អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ត្រានកាន់កាប់ លោកស្ត្រី Francesca Albanese កាលពីថ្ងៃទី៦ ខែកុម្ភៈ បានរិះគន់ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
យោងតាមលោកស្រី Albanese នេះគឺជាការសម្រេចចិត្ត "ធ្ងន់ធ្ងរពិសេស"។
លោកស្រី Albanese បានចេញសេចក្តីប្រកាសនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានឲ្យដឹងថា ប្រទេសនេះបានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការដកខ្លួនចេញពីអង្គការនេះ។ នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីលោក Jorg Lauber ប្រមុខក្រសួងការបរទេសអ៊ីស្រាអែលបានពន្យល់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែគំនិតគិតទុកប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០០៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo