• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមអាស័យដ្ឋានវិនិយោគដ៏ទាក់ទាញសម្រាប់សហគ្រាសជប៉ុន

ការស្ទង់មតិឆ្នាំនេះបានទទួលការឆ្លើយតបពីសហគ្រាសជប៉ុនចំនួន ៤៩៥ អង្គភាព ដែលបាននិងកំពុងវិនិយោគនៅបរទេស។ តាមនោះ ក្នុងចំណោមអាស័យ ដ្ឋានវិនិយោគឈានមុខគេទាំង ១០ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ចំនួនសំឡេងគាំទ្រយ៉ាងច្រើន។
ទីស្នាក់ការធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ (រូបថត៖ JBIC)
កាលពីថ្ងៃទី ១២ ខែធ្នូ ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានប្រកាសលទ្ធផលស្ទង់មតិដែលបង្ហាញថា វៀតណាមកំពុងឈរនៅលំដាប់ទី ២ ក្នុង ចំណោមអាស័យដ្ឋានវិនិយោគបរទេសដ៏ទាក់ទាញ និងប្រកបដោយយថាទស្សន៍ បំផុតសម្រាប់សហគ្រាសនៃប្រទេសនេះ។
ការស្ទង់មតិឆ្នាំនេះបានទទួលការឆ្លើយតបពីសហគ្រាសជប៉ុនចំនួន ៤៩៥ អង្គភាព ដែលបាននិងកំពុងវិនិយោគនៅបរទេស។ តាមនោះ ក្នុងចំណោមអាស័យ ដ្ឋានវិនិយោគឈានមុខគេទាំង ១០ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ចំនួនសំឡេងគាំទ្រយ៉ាងច្រើន។ ចំណាត់ថ្នាក់កំពូលគឺប្រទេសឥណ្ឌា។ ចំណាត់ថ្នាក់ លេខ៣ គឺសហរដ្ឋអាមេរិក បន្ទាប់មកគឺឥណ្ឌូនេស៊ី ថៃ ចិន ម៉ិកស៊ិក ម៉ាឡេស៊ី ហ្វីលីពីន និងអាល្លឺម៉ង់។ នៅពេលបោះឆ្នោតឱ្យវៀតណាម សហគ្រាសជប៉ុនបានវាយតំលៃខ្ពស់បំផុត ចំពោះគុណភាពធនធានមនុស្សរបស់វៀតណាម ហើយបានចាត់ទុកថា វៀតណាមគឺ ជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការផ្លាស់ទីគ្រឹះស្ថានផលិតកម្មពីបរទេស។
ក្រៅពីនោះ អ្នកជំនាញសេដ្ឋកិច្ចក៏បានវិភាគថា ប្រសិនបើកាលពីអតីតកាល ប្រៀបខ្លាំងរបស់ វៀតណាមនោះគឺធនធានមនុស្សសម្បូរ និងការចំណាយទាបនោះ គឺឥឡូវនេះ សមត្ថ ភាពធនធានមនុស្សកាន់តែប្រសើរឡើងបានក្លាយជាប្រៀបខ្លាំងប្រកួតប្រជែងដ៏មាន សក្តានុពលរបស់វៀតណាម បើធៀបនឹងគោលដៅវិនិយោគផ្សេងទៀត។ អ្នកជំនាញ សេដ្ឋកិច្ចក៏និយាយដែរថា ដោយមានប្រៀបខ្លាំងក្នុងគោលនយោបាយទាក់ទាញការវិនិ យោគដោយមានការជ្រើសរើស ទីតាំងភូមិសាស្រ្តអំណោយផល ធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់នោះ វៀតណាមនឹងបន្តទាក់ទាញវិនិយោគិនជាច្រើន មិន ត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសជាច្រើនទៀតក្នុងតំបន់ និងជុំវិញពិភពលោកទៀតផង៕

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

Top