• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការ​នាំ​ចូល​និង​នាំ​ចេញ​ត្រូវ​បាន​ព្យាករណ៍​នឹង​កើន​ឡើង​ពីរ​ខ្ទង់​នៅ​ឆ្នាំ​២០២៥

ផលប៉ះពាល់សេដ្ឋកិច្ចពីឆ្នាំនេះនឹងបន្តអូសបន្លាយ ជាមួយនឹងការវិវឌ្ឍន៍ថ្មីផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹងបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៥ រួមទាំងវៀតណាមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញនៅតែជាប្រៀបខ្លាំងដែលជួយវៀតណាមរក្សាសន្ទុះកំណើនដ៏ល្អក្នុងឆ្នាំខាងមុខ។ នេះជាមតិដែលបានធ្វើឡើងក្នុងសន្និសីទវិនិយោគឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ។

នៅក្នុងសិក្ខាសាលា អ្នកជំនាញបានឲ្យដឹងថា ការនាំចេញនៅឆ្នាំ២០២៥ នឹងបន្តមានកំណើនល្អ អាស្រ័យដោយកម្លាំងចលករមានស្រាប់ពីឆ្នាំ ២០២៤។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ការនាំចេញសរុបក្នុងរយៈពេល ១០ ខែ បានកើនឡើង ១៥,៨% ខ្ពស់ជាង ៣ ដង បើធៀបនឹងគោលដៅដែលរដ្ឋាភិបាលដាក់ចេញនៅឆ្នាំនេះ - ប្រហែល ៦%; អតិរេកពាណិជ្ជកម្មត្រូវបានរក្សានៅកម្រិតខ្ពស់។ ទន្ទឹមនឹងនោះ អតិផរណានៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាម គឺសហរដ្ឋអាមេរិកនិងអឺរ៉ុបត្រូវបានគ្រប់គ្រងយ៉ាងល្អ ហើយកម្លាំងទិញបានកើនឡើងម្តងទៀត ដែលជួយឱ្យអាជីវកម្មវៀតណាមមានឱកាសពង្រីកអតិថិជនកាន់តែច្រើន។

រូប​ថតឧទាហរណ៍។ រូបថត៖ VNA

លោក Luong Van Khoi នាយករងវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា៖ “ការនាំចេញនឹងនៅតែមាននិន្នាការកើនឡើងយ៉ាងខ្លាំង។ ព្រោះបច្ចុប្បន្នយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា CPTPP, EVFTA ក៏ដូចជា RCEP ។ ទាំងនេះគឺជាទីផ្សារដែលយើងធ្វើអាជីវកម្មបានយ៉ាងល្អ មានប្រសិទ្ធភាព និងរួមចំណែកដល់កំណើនពាណិជ្ជកម្ម។ ការផ្ទេរចរន្តដើមទុនវិនិយោគពីប្រទេសជិតខាងមកប្រទេសយើងក៏បានកើនឡើងយ៉ាងខ្លាំង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

Top