• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកបន្តងើបឡើងវិញ

ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកបានបន្តសន្ទុះងើបឡើងវិញចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយនាំមកនូវទឹកប្រាក់ចំនួន ១៧,៤ ពាន់លានដុល្លារអាមេរិក រួមចំណែកគួរឱ្យកត់សម្គាល់ទៅក្នុងប្រាក់ចំណូលសរុប ៦០ពាន់លានដុល្លារពីការនាំចេញក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ កើនឡើងជិត ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ Đ.T/baodautu.vn

ជាងពាក់កណ្តាលនៃការនាំចេញរបស់វៀតណាមទៅកាន់អាមេរិកគឺជាផលិតផលបច្ចេកវិទ្យាខ្ពស់ (ឧបករណ៍អេឡិចត្រូនិក ស្មាតហ្វូន) សម្លៀកបំពាក់ និងស្បែកជើង ហើយនៅសល់គឺជាផលិតផលផ្សេងទៀតដូចជាគ្រឿងសង្ហារឹមនិងផលិតផលកសិកម្ម។

អាមេរិកគឺជាគោលដៅសំខាន់សម្រាប់ទំនិញវៀតណាម ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ កាលពីឆ្នាំ២០២៣ ទោះបីជារងផលប៉ះពាល់ជាច្រើនពីវិបត្តិសេដ្ឋកិច្ច អតិផរណា និងប្រជាជនរឹតបន្តឹងការចំណាយក៏ដោយ ក៏វៀតណាមនៅតែនាំចេញទំនិញជិត ៩៧ ពាន់លានដុល្លារទៅកាន់អាមេរិក។ ជាមួយនឹងទំនិញនាំចេញមានតម្លៃជិត ១១០ ពាន់លានដុល្លារអាមេរិកនិង ៩៧ ពាន់លាន ដុល្លារអាមេរិក ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ (២០២២ - ២០២៣) អាមេរិកបានក្លាយជាទីផ្សារនាំចេញដំបូងគេដែលឈានដល់កម្រិត ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយរក្សាឋានៈជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាមេរិកបានកើនឡើង ៣០០ដង ពីកម្រិត ៤៥០លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៥ ឡើងដល់ ១២៤ ពាន់លាន ដុល្លារនៅចុងឆ្នាំ ២០២២។ ជាមួយនឹងព្រឹត្តិការណ៍ដំឡើងទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅខែកញ្ញា ឆ្នាំ ២០២៣ ការអនុវត្តសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន គឺជាមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិត ២០០ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top