• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UN បានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងបរិវត្តកម្មឌីជីថល និង AI

នាថ្ងៃទី ៥ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.បបានធ្វើការជាមួយលោក Amandeep Singh Gill អគ្គលេខាធិការរង បេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប ទទួលបន្ទុកបច្ចេកវិទ្យា។

ដោយវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យ និងគោលនយោបាយមានលក្ខណៈទម្លុះទម្លាយ  អគ្គលេខាធិការរងអ.ស.ប លោក Amandeep Singh Gill បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនិងចាប់យកឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត នវានុវត្តន៍ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងធានាសន្តិសុខតាមអ៊ីនធឺណិត រួមទាំងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ជាពិសេស សហគ្រាសបច្ចេកវិទ្យាធំៗដូចជា Viettel FPT VinAI។ លោក Amandeep Singh Gill បានអះអាងថា វៀតណាមមិនត្រឹមតែជាគំរូសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងមានសក្ដានុពលដើម្បីក្លាយជាប៉ូលសហប្រតិបត្តិការដ៏សំខាន់ដើម្បីជួយលើកកំពស់សមត្ថភាព AI សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង; សង្ឃឹមថា វៀតណាមនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងយន្តការដូចជាក្រុមអ្នកជំនាញវិទ្យាសាស្ត្រ និងកិច្ចសន្ទនាស្តីពីអភិបាលកិច្ច AI របស់អ.ស.ប។

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang និងលោក Amandeep Singh Gill អគ្គលេខាធិការរង និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា។ រូបថត៖ Pham Huan/VOV-Washington

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាជម្រើសយុទ្ធសាស្ត្រដើម្បីសម្រេចបានកំណើនពីរខ្ទង់នាប៉ុន្មានឆ្នាំខាងមុខ សំដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ឯកអគ្គរដ្ឋទូតក៏បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួននិងរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះព្រឹត្តិការណ៍សំខាន់ៗ និងដំណើរការពិភាក្សារបស់អ.ស.ប ស្តីពីបរិវត្តកម្មឌីជីថល និងអភិបាលកិច្ច AI៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top