• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Viettel និង Qualcomm ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏សំខាន់របស់ពិភពលោក

នាថ្ងៃទី ១៤ សីហា សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) និង សម្ព័ន្ធក្រុមហ៊ុន Qualcomm (អាមេរិក) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ សំដៅនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏សំខាន់របស់ពិភពលោក។

ថ្នាក់ដឹកនាំក្រុមហ៊ុន Viettel និង Qualcomm បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ (រូបថត៖VNA)

តាមនោះ Viettel និង Qualcomm នឹងបន្តបើកដំណើរការគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយមានគោលដៅ Viettel គ្រប់គ្រងបច្ចេកវិទ្យាយុទ្ធសាស្ត្រ រួមមានៈ ហេដ្ឋារចនាសម្ព័ន្ធ 5G/6G ប្រព័ន្ធគ្រប់គ្រងបណ្តាញឆ្លាតវៃដែលមានមូលដ្ឋានលើ AI ហេដ្ឋារចនាសម្ព័ន្ធដំណើរការ AI ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ដំណោះស្រាយ AI សម្រាប់រដ្ឋាភិបាល និងធុរកិច្ច ស្ថានីយឆ្លាតវៃ 5G/6G ...។ ទាំងនេះគឺជាបច្ចេកវិទ្យា និងផលិតផលស្ថិតក្នុងក្រុមបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ១១ ដែលត្រូវបានរដ្ឋាភិបាលប្រកាស    រួមចំណែកក្នុងការសម្រេចគោលដៅនាំសេដ្ឋកិច្ច ឌីជីថលរួមចំណែក ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅឆ្នាំ ២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ក្រោយរយៈពេលពីរថ្ងៃបំផុសមក កម្មវិធីឧបត្ថម្ភប្រជាជនគុយបាបានលើសពីគោលដៅដែលបានដាក់ចេញ

ក្រោយរយៈពេលពីរថ្ងៃបំផុសមក កម្មវិធីឧបត្ថម្ភប្រជាជនគុយបាបានលើសពីគោលដៅដែលបានដាក់ចេញ

គិតត្រឹមម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី ១៥ សីហា កម្មវិធីកៀរគរប្រាក់ឧបត្ថម្ភប្រជាជនគុយបា “៦៥ឆ្នាំនៃចំណង់មិត្តភាព វៀតណាម - គុយបា” បានប្រមូលប្រាក់បានជាង ១១៤ ពាន់លានដុង (ប្រហែល ៤,៣៤ លានដុល្លារ)។ តួលេខនេះបានលើសពីគោលដៅនៃការបង្កើនយ៉ាងហោចណាស់ ៦៥ ពាន់លានដុង (២,៤៧ លានដុល្លារ) ក្នុងរយៈពេល ៦៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ ខែសីហាដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥)។

Top