំពង់ផែ​ដឹក​ជញ្ចូន​សំខាន់ ប្រសិទ្ធភាព និង លំដាប់​អន្តរជាតិ​ ទន្ទឹមនឹង​នោះ នឹងបញ្ជាក់ពី​តួនាទី​កំពង់ផែ​សមុទ្រ​វៀតណាម​ នៅលើ​ផែនទី​នាវាចរណ៍​ពិភពលោក​៕​


នាវា​យក្ស​ container M/V OOCL ចំណុះ​២៤.១៨៨ TEU នៃក្រុមហ៊ុន​នាវា​ OOCL ក្នុង​ដំណើរ​ដំបូង​តភ្ជាប់នឹង​ទ្វីប​អាស៊ី​ និង អ៊ឺរ៉ុប​។

អត្ថបទ​៖ សើន​ងៀ រូបថត៖ ហ្វិញ​សឺន​

ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ សើនងៀ រូបថត៖ ហ្វិញសឺន ប្រែសម្រួល៖ រីកើង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

ដើម្បី​បន្ត​ជំរុញ​ការ​ជួញ​ដូរ​រវាង​ក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​ ឆ្ពោះទៅ​ដល់​ការ​នាំចេញ​នូវកសិផល​ រុក្ខផល​ និង ​ជល​ផល​ ផលិតផល​នៃភូមិ​របរ ​រវាងក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​...

Top