• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការថែទាំជនងាយរងគ្រោះក្នុងអំឡុងពេលបុណ្យតេត៖ គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋ

ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រព័ន្ធនយោបាយទាំងមូល ចាប់តាំងពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន រួមដៃគ្នាថែទាំប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក។ នេះជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តន៍គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមនោះ គឺ “មិនទុកឲ្យអ្នកណាគ្មានបុណ្យតេតឡើយ” “គ្មានអ្នកណាត្រូវបំភ្លេចចោលនៅពីក្រោយទេ” តាមនោះបានរួមចំណែកនាំមកនូវបុណ្យតេតដ៏កក់ក្តៅ និងពោរពេញទៅដោយសេចក្តីស្រឡាញ់ជូនប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក បង្កើតកម្លាំងចិត្តជួយគេឈានឡើងក្នុងជីវភាព។
ចលនា “បុណ្យតេតសប្បុរសធម៌” ឆ្នាំ ២០២៥ នៅខេត្ត Dak Lak។ (រូបថត៖ VOV)

ប្រជាជនទាំងអស់ គ្រួសារទាំងអស់មានបុណ្យតេត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ផ្សារបុណ្យតេតសប្បុរសធម៌ ត្រូវបានកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ តាំងពីមជ្ឈិមដល់មូលដ្ឋាន រៀបចំឡើងដោយមានការរួមដំណើរពីសហគ្រាស សប្បុរសជន និងសង្គមជាតិទាំងមូល។ មុខទំនិញ របស់របរប្រើប្រាស់ក្នុងបុណ្យតេត អំណោយបុណ្យតេត ប័ណ្ណទិញទំនិញសូន្យដុង ត្រូវបានផ្តល់ជូនដោយផ្ទាល់ដល់ជនក្រីក្រ ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត។ ផ្សារបែបនេះបានជួយរីកសាយភាយស្មារតីសហគមន៍ ភាពសប្បុរស ការជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដែលនាំមកនូវសេចក្តីរីករាយកាន់តែច្រើនដល់មនុស្សគ្រប់គ្នាក្នុងអំឡុងពេលបុណ្យតេត។

អំណោយទាំងនេះមានអត្ថន័យណាស់។ ទឹកត្រី ម្សៅស៊ុប ស្ករ...មានប្រយោជន៍ខ្លាំងណាស់។ បងប្អូននារីយើង ទទួលបានជំនួយខ្លះៗសម្រាប់ក្រុមគ្រួសារ។ ខ្ញុំមានបំណងថា ឆ្នាំណាក៏ទទួលបានអំណោយបែបនេះដែរ

 មីសួសាគូ អង្ករដំណើប ស្ករគ្រាប់... ដោយទទួលបានអំណោយ ០ ដុងយើងខ្ញុំនឹង មិនបាច់ដើរទិញទំនិញទៀតទេ ព្រោះគ្រប់គ្រាន់សម្រាប់បុណ្យតេតហើយ

រួមជាមួយសមាគមកាកបាទក្រហមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សហព័ន្ធពលករវៀតណាម និងសម្ព័ន្ធពលករគ្រប់លំដាប់ថ្នាក់ក៏បានរៀបចំសកម្មភាពជាបន្តបន្ទាប់ ដើម្បីថែទាំទាំងខាងសម្ភារៈ និងស្មារតី សម្រាប់សមាជិកសហជីព ពលករ ជាពិសេសអ្នកដែលមានស្ថានភាពលំបាក។ ឆ្នាំនេះ សកម្មភាពគឺឆ្ពោះទៅរកប្រធានបទ "បុណ្យតេតកក់ក្ដៅ - និទាឃរដូវដឹងគុណបក្ស" ដោយមានបាវចនាដែលសមាជិកសហជីព និងពលករទាំងអស់ សុទ្ធតែមានបុណ្យតេត ដូចជា៖ ផ្សារតេតសហជីព; កម្មវិធី "រថភ្លើងសហជីព - និទាឃរដូវឆ្នាំ ២០២៥"; កម្មវិធី "ជើងហោះហើរសហជីព - និទាឃរដូវឆ្នាំ ២០២៥" ជាដើម។

ខ្ញុំសប្បាយរីករាយណាស់ដែលទទួលបានការយកចិត្តទុកដាក់និងការថែទាំពីសហជីព។ នេះជាការលើកទឹកចិត្តដែលជួយឱ្យយើងខ្ញុំកាន់តែមានអារម្មណ៍រីករាយនៅដើមឆ្នាំថ្មី បង្កើតជាកម្លាំងចលករដើម្បីបន្តខិតខំប្រឹងប្រែងក្នុងឆ្នាំនេះ

ឆ្នាំនេះបានទទួលអំណោយពីសហជីពគ្រប់ជាន់ថ្នាក់ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់។ ក្រៅពីអំណោយ ខ្ញុំបានទទួលជំនួយជាសាច់ប្រាក់ ប័ណ្ណទិញទំនិញបញ្ចុះតម្លៃ និងសំបុត្ររថយន្តទៅស្រុកកំណើត ទទួលបុណ្យតេត

ពង្រីកកម្លាំងនៃប្រព័ន្ធទាំងមូលក្នុងការថែទាំមុខសញ្ញាងាយរងគ្រោះក្នុងអំឡុងពេលបុណ្យតេតអនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំយ៉ាងយកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជំងឺរាតត្បាត តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់ជនជាតិភាគតិច កម្មករ កម្មការិនី អ្នកដែលបាត់បង់ការងារធ្វើ... ធានាថាគ្រួសារទាំងអស់ ប្រជាពលរដ្ឋទាំងអស់មានលក្ខខណ្ឌទទួលអំណរបុណ្យតេត។ នេះជាខ្លឹមសារដែលបានលើកឡើងដំបូងគេក្នុងសារាចរណ៍របស់គណៈលេខាស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥។ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា៖

ផ្តោតលើការអនុវត្តឲ្យបានល្អនូវសារាចរណ៍លេខ៤០ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់គណៈលេខា សារាចរណ៍របស់នាយករដ្ឋមន្ត្រី និងផ្នែកនានា ស្តីពីការថែទាំប្រជាជនក្នុងអំឡុងពេលបុណ្យតេតឆ្នាំ២០២៥ ធានាថាគ្រប់គ្រួសារមានបុណ្យតេត គ្មានអ្នកណាត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ រៀបចំឱ្យបានល្អនូវសកម្មភាពសាកសួរសុខទុក្ខ អបអររដូវផ្ការីក អំណរបុណ្យតេតប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាព និងអត្ថន័យជាក់ស្ដែង

គោលជំហរនិងគោលនយោបាយស្តីពីការថែទាំប្រជាជនក្នុងអំឡុងពេលបុណ្យតេត បានបង្ហាញឲ្យឃើញថា ក្រុមងាយរងគ្រោះជានិច្ចកាលជាការយកចិត្តទុកដាក់ និងអាទិភាពចម្បងរបស់បក្ស និងរដ្ឋ។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Van Hoi បានឲ្យដឹងថា៖

សម្រាប់មុខសញ្ញាដែលទទួលការគាំពារសង្គម និងជនក្រីក្រ មូលដ្ឋានភាគច្រើនមានផែនការថែទាំក្នុងឱកាសបុណ្យតេត ហើយអំណោយមានតម្លៃជាមធ្យម ៣០ ម៉ឺនដុង/គ្រួសារ (ប្រហែល ១១,៨ ដុល្លារ); ទីក្រុងហូជីមិញមានកម្រិត ១,១៥ លានដុង/គ្រួសារ (ច្រើនជាង ៤៥ ដុល្លារ) ហើយខេត្ត ក្រុងជាច្រើនក៏មានកម្រិតខ្ពស់ជាងមធ្យមផងដែរ។ ទាក់ទិននឹងអង្ករ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយអង្ករចំនួន ៧.៥០០ តោន ដល់ប្រជាពលរដ្ឋជិត ៥០ ម៉ឺននាក់ ដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ ទឹកជំនន់ និងបងប្អូនជនជាតិភាគតិចក្រីក្រ និងលើបន្ទាត់ក្រីក្រ។ ការចំណាយសរុបលើការធានាសន្តិសុខសង្គមក្នុងអំឡុងពេលបុណ្យតេតត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១០ ទ្រីលានដុង (ជាង ៣៩៣,៨ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ

ការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយដ៏មានអត្ថន័យមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ជនមានគុណូបការៈ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកពិសេស មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ ការថែទាំរបស់បក្ស រដ្ឋ ការរួមដៃជួយឧបត្ថម្ភរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីមហាសាមគ្គីជនជាតិទាំងមូល។ ប្រការនេះក៏បង្ហាញឱ្យឃើញថា គោលជំហរ គោលនយោបាយធានាសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ ជានិច្ចកាលត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសង្គម លើកទឹកចិត្តគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយឈានឡើងក្នុងជីវភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វេចនំអន្សោមជ្រុង៖ រិតចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា

វេចនំអន្សោមជ្រុង៖ រិតចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា

នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា កម្មាភិបាលនិងបុគ្គលិកនៃក្រុមហ៊ុន Viettel Cambodia (Metfone) បានចូលរួមព្រឹត្តិការណ៍វេចនំអន្សោមជ្រុង។

Top