• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កញ្ចប់ផលិតផលទេសចរណ៍ពិសេសជាច្រើននៅក្នុងកម្មវិធី "Quang Nam - តំបន់បេតិកភណ្ឌបៃតង"

នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Tam Ky គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំសន្និសីទសារព័ត៌មានប្រកាសកម្មវិធីជំរុញទេសចរណ៍ឆ្នាំនេះ ដោយប្រធានបទ “Quang Nam - តំបន់បេតិកភណ្ឌបៃតង”។
សន្និសីទសារព័ត៌មានប្រកាសកម្មវិធីជំរុញទេសចរណ៍ឆ្នាំនេះ ដោយប្រធានបទ “Quang Nam - តំបន់បេតិកភណ្ឌបៃតង”។ (រូបថត៖ VOV)

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីខែឧសភាដល់ខែវិច្ឆិកា ជាមួយនឹងកញ្ចប់ផលិតផល ទេសចរណ៍ប្លែកៗជាច្រើនក្នុងតម្លៃសមរម្យដែលត្រូវបានប្រកាស ក្នុងបំណងជួយឱ្យ អ្នកទស្សនាមានជម្រើសជាច្រើននៅពេលមកកាន់ទីកន្លែងទេសចរណ៍ល្បីៗក្នុងខេត្ត។ គួរកត់សម្គាល់ថា កម្មវិធីឆ្នាំនេះមានកញ្ចប់ផលិតផលទេសចរណ៍ជាច្រើន ដែលផ្សាភ្ជាប់នឹងធម្មជាតិ ដំណើរកម្សាន្តនៅភូមិជនជាតិ Co Tu និង Ca Dong ឬដំណើរឡើង កំពូលភ្នំខ្ពស់ៗដូចជា Dinh Que - Tay Giang ជាដើម។

យោងតាមតួរលេខរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam ចាប់តាំងពីដើមឆ្នាំមក ខេត្តបានទទួលភ្ញៀវជិត ១,៧ លាននាក់មកទស្សនា និងស្នាក់ នៅ; ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានជិត១លាននាក់កើនឡើងជិត៣៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top