• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

កិច្ចការបរទេសវៀតណាម ក្នុងរយៈពេល ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរដែលទទួលបានសមិទ្ធផលធំធេង

ក្នុងរយៈពេល ៣៥ ឆ្នាំអនុវត្តបុព្វហេតុ​​ផ្លាស់ប្តូរថ្មីវៀតណាម​​ទទួល​​បានសមិទ្ធផលធំធេងនិងមានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងនោះ​​មាន​សមទ្ធិផលសំខាន់ក្នុងកិច្ចការបរទេស។ ការអនុវត្តគោលនយោបាយការបរទេសដ៏ត្រឹមត្រូវ ដែលផ្អែកទៅលើ​​សរសរទ្រូងចំនួន កិច្ចការបក្ស កិច្ចការរដ្ឋនិងការជួយប្រាស្រ័យ​​រវាងប្រជាជននិងប្រជាជនដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបរិស្ថានសន្តិភាព ស្ថេរភាពបង្កើតអំណោយផលសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី ការពារ​​​ឯករាជ្យអធិបតេយ្យភាពឯកភាពនិងបូរណភាពទឹកដី ដើម្បីលើកកម្ពស់ទីតាំង​​របស់ប្រទេសជាតិ។

កាសែតរូបភាពវៀតណាមសូមឧទ្ទេសនាមដល់មិត្តអ្នកអានរូបភាពមួយចំនួនដែលគឺជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងរយៈពេល ៣៥ ឆ្នាំនៃកិច្ចការបរទេសវៀតណាម៖


នាយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១៩៩៥ (តាមម៉ោងនៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក Jefferson Clinton បានប្រកាសថា ធ្វើឲ្យទំនាក់ទំនងការទូតជាមួយវៀតណាមមានលក្ខណៈធម្មតាឡើងវិញ។ រូបថត៖ The White House/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធិការបង្ហូតទង់ជាតិនៅពិធីដែលវៀតណាមក្លាយទៅជាសមាជិកជាផ្លូវការរបស់សមាគមន៍បណ្តាប្រទេសអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥ នៅរដ្ឋធានី Bandar Seri Begawan (ប្រទេសប្រ៊ុយណេ) ។ រូបថត៖ ត្រឹនសើន  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយករដ្ឋមន្ត្រីជប៉ុន លោក Tomiichi Murayama និងអតីតអគ្គលេខាធិការបក្ស លោក ដូមឿយ (Do Muoi) ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៩៥។ រូបថត៖ ស្វឹនឡឹម សើន  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៩៥ នៅរដ្ឋធានីហាណូយ ( Ha Noi) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Warren Christopher និងរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ង្វៀនម៉ាញកឹម ( Nguyen Manh Cam) បានចុះហត្ថលេខាលើពិធិសាអំពីការធ្វើឲ្យទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកមានលក្ខណៈធម្មតាឡើងវិញ ។ រូបថត៖ ស្វឹនតួន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩៩៥ ពិធីដែលរដ្ឋសភាវៀតណាមក្លាយទៅជាសមាជិកនៃអង្គការអន្តសភាអាស៊ាន (AIPO) និងពិធីចុះហត្ថលេខលើឯកសារជាផ្លូវការស្តីពី ការទទួលស្គាល់រដ្ឋសភាវៀតណាមក្លាយទៅជាសមាជិកនៃ (AIPO) ដែលរៀបចំ នៅពិធីបើកសម័យប្រជុំ លើកទី នៅប្រទេសសឹង្ហបុរី។ រូបថត៖ ស្វឹនតួន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-១៩៩៥) នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)ប្រធានរដ្ឋ លោក ឡេឌឹកអាញ (Le Duc Anh) ប្រគល់ស្គរសំរឹទ្ធ ង៉ុកលូ (Ngoc Lu) ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Boutros B. Ghali។ រូបថត៖ កាវផុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)


វៀតណាមបានចូលរួមក្នុងវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ដែលគេស្គាល់ថាជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលបានបង្កើតឡើងជាផ្លូវការ ក្នុងឆ្នាំ ១៩៩៦
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូងនៅទីក្រុងបាងកក (ថ្ងៃទី ១-២ ខែមីនា ឆ្នាំ ១៩៩៦)។ រូបថត៖ VNA



នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៨ វៀតណាមបានក្លាយជាសមាជិកផ្លូវការនៃទិវាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)។ រូបថត៖ធេធួន-VNA


នៅខែធ្នូ ឆ្នាំ១៩៩៨ វៀតណាមបានរៀបចំសន្និសីទអាស៊ានលើកទី ៦ ដោយជោគជ័យ។ នេះជាលើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះសន្និសីទសមាគម ចាប់តាំងពីវៀតណាមក្លាយទៅជាសមាជិកនៃសមាគមនេះ។ រូបថត៖ ធេធួន - VNA


ប្រធានរដ្ឋ លោក ត្រឹនឌឹកលឿង (Tran Duc Luong) ថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសហសវត្សរ៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០០០)។ រូបថត៖ ត្រុងងៀប  - VNA
ប្រធានរដ្ឋ លោក ត្រឹនឌឹកលឿង (Tran Duc Luong)បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទូលស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Bill Clinton ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០០។ លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកដំបូងគេដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ២៥ ឆ្នាំ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ រូបថត៖ ត្រុងងៀប  - VNA


វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗ ជាច្រើន រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី៥ (ASEM លើកទី ៥) ចាប់ពីថ្ងៃទី ៨ -៩ ខែតុលា ឆ្នាំ២០០៤  នៅទីក្រុងហាណូយ (Ha Noi)។ រូបថត៖ VNA


ការចាប់ដៃគ្នាជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រី លោកផានវ៉ាន់ខាយ (Phan Van Khai) និងប្រធានាធិបតីអាមេរិក លោក George W. Bush នៅសេតវិមាន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៥ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០០៥ ដែលជាការកត់សម្គាល់នូវការអភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីរយៈពេល 10 ឆ្នាំនៃការធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈធម្មតា។ នេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សហរដ្ឋអាមេរិករបស់ប្រមុខរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីសង្គ្រាមបានបញ្ចប់រយៈពេល ៣០ ឆ្នាំ។ រូបថត៖ AP/VNA ផ្សាយ


នាយករដ្ឋមន្ត្រី លោក ផានវ៉ាន់ខាយ ( Phan Van Khai ) រួមជាមួយថ្នាក់ដឹកនៃកំពូលអាស៊ានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាស Kuala Lumpur ស្តីពីការកសាងធម្មនុញ្ញអាស៊ាន ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ រូបថត៖ ឯកសារ VNA


វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗ ជាច្រើន រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃ APEC ឆ្នាំ២០០៦  (ថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ 2006) នៅទីក្រុងហាណូយ (Ha Noi)។ រូបថត៖ VNA


វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ១៦ និងលើកទី ១៧ នៅទីក្រុងហាណូយ (ខែតុលា ឆ្នាំ ២០១០)។ នេះជាឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន និងប្រារព្ធខួបលើកទី ១៥ នៃការក្លាយទៅជាជាសមាជិក។ រូបថត៖ ឌឹកតាម -VNA


នាយករដ្ឋមន្ត្រី លោក Shinzo Abe បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ចំពោះអគ្គលេខាបក្ស លោក ង្វៀន ភូត្រុង ( Nguyen Phu Trong)  ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥។ រូបថត៖ ទ្រីយុង-VNA


ជាលើកទី២ ដែលវៀតណាមបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូល APEC (ទីក្រុង ដាណាំង (Da Nang) ខែវិច្ឆិកា ឆ្នាំ ២០១៨)។ រូបថត៖ VNA


កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចុះហត្ថលេខាជាផ្លូវការ ដោយប្រទេសចូលរួមចំនួន ១១ នៅដើមខែមីនា ឆ្នាំ ២០១៨ ដែលក្នុងនោះ វៀតណាមបានចាត់ទុកថា ជាសមាជិកចូលរួមយ៉ាងសកម្មក្នុងការចរចា និងចុះហត្ថលេខា។ រូបថត៖ THX/VNA ផ្សាយ


មន្ត្រី និងយុទ្ធជននៃមន្ទីរពេទ្យនៃកងពេទ្យកម្រិត ២ (លេខ ២) បាននិយាយលាសាច់ញាតិ និងសមមិត្ត ដើម្បីចេញដំណើរទៅបំពេញបេសកកម្ម នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង។ រូបថត៖ យឿងយ៉ាង - VNA


នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) ថ្លែងមតិនៅក្នុងសន្និសីទលើកទី ២៦ នៃភាគីនានាចូលរួមក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP លើកទី ២៦)ដែលបានប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡែន (ចក្រភពអង់គ្លេស) នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ រូបថត៖ យឿងយ៉ាង-VNA

អត្ថបទ និងរូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 


 

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top