កុលាលភាជន៍ផឿកទិច (Phuoc Tich) - ស្លាកស្នាមកុលាលភាជន៍រាជវាំងហ្វេ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

កុលាលភាជន៍ផឿកទិច (Phuoc Tich) - ស្លាកស្នាមកុលាលភាជន៍រាជវាំងហ្វេ

មុខរ​បរ​កុលាលភាជន៍​នៅ​ភូមិ​ផឿក​ទិច​ (Phuoc Tich) មាន​កម្រាស់វេលា​ជាង​៥០០​ឆ្នាំ​ ធ្លាប់​ល្បី​ឈ្មោះ​គ្រប់​តំបន់នៅ​​ភូមិ​ភាគ​កណ្តាល​។

កំពង់​ទឹក​បុរាណ​ក្បែរ​ទន្លេ​អ៊ូ​ឡូវ​ (O Lau) ​ទីកន្លែង​កត់ត្រា​ស្លាកស្នាម​អំពី​សម័យ​កាល​ដ៏រុង​រឿង​មួយ​ នៃ​ភូមិ​កុលាលភាជន៍​បុរាណ​ផឿក​ទិច​ (Phuoc Tich)។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

មុខរ​បរ​កុលាលភាជន៍​នៅ​ភូមិ​ផឿក​ទិច​ (Phuoc Tich) មាន​កម្រាស់វេលា​ជាង​៥០០​ឆ្នាំ​ ធ្លាប់​ល្បី​ឈ្មោះ​គ្រប់​តំបន់នៅ​​ភូមិ​ភាគ​កណ្តាល​។ ភូមិ​ផឿក​ទិច (Phuoc Tich) ​​មិនត្រឹម​ផលិត​​នូវ​កុលាលភាជន៍​របស់​​ប្រើប្រាស់​គ្រប់ប្រភេទ​ដូចជា​ ពែង​ ផើង​ ឆ្នាំង​ដី ប៉ាន់តែ​ ចានធំ​​ ថូកំបោល​ ពាង​ ។ល។ នៅ​ទាំង​​មាន​ផលិតផល​ជាច្រើន​ ដែល​មាន​លក្ខណៈ​សិល្បៈ​ខ្ពស់​ បាន​តាំង​នៅ​ក្នុង​រាជវាំង​នៃ​រាជការ​ង្វៀន ហើយ​រហូត​ដល់​សព្វថ្ងៃ​នៅ​មាន​​រក្សា​ទុកក្នុង​​សារមន្ទី​រ​វិចិត្រសិល្បៈ​រាជវាំង​ហ្វេ​។

ប្រវត្តិ​បុរាណ​ចែង​ថា​ នៅ​សម័យ​រាជការ​ង្វៀន រាជការ​មាន​លក្ខណ៍​ខណ្ឌ​​​ដោយ​ឡែក​មួយ​ ​សម្រាប់​ភូមិ​ផឿក​ទិច (Phuoc Tich)​។ នោះ​គឺ ជា​​រៀង​រាល់​ឆ្នាំ​ អ្នកភូមិ​ត្រូវ​ថ្វាយ​សម្រាប់​រាជវាំង​នូវឆ្នាំង​​ដី​​ចំនួន​៤០០​គ្រឿង​ ទុក​សម្រាប់​ដាំបាយ​ថ្វាយ​ព្រះមហាក្សត្រ​។​ រាជការ​​នៅមាន​​កំណត់​ថា​ អ្នកភូមិ​​មិនត្រូវ​រក្សាទុក​នូវឆ្នាំង​ដី​ ​ដែល​មាន​រូប​រាង​ដូច​ជាឆ្នាំង​ដី​​សម្រាប់​​រាជវាំង​ ទុក​ប្រើប្រាស់រៀងខ្លួននោះទេ​ តែត្រូវ​​ធ្វើ​ឆ្នាំងដី​​ប្រភេទ​ផ្សេង​ទើប​​បាន​ ប្រសិនបើ​ រកឃើញ​នឹងត្រូវ​ពិន័យជា​ទម្ងន់​​។ ហេតុនេះ រៀង​រាល់ឆ្នាំ អ្នកភូមិ​ត្រូវ​ធ្វើ​​ឆ្នាំងដី​​​ពីរលើក សម្រាប់​​នាំ​ចុះ​ទូក ​ដឹក​ជញ្ជូន​ចូល​រាជវាំង​។ ជើង​​ដំណើរ​ ចាប់​ផ្តើម​បណ្តោយ​​តាម​ទន្លេ​អ៊ូឡូវ​ (O Lau) ​ចេញទៅ​កាន់បឹង​សមុទ្រ​តាម​យ៉ាង​ (Tam Giang) ​រួច​ដើរ​​បញ្ច្រាស់​តាម​ទន្លេ​ហឿង​ (Huong) ​នាំ​យក​ឆ្នាំងដី​​ចូល​រាជវាំង​ថ្វាយ​។​​

បន្ទាប់ពី​ត្រូ​វបំភ្លេច​ចោល​រយៈ​ពេល​យូរ មុខរ​បរ​ធ្វើ​កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich) ​កំពុង​បាន​ស្តារ​ឡើង​វិញ​ និង រីក​ចម្រើន​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

ឆ្នាំងដី​ធ្លាប់​ជា​របស់ប្រើប្រាស់​ទូទៅ​ តែង​បាន​អ្នកភូមិ​ប្រើប្រាស់​សម្រាប់​ដាំ​បាយ​ ខត្រី លីង​ត្រី​។ល។ ក៏ប៉ុន្តែ​ ឆ្នាំង​ដី​ភូមិ​ផឿក​ទឹច (Phuoc Tich) មាន​ភាព​ពិសេស​ជាង​ ដូចនេះ​ទើប​បាន​ជ្រើសធ្វើ​ជារបស់​សម្រាប់​ថ្វាយ​ព្រះមហាក្សត្រ​។ ឆ្នាំង​ផឿក​ទិច (Phuoc Tich)​សាច់ឆ្នាំង​ក្រាស់ មាន​ពណ៌​ត្នោ​ត​ចាស់ គោះ​ឮសំឡេង​ស្រួយ​ រាង​រូវ​ដូច​ ឃ្លោក​ Wu Lou ខាង​លើមាន​គម្រប​ ដាំ​បាយ​ និង​ ខត្រីទាំង​អស់នេះ សុទ្ធតែ​​មាន​រសជាតិឈ្ងុយ​​ឆ្ងាញ់​។ ពីព្រោះ​​ នេះ​ជា​គ្រឿង​ប្រើប្រាស់ ដែល​​បាន​ជ្រើស​សម្រាប់តែ​​ព្រះមហាក្សត្រ​ប្រើ​ ដូចនេះ​​ឆ្នាំង​ដី​ផឿក​ទិច​ (Phuoc Tich) នៅ​បាន​ហៅ​ថា​ឆ្នាំងដី​ថ្វាយ​ស្តេច​ ជួន​កាល​នៅ​មាន​​ឈ្មោះ​ប្រណីតមួយ​ទៀត​​ហៅថា​ គជ់​អ្វ័រ​​ថ្វាយ​ស្តេច​ មានន័យ​ថា​​ឆ្នាំងគជ់​​សម្រាប់​​ព្រះមហាក្សត្រ​​ប្រើ​។​

បន្ត​និយាយ​​អំពី​មុខរបរ​ធ្វើ​កុលាលភាជន៍​នៅ​ភូមិ​ផឿក​ទិច (Phuoc Tich)​។ ភូមិ​ស្ថិត​នៅ​ក្បែរ​​មាត់​ទន្លេអ៊ូ​ឡូវ​ (O Lau) ​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ហ្វេ​​ប្រហែល​៤០​គីឡូម៉ែត្រ​ទៅ​ទិស​​ខាង​ជើង​ អតីតកាល​​មាន​ឈ្មោះថា​​ភូមីកែឌុក​ (Ke Doc)​។ មុខ​របរ​កុលាលភាជន៍​​នៅ​ភូមិ​ផឿក​ទិច​ (Phuoc Tich) ឮថា​មាន​មុននេះ​ជាង​​៥០០ឆ្នាំ​។ សម័យ​រាជ​ការ​​ង្វៀន​ ភូមិ​ផឿក​ទិច​ (Phuoc Tich) ជា​មជ្ឈមណ្ឌល​ធ្វើ​​កុលាលភាជន៍​ធំបំផុត ​នៅ​រាជក្រុង​ ផលិតផល​​មាន​​​នៅគ្រប់​​ខេត្ត​ ​នៃ​ភូមិ​ភាគកណ្តាល។​

ដំណាលថា​មុខរបរ​ធ្វើ​កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich) មាន​មុននេះ​​​ជាង​​៥០០ឆ្នាំ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

ចាស់ព្រឹទ្ធាចារ្យ​នៅ​ភូមិ​និទាន​ថា មិនមែន​មកដល់​សម័យ​រាជការ​ង្វៀននោះទេ​ តែ​នៅ​សតវត្សរ៍​ទី​១២ - ១៣ មុខរបរ​កុលាលភាជន៍​​ផឿក​ទិច (Phuoc Tich) ​មានការ​​​រីក​ចម្រើន​ខ្លាំង​ក្លាទៅហើយ​​។ សម័យ​កាល​នោះ​ ទូទាំងភូមិ​មាន​​ឡ​កុលាលភាជន៍​​រាប់​សិបកន្លែង​ ស្ថិត​នៅ​ពាសពេញ​​ជិត​កំពង់​ទឹក​​ក្បែរ​ទន្លេអ៊ូឡូវ (O Lau)​។ ឡដុត​​ឆេះ​ជា​ប្រចាំ​ ឈ្មួញ​គ្រប់ទិសទី​ មកទី​នេះ​លក់ដូរ​​យ៉ាង​កុះករ​ នាំ​មក​ភាព​ស្តុក​ស្តម្ភ​ និង ភាព​ល្បី​រន្ទឺ​ សម្រាប់​អ្នកភូមិ​​អ្នកស្រុក​នៅទីនេះ។ ហេតុនេះ នៅ​ក្នុង​ភូមិ​មាន​​កម្មន្តសាល​ខ្នាតធំ​ រហូត​ដល់​បច្ចុប្បន្ន​​នៅ​រក្សាបាននៅឡើយ​។​

ប្រសិនបើ​ ទីកន្លែង​ផ្សេង​ដុត​កុលាលភាជន៍​ដោយ​ឡបញ្ឈរ​ នៅភូមិ​ផឿក​ទិច (Phuoc Tich) ​ពួកគាត់​​ប្រើឡផ្តេច​​ តែង​ហៅថា​ ឡគីង្គក់​ ពីព្រោះ​មាន​រូបរាង​ដូច​​សត្វគីង្គក់​។ ឡ​​សាង​ដោយ​​ដី​ មានប្រវែង​ប្រហែល​​៣០ម៉ែត្រ​ ខាង​លើ​​មាន​ដំបូល​​បាំង ​ប្រក់ដោយ​ស្បូវ។​

សព្វថ្ងៃ​ បច្ចេកទេស​ធ្វើ​កុលាលភាជន៍ ​នៅ​បាន​រក្សាប្រហាក់ប្រហែល​នឹង​​សភាព​ដើម​ តាម​វិធីសាស្រ្ត​ប្រពៃណី​ដើម​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich) ធ្វើ​ដោយ​ដីឥដ្ឋ​​យកពី​ទន្លេ​អ៊ូ​ឡូវ​ (O Lau) ហើយ​បាន​​ដុត​​ហ្មត់ចត់​​តាម​វិធីសាស្រ្ត​​ប្រពៃណី​។​ ឡដុត​​បាន​សាង​រឹង​មាំ​ សីតុណ្ហភាព​ខ្ពស់​ ភ្លើង​​ពេលណា​ក៏ឆេះក្រហម​ ដោយសារបែបនេះ​ ទើប​ផលិតផលយក​ចេញពី​ឡ​ វា​មិន​ប្រេះស្រាម​ និង ​មិនស្រួយ​។ កុលាលភាជន៍​ផឿក​ទិច (Phuoc Tich) ​ស្អាត​ដោយ​សម្រស់​​សាមញ្ញ​ ធម្មជាតិ​ ឆ្នាំងដី​​ក្រាស់ និង រឹង​មាំ​ដូច​​សេរ៉ាមិច​ ខាង​ក្រៅ​​មិន​លាប​កាចា ប៉ុន្តែ​ពណ៌​កុលាលភាជន៍​ធម្មជាតិ មាន​​​ពណ៌​ត្នោតចាស់​មាំ ​ហាក់ដូច​បាន​លាបកាចា​​អញ្ជឹង​។​

ឆ្លង​កាត់ពេលវេលា​ មុខរបរ​កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich) មានដំណាក់កាល​ត្រូវ​​បំភ្លេច​ចោល​ និង ​សាបរលាប​ទៅ​។ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយ​សារ​ខេត្ត ​ធឿធៀន​ហ្វេ​ (Thua Thien Hue) ​មាន​គោលការណ៍​ស្តារ​ អភិរក្ស អភិវឌ្ឍ​មុខរ​សិប្បកម្ម​ប្រពៃណីឡើងវិញ​​ ដើរ​ទន្ទឹមនឹង​​នោះ គឺសកម្មភាព​ទេសចរណ៍​មួយ​ថ្ងៃកាន់តែ​​រីក​ចម្រើន​ បំផុត​​គឺ​ដោយ​សារ​មាន ​Festival Hue និង Festival មុខ​របរ​ប្រពៃណី​ ប្រព្រឹត្តទៅ​ជា​រៀង​រាល់​ឆ្នាំ ដូចនេះ​មុខរ​ប​រ​កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich) មាន​ឱកាស​បាន​ស្តារ​ និង វិវឌ្ឍឡើង​វិញ​។​

សម្រស់​ផលិតផល​កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich)។ រូបថត៖ ថាញហ្វ័រ/​កាសែតរូបភាព​​វៀតណាម​

បច្ចុប្បន្ន​ ទៅ​ដល់​ភូមិបុរាណ​ផឿក​ទិច​ (Phuoc Tich) ក្រៅ​ពី​ស្វែងយល់​​សម្រស់​ភូមិ​មួយ​ក្នុង​ចំណោម​​ភូមិ​ដ៏ល្បី​ឈ្មោះ​បំផុត​​នៅ​វៀតណាម​ ភ្ញៀវ​ទេសចរ​​នៅមាន​ឱកាស​បាន​ស្វែងយល់​ និង ការ​ពិសោធន៍​រចំណាប់​អារម្មណ៍​ អំពី​ប្រវត្តិសាស្រ្ត​ ក៏ដូចជា​បច្ចេកទេស​​ធ្វើ​កុលាលភាជន៍​បុរាណ ​របស់​អ្នកភូមិ​ផឿក​ទិច​ (Phuoc Tich)

សិប្បករ ឡឿង​ ថាញ​ហៀន (Luong Thanh Hien) ​អ្នក​កំពុង​ប្រកប​ការងារ​អភិរក្ស​ និង អភិវឌ្ឍ​​មុខរបរ​កុលាលភាជន៍​ ហើយ​​ក៏ជា​អ្នក​កំពុងមាន​​កម្មន្តសាល​ខ្នាត​ធំជាង​គេ ធ្វើ​​ជា​​កម្មសិទ្ធិ​នៅ​ភូមិ​ផឿក​ទិច​ (Phuoc Tich) រៀបរាប់​ដោយ​អស់ពីចិត្តថា​​៖ ទោះបី​ដឹងថា​ តាម​​មុខរ​បរ​ដូនតា​ទុក​មក​ ពិតជា​ពិបាក​​នឹង​ចិញ្ចឹម​គ្រួសារ​ នា​សម័យកាល​បច្ចុប្បន្ន​នេះណាស់​​ ក៏ប៉ុន្តែ​បើ​​បោះបង់ចោល​ នឹង​មានទោស​ចំពោះ​បុព្វការីជន​។ ហេតុ​នេះ​ ខ្ញុំ​ស្វាហាប់​​នឹង​មុខរបរ​ ស្វែងរក​របៀប​​អភិវឌ្ឍវា​ ដើម្បី​រក្សា​មុខរ​បរ​អតីតកាល​ផង​ ជួយ​ឱ្យ​ស្រទាប់​យុវវ័យ​ក្នុង​ភូមិ​ រៀប​​បាន​របរបុរាណ​​បន្តិចបន្តូច​ ដែ​លដូនតា​បន្សល់ទុក​មក៕​

ផលិត​ផល​កុលាលភាជន៍​ផឿក​ទិច​ (Phuoc Tich) តាំង​នៅ ​Festival របរ​ប្រពៃណី​ហ្វេ​​ឆ្នាំ​២០២៣។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​

អនុវត្ត​៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​

អនុវត្ត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

វិថីឱសថបុរាណឡានអ៊ុង (Lan Ong) - កេរដំណែលរបរឱសថ

វិថីឱសថបុរាណឡានអ៊ុង (Lan Ong) - កេរដំណែលរបរឱសថ

ចាប់​ផ្តើម​នៅ​ថ្ងៃចុង​សប្តាហ៍​ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរ​ក្នុងស្រុក​ និង​ បរទេស​ អាច​អញ្ជើញទៅ​ទស្សនា​បរិយាកាស​អង្គតាំង​ពិព័រណ៍​ ឧទ្ទេសនាម​អំពីរបរ​ឱសថ​បុរាណ​ឡាន​អ៊ុង​ (Lan Ong)...

Top