កាត់ដេរសម្លៀកបំពាក់ជនជាតិ សម្រាប់តុក្កតា

ម៉ូដសម្លៀកបំពាក់

កាត់ដេរសម្លៀកបំពាក់ជនជាតិ សម្រាប់តុក្កតា

ក្រោម​​ថ្វី​ដៃ​ដ៏ប៉ិនប្រសប​ ផ្ចិតផ្ចង់​ វិចិត្រករ​ ង្វៀន ហ្វាង​អាញ (Nguyen Hoang Anh) នៅ​ខណ្ឌ​ ហ្វាង​ម៉ាយ (Hoang Mai) ​រដ្ឋធានី​ហាណូយ បាន​​កាត់ដែរបង្កើត​​​សម្លៀក​បំពាក់​​បណ្តា​ជនជាតិ​ នៅ​ប្រទេស​​វៀតណាម ​សម្រាប់​តុក្កតា​រាប់​ពាន់​ឈុត​។ នៅ​​ការិយាល័យ​៤០​ម២ នៅ​ខណ្ឌ ​ហ្វាង​ម៉ាយ​ (Hoang Mai) រដ្ឋធានី​ហាណូយ​​ ហ្វាងអាញ (Hoang Anh) បាន​​​តាំង​តុក្កតា​​សិប្បកម្ម​​រាប់រយ​​ ក្នុង​សម្លៀក​បំពាក់​ប្រពៃណី ​នៃ៥៤​​ជនជាតិ​​ បងជាអ្នក​រចនាផ្ទាល់​​។​

តុក្កតា​ពាក់សម្លៀកបំពាក់​ជនជាតិ​មួយ​ចំនួន ដែល​វិចិត្រករ​ ង្វៀន​ហ្វាង​អាញ (Nguyen Hoang Anh) ​បាន​ធ្វើ​​។​

រៀប​រាប់​អំពី​គំនិត​ធ្វើសម្លៀកបំពាក់​ជនជាតិ ​សម្រាប់​តុក្កតា​ បង ហ្វាង​អាញ (Hoang Anh) ​ឱ្យ​ដឹង​ថា៖ “ជា​វិចិត្រករ​មួយរូប​ តែង​​ធ្វើ​ដំណើរ​ទៅ​ទេសចរណ៍​ ដើម្បី​ស្វែង​យល់​ក្រេប​យក​ចំណេះ សម្រាប់​ផ្ទាំង​គំនូរ​របស់​ខ្លួន​។ ក្រោយ​ជាង​២ឆ្នាំ​ ធ្វើ​ដំណើរ​តាម​ខេត្ត​ នៅ​ភូមិភាគ​តំបន់​ខាង​ជើង​ ខ្ញុំ​ចូល​ចិត្ត​សំពត់​សង្កិម​របស់​បងប្អូន​​ជនជាតិ​។ ពេល​ត្រឡប់​វិល​មករដ្ឋធានី​ហាណូយ​ ឃើញ​ផលិតផល​តុក្កតា​ធ្វើដោយ​ក្រដាស​និង​ឡែន នៅ​ស្តង់​វត្ថុ​អនុវស្សាវរីយ៍​​ គ្មាននរណាចាប់អារម្មណ៍​ ដូច្នេះ​ខ្ញុំ​បាន​គិត​ធ្វើដូចម្តេច​ ផលិតផល​តុក្កតា​មាន​ព្រលឹង​ ដើម្បី​ភ្ញៀវទេសចរ​ ឃើញ​ទាក់ចិត្ត​ចំពោះវា”។​

ដើម្បី​អនុវត្ត​ផែនការ​របស់​ខ្លួន​ បង​បាន​ចំណាយ​ពេល​វេលា​ស្វែងយល់​អំពី​ប្រពៃណី​ ​វប្បធម៌​ ជាលក្ខណៈ​នៃ​ជនជាតិនីមួយៗ ​និង​ឈុត​សម្លៀកបំពាក់​របស់​ពួកគាត់​។​ វិចិត្រករ ​ហ្វាង​អាញ​ (Hoang Anh) រស់នៅ​រួម​​សកម្មភាព​ជាមួយ​នឹង​បងប្អូន​​ ស្តាប់​​ចែក​រំលែក​ មើល​​របៀប​ពួក​គាត់​​ដេរ​ ដើម្បី​ផុស​​គំនិត​ច្នៃ​​ប្រតិដ្ឋ​។ បង​​យល់ឃើញ​ថា​​ការ​ធ្វើ​តុក្កតា​ ដែល​ពាក់​​សម្លៀកបំពាក់​ជនជាតិ​ ជា​ការ​គួបផ្សំ​រវាង​វិចិត្រ​សិល្បៈ​និង​​សម្លៀកបំពាក់។​ 

ដើម្បីកាត់ដេរ​​​បាន​សម្លៀកបំពាក់ ​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​​ជាច្រើន​។ ដំបូង​គឺ​ស្រាវ​ជ្រាវ​​សម្លៀក​បំពាក់​ អំពី​​រាងរូវ​ សំពត់ បន្ទាប់​មក​​ធ្វើ​ព្រីយ៉ុង ​ដោយ​composite។ បន្តទៀត​ បង្កើត​​ជា​រូប​រាង​ គូរមុខ​ឱ្យ​​តុក្កតា​ ជាមួយ​នឹង​​សំណូមពរ​ទឹក​មុខ​​សុភាព​រាបសារ​ មាន​បន្តិចភាព​​សាមញ្ញ​​​។ ចុង​ក្រោយ​គឺ​ដេរ​សម្លៀក​បំពាក់​ ពាក់​គ្រឿង​អាលង្ការ​ដូចជា៖ កាផា គង​ឃ្មោះ ស្គរ កន្សែង​ មួក​ សម្រាប់​ផលិតផល​​នីមួយ​ៗ។​

ស្តាប់ទៅ​ឃើញ​ថា​មានភាពងាយ​ស្រួល​​ ប៉ុន្តែ​ការ​ធ្វើ​មុខ​ទាមទារ​ទេពកោសល្យ​នៃ​វិចិត្រករ​។ ពីព្រោះ​ត្រូវ​គូរដូចម្តេច​ បង្កើត​បាន​ព្រលឹង​សម្រាប់​តុក្កតា​ ឱ្យ​មាន​មុខ​មាត់​​ដូចបេះបិទ ​តាំងពី​រោម​ភ្នែក រហូតដល់​រោ​ម​ចិញ្ចើម​ ធ្វើម្តេច​ឱ្យ​ដូច​ជាមុខមាត់​នារី ដែល​​ពាក់​ឈុត​សម្លៀកបំពាក់​ប្រពៃណី​នៃជនជាតិ​។ ក្រៅ​ពី​ការ​តុបតែង​សម្លៀកបំពាក់ទៅ​​តាម​ពណ៌ កាត់​ដេរ​តាម​រូបរាង​ ក៏ត្រូវធ្វើ​ឱ្យ​​សុទ្ធដូច​​រហូតដល់​៩៩%​ នឹង​សម្លៀក​បំពាក់​ពិតៗ​។ តាម​បង​ជនជាតិនីមួយៗ មាន​សម្លៀកបំពាក់​ដោយឡែក​មួយ​ ផ្សារភ្ជាប់នឹង​វប្បធម៌​ រចនា​ពិសេស​។ ជាពិសេស​ ជនជាតិ​មួយ​ចំនួន តែង​​មាន​របៀប​រចនាម៉ូដ​ សម្រាប់នារី​​ដែលមាន​ប្តី​ផ្សេង និងមូដ​សម្រាប់​កញ្ញា​​ក្រមុំ​​ផ្សេង​។ រយៈ​ពេលធ្វើសម្រេច​​ផលិតផល​នីមួយ​ៗ ប្រហែល​ពី​៤ ទៅដល់​៦​ម៉ោង​។​

 
វិចិត្រ​ករ ង្វៀន ហ្វាង​អាញ​ (Nguyen Hoang Anh) បាន​បង្កើត​ឈុត​សម្លៀក​បំពាក់​សម្រាប់​៤៦​ជនជាតិ ​នៅ​សហគមន៍​៥៤​ជនជាតិ​បងប្អូន ​នៅ​ប្រទេសវៀតណាម​។

ជាមួយនឹង​ផលិត​ផល​រាប់រយ ដែល​​បាន​តាំងបង្ហាញ​នៅ​នឹង​ផ្ទះ​ វិចិត្រករ​ ង្វៀន ហ្វាង​អាញ (Nguyen Hoang Anh) អាច​បរិយាយ​ជូន​យើង​ខ្ញុំ​ស្តាប់​ អំពី​ដំណើរ​ដែល​បង​បាន​ធ្វើ​ដោយ​ភាព​ផ្ចិត​ផ្ចង់​ ត្រឹម​ត្រូវ​តាម​លក្ខណៈ​សម្លៀក​បំពាក់​ នៃ​ជនជាតិ​នីមួយ​ៗ។​

មកដល់​សព្វថ្ងៃ​ វិចិត្រករ​ ង្វៀន ហ្វាង​អាញ​ (Nguyen Hoang Anh) បាន​​កាត់ដេរ​​​សម្លៀកបំពាក់​ប្រណី​ត​រាប់​ពាន់ឈុត​ ដូចសម្លៀកបំពាក់ពិត​ៗ របស់​ជនជាតិ​យ៉ាវ ម៉ុង​ ថៃ តៃ ហាញី ឡូឡូ ។ល។ ជាមួយនឹង​ការកក់​ទំនិញ មកពី​ភ្ញៀវទេសចរ​ក្នុង​ស្រុក​​និង​​អន្តរជាតិ​។ បច្ចុប្បន្ន​ បង​មាន​តុក្កតា​ចំនួន​៥០០០​ ​​ ដោយ​មាន​រាង​ទំហំ​ពី​២៥​សង់ទីម៉ែត្រ​ និង​៣៥សង់ទីម៉ែត្រ​ នៃ​៤៦​ជនជាតិ​ ​ក្នុង​ចំណោម​៥៤​​ជនជាតិ៕

សម្លៀកបំពាក់ពិសេស នៃជនជាតិ​​​មួយ​ចំនួន​ របស់​វិចិត្រករ ​ង្វៀន ​ហ្វាង​អាញ​ (Nguyen Hoang Anh)​ ដែលបាន​ធ្វើ​សម្រេច​។

អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ វៀតគឿង​

ប្រែសម្រួល៖ រីកើង

អត្ថបទ៖ ង៉ឹនហា រូបថត៖ វៀតគឿង ប្រែសម្រួល៖ រីកើង

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top