ចំណុចសំខាន់ៗ
"ឱកាសមាស" សម្រាប់លើកកម្ពស់ឋានៈរបស់ប្រទេសជាតិដោយមានមាគ៌ាគោលនយោបាយការបរទេសឯករាជ្យភាព និងស្វយ័ត
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ប្រទេសវៀតណាមបានទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយស្របពេលជាមួយគ្នានេះក៏បានចាប់ផ្តើមដើរតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខ ខែមករា ឆ្នាំ ២០២០ ផងដែរ។
ការអនុវត្តនូវគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ម្ចាស់ការ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ការជំរុញនិងពង្រីកការទូតពហុភាគីនេះជាឱកាសដ៏មានតម្លៃសម្រាប់យើងក្នុងការចូលរួមកសាង និងមានទំនួលខុសត្រូវលើការងាររួមរបស់សហគមន៍អន្តរជាតិ ហើយនិងជួយលើកកម្ពស់តួនាទីនៃប្រទេសជាតិ និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសវៀតណាមជាមួយប្រទេសដទៃ និងដៃគូសំខាន់ៗ។
ទំនួលខុសត្រូវថ្មីនៅក្នុងបរិបទថ្មីដែលពោរពេញទៅដោយបញ្ហាប្រឈម
ប្រទេសវៀតណាមទទួលកាតព្វកិច្ចថ្មីក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅលើពិភពលោក និងក្នុងតំបន់ ។ ខណៈដែលជម្លោះយ៉ាងច្រើន បានអូសបន្លាយជាយូរណាស់មកហើយនៅទ្វីបអាហ្វ្រិក ដោយមិនបានរកឃើញដំណោះស្រាយសមស្រប ហើយនិងភាពតានតឹងមាននិន្នាការកើនឡើង នៅមជ្ឈិមបូព៌ា បណ្តាចំណុចក្តៅៗទំនងជានឹងផ្ទុះឡើង នៅតំបន់មួយចំនួនដែលរួមមានទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ សកម្មភាពឯកតោភាគី ការបង្ខិតបង្ខំដោយកម្លាំង ការមិនគោរពតាមច្បាប់អន្តរជាតិ ការប្រើប្រាស់និងគំរាមកំហែងប្រើប្រាស់កម្លាំង ការរំលោភបំពានលើអធិបតេយ្យភាពបូរណភាពទឹកដី ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានាជាដើមក៏ជាបញ្ហាប្រឈមដោយផ្ទាល់ផងដែរចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ ទោះបីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការសំខាន់បំផុត ប៉ុន្តែបណ្តាយន្ដការពហុភាគីសកល និងតំបន់សុទ្ធតែកំពុងប្រឈមនឹងការលំបាកជាច្រើន។ ការទាស់ទែងគ្នាដោយយុទ្ធសាស្ត្ររវាងប្រទេសធំៗបាននាំឱ្យមានផលវិបាកយ៉ាងស្មុគស្មាញជាច្រើន ជាពិសេសផ្នែកនយោបាយ និងសន្តិសុខដែលឆ្លុះបញ្ចាំងដោយផ្ទាល់នៅក្នុងក្រុមប្រឹក្សាសន្តិសុខធ្វើឲ្យបន្ថយប្រសិទ្ធភាពនៃប្រតិបត្តិការបណ្តាលឱ្យមានការជាប់គាំងលើបញ្ហាមួយចំនួន។
ចូលរួមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននោះ យើងនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យស្វ័យភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម កិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចពិភាក្សា ការសម្រាលភាពតានតឹងប្រឈមមុខនិងការស្វែងរកដំណោះស្រាយសមហេតុផលចំពោះគ្រប់បញ្ហាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិ។ យើងត្រូវជំរុញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគឺគោលការណ៍គ្រឹះនៃសមភាពអធិបតេយ្យភាពក្នុងចំណោមប្រជាជាតិ ការគោរពឯករាជ្យអធិបតេយ្យបូរណភាពទឹកដី និងរបបនយោបាយសង្គមមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដោះស្រាយជម្លោះដោយសន្តិវិធីកុំប្រើឬគំរាមកំហែងការប្រើប្រាស់កម្លាំងឡើយ។ ប្រទេសវៀតណាមនឹងប្រកាន់ខ្ជាប់ស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” ដោយមានខ្លឹមសារសំខាន់ៗជាច្រើនស្តីពីការបង្ការជម្លោះ ការបង្កើតសន្តិភាព ការកសាងឡើងវិញក្រោយជំលោះ ការពង្រឹងពហុភាគីនិយមនិងរាល់យន្តការពហុភាគី។ ជាពិសេសអង្គការសហប្រជាជាតិ និងបណ្តាអង្គការក្នុងតំបន់។
ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ការទទួលខុសត្រូវដ៏ធំធេងនៅក្នុងស្ថាប័នដែលមានភារកិច្ចឈានមុខគេអំពីសន្តិភាព និងសន្តិសុខអន្តរជាតិ
ធម្មនុញ្ញនៃអង្គការសហប្រជាជាតិបានចែងពីភារកិច្ចឈានមុខគេរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយក៏ជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិដែលអាចចេញសេចក្តីសម្រេចចិត្តដែលមានលក្ខណៈចងកាតព្វកិច្ចជាមួយប្រទេសជាសមាជិកទាំង ១៩៣។ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ទោះបីនៅមានកម្រិតនៃប្រសិទ្ធភាព ប្រជាធិបតេយ្យ និងតម្លាភាពក្នុងប្រតិបត្តិការក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារមនុស្សជាតិពីការរងគ្រោះដោយសង្គ្រាមពិភពលោកថ្មី និងមានឥទ្ធិពលកាន់តែធំធេង និងស៊ីជម្រៅចំពោះសន្តិសុខនយោបាយអន្តរជាតិ ហើយគឺជាយន្តការដែលប្រទេសនានារួមទាំងប្រទេសធំៗត្រូវតែគោរពជានិច្ច។
ប្រធានក្រុមប្រឹក្សាសន្តិសុខដែលជាតំណែងប្តូរវេនរៀងរាល់ខែក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ មានទទួលខុសត្រូវក្នុងការចងក្រង និងអនុម័តកម្មវិធីការងារប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខ ដឹកនាំកិច្ចប្រជុំតាមរយៈឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខ ដើរតួជា“អាជ្ញាកណ្តាល”ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើង និងភាពខុសគ្នារវាងសមាជិកក្រុមប្រឹក្សាសន្តិសុខ តំណាងក្រុមប្រឹក្សាសន្តិសុខក្នុងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
សម្រាប់ប្រទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខភ្លាមៗក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខគឺជាការចៃដន្យដែលមានអត្ថន័យសំខាន់ដ៏ពិសេសជួយរៀបចំគ្រឹះនិងបង្កើតសន្ទុះអំណោយផលសម្រាប់ការចូលរួមរបស់យើងពេញមួយអាណត្តិ ២០២០-២០២១
ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិដោយធ្វើឱ្យមានការកត់សម្គាល់លើប្រទេសវៀតណាមក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខភ្លាមៗក្នុងខែដំបូងចូលរួមក្រុមប្រឹក្សាសន្តិសុខគឺជាការចៃដន្យដែលមានអត្ថន័យសំខាន់ដ៏ពិសេសជួយរៀបចំគ្រឹះ និងបង្កើតសន្ទុះអំណោយផលសម្រាប់ការចូលរួមរបស់យើងពេញមួយអាណត្តិ ២០២០-២០២១ ។ ការខិតខំប្រឹងប្រែងលើកកម្ពស់ការចាប់អារម្មណ៍ ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិដោយធ្វើឱ្យមានការកត់សម្គាល់លើប្រទេសវៀតណាមក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខភ្លាមៗក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ។
ការអនុវត្តគោលនយោបាយទូទៅដែលត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ យើងនឹងប្រឹងប្រែងអនុវត្តតួនាទីដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខឱ្យបានល្អនិងលើកកម្ពស់ការស្វែងរកដំណោះស្រាយចំពោះគ្រប់បញ្ហាក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខគឺសមស្របនឹងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធនានាដោយបង្កើតជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត។ វៀតណាមនឹងដើរតួនាទីសកម្មដោយមានការទទួលខុសត្រូវខ្ពស់ និងដោះស្រាយការងារប្រកបដោយសត្យានុម័ត តម្លាភាព គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ នីតិវិធីប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ និងប្រើប្រាស់គំនិតផ្តួចផ្តើមពីគណៈលេខាធិការប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមជាអ្នកតំណាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទំនាក់ទំនងជាមួយខាងក្រៅ វៀតណាមក៏នឹងព្យាយាមផ្តល់ព័ត៌មាន និងស្វែងយល់យោបល់ពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិនៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសបណ្តាប្រទេសអាស៊ី និងអាស៊ាន និងយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយសារព័ត៌មានមានក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងតម្លាភាពក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខស្របតាមការចូលរួមវិភាគទានអន្តរជាតិដែលមានការទទួលស្គាល់របស់យើងក្នុងការធ្វើកំណែទម្រង់របៀបធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិ ២០០៨-២០០៩ ។
ក្នុងស្មារតីនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះយើងបានពិនិត្យនិងពិគ្រោះយោបល់ពីគណៈលេខាធិការយ៉ាងសកម្មដើម្បីបង្កើតផែនការសកម្មភាពសមហេតុផលនិងមានតុល្យភាពរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងខែមករា ដោយរួមទាំងគ្រប់បញ្ហាតាម កាលកំណត់ ក៏ដូចជាបញ្ហាអាទិភាពរបស់ វៀតណាមត្រូវបានគាំទ្រ ឯកភាព និងអនុម័តដោយសមាជិកក្រុមប្រឹក្សាសន្តិសុខក្នុងថ្ងៃធ្វើការដំបូងរបស់ប្រទេសវៀតណាម។
ដោយមានគោលនយោបាយការបរទេសឯករាជ្យភាពស្វយ័តតួនាទីថ្មីរបស់ប្រទេស ការគាំទ្រពីសហគមន៍អន្តរជាតិរួមជាមួយបទពិសោធន៍ក្នុងការធ្វើជាប្រធាននិងដំណើរការយន្តការពហុភាគីតំបន់ និងអន្តរជាតិ ដោយមានការខិតខំប្រឹងប្រែងការត្រៀមខ្លួន ការសម្របសម្រួលយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពរវាងគ្រប់ក្រសួងស្ថាប័ន រវាងប្រទេសនិងបរទេស យើងមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីជឿជាក់ថាប្រទេសវៀតណាមនឹងបំពេញតួនាទីរបស់ខ្លួនជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករា ឆ្នាំ ២០២០ ដោយទទួលបានលទ្ធផល ដំបូងសំខាន់ៗដើម្បីបង្កើតសន្ទុះសម្រាប់អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រកបដោយជោគជ័យ។ ដូចនឹងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់នៅក្នុងសារថា ក្នុងឱកាសដែលវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ យើងប្តេជ្ញាចិត្តនឹងទទួលជោគជ័យនូវកាតព្វកិច្ចដ៏មានកិត្តិយសនេះ ហើយនេះក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរដោយ ចូលរួមវិភាគទានជាក់ស្តែងក្នុងការថែរក្សាសន្តិភាព សន្តិសុខអន្តរជាតិ និងក្នុងតំបន់ ការថែរក្សាបរិស្ថានប្រកបដោយសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍជាតិនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីបង្គាប់ពី គណៈលេខាមជ្ឈិមបក្សស្តីពីការជំរុញនិងបង្កើនទំនាក់ទំនងការបរទេសពហុភាគីរហូតដល់ឆ្នាំ ២០៣០ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ៕
នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ស្ថិតនៅទីក្រុង New York (អាមេរិក) លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាមួយនៃមហាសន្និបាតលើកទី ៧៣ របស់អង្គការសហប្រជាជាតិ ។ រូបថត៖ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោកផាម ប៊ិញមិញ (Pham Binh Minh) ថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតលើកទី ៧២ របស់អង្គការសហប្រជាជាតិលើកទី នៅទីក្រុង New York (អាមេរិក) នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧។ កិច្ចពិភាក្សានេះមានប្រធានបទ “យកចិត្តទុកដាក់លើមនុស្ស ខិតខំប្រឹងប្រែងអស់ពីកាយចិត្ត ដើម្បីសន្តិភាពនិងជីវភាពសុខដុមរមនារបស់មនុស្សទាំងឡាយលើពិភពលោក ” បានទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសនិងរដ្ឋាភិបាលចំនួន ១៩៣ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ។ រូបថត៖ ហ៊ឹវហ័ង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ (តាមម៉ោងវៀតណាម) មហាសន្និបាតលើកទី ៧៣ នៃអង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសប្រទេសចំនួន ៥ ដែលក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខរបស់អង្គការសហប្រជាជាតិ អាណត្តិ ២០២០ –២០២១។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូត D ang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ ធ្វើសច្ចាប្រណិធានចំពោះមុខធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក្នុងពិធីបង្ហូតទង់របស់អង្គការនេះ។ រូបថត៖ ខាកហៀវ –ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកឯកអគ្គរដ្ឋទូត D ang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាម ប្រចាំ នៅអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សា។ រូបថត៖ ហ័យថាញ –អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅអាមេរិក នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង New York (អាមេរិក) ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហរ មានប្រធានបទ “តួនាទីសម្រុះសម្រួលចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ ”។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ អញ្ជើញចូលរួមនិងថ្លែងសន្ទរកថា។ រូបថត៖ហ័រថាញ– អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានប្រចាំនៅអាមេរិក កម្មភិបាល យុទ្ធជននៃកងពេទ្យកំរិតពីរលេខពីរ ជម្រាបលាសាច់ញាតិនិងមិត្តយុទ្ធជនរួមកងជួរ មុនពេលចេញដំណើរទៅបំពេញបេសកម្ម នៅ Sundanខាងត្បូង ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
អត្ថបទ៖ តាមកាសែតកងទ័ពប្រជាជនអនឡាញ
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អត្ថបទ៖ តាមកាសែតកងទ័ពប្រជាជនអនឡាញ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម