• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

"ហាណូយ - ពីសរទរដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥"៖ រីកសាយភាយសេចក្តីប្រាថ្នា ឈានឡើងរបស់ប្រជាជាតិទាំងមូល

ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នាយប់ថ្ងៃទី ១៥ សីហា នៅទីលានបដិវត្តន៍ខែសីហា កម្មវិធីសិល្បៈពិសេស "ហាណូយ - ពីសរទរដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥" បានប្រព្រឹត្តទៅ ដោយ មានការ ចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញនិង ប្រធានគណៈកម្មការ ឃោសនាអប់រំនិងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)

ក្នុងកម្មវិធី ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានអះអាងថា៖ ក្រោយរយៈពេល ៨០ ឆ្នាំ ទីក្រុងហាណូយសព្វថ្ងៃនេះមិន ត្រឹមតែជាខួរក្បាលនយោបាយ រដ្ឋបាលជាតិ និងជាបេះដូងនៃប្រទេសទាំងមូល ប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលដ៏ធំផ្នែកសេដ្ឋកិច្ច វប្បធម៌ អប់រំ និងបណ្តុះ បណ្តាល វិទ្យាសាស្ត្របច្ចេកវិទ្យា និងសមាហរណកម្មអន្តរជាតិទៀតផង។ នោះគឺជា សក្ខីភាពដ៏រស់រវើកដែលបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ ការប្ដេជ្ញាចិត្ត និងសេចក្តីប្រាថ្នា ឈានឡើងយ៉ាងខ្លាំងក្លារបស់រដ្ឋធានីហាណូយ៖

កម្មវិធីសិល្បៈពិសេស “ហាណូយ៖ ពីសរទរដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥” ត្រូវបានប្រារព្ធឡើងនៅទីលានបដិវត្តន៍ខែសីហា ជាកន្លែងដែលបានកត់សម្គាល់ នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហិមារក៏ដូចជា លើកតម្កើងសេចក្ដីស្នេហាជាតិ ស្មារតី បដិវត្តន៍ និងមោទនភាពជាតិ។ នេះមិនត្រឹមតែជាការរំលឹកអំពីប្រវត្តិសាស្ត្រវីរភាពដ៏ រុងរឿងរបស់ប្រជាជនវៀតណាម ពីខែសីហា សរទរដូវ ឆ្នាំ ១៩៤៥ ដ៏ត្រចះត្រចង់ ប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយសារដ៏ខ្លាំងក្លាអំពីឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្តី ប្រាថ្នាឈានឡើងរបស់ប្រទេសជាតិទាំងមូលទៀតផង”។

កម្មវិធីសិល្បៈពិសេស "ហាណូយ - ពីសរទតដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥" បានប្រើប្រាស់សម្លេង ពន្លឺ និងរូបភាពបែបទំនើប រួមជាមួយនឹងឆាកសិល្បៈពិសេស ជួយទស្សនិកជនឱ្យជ្រមុជខ្លួនចូលក្នុងបរិយាកាសហាណូយនៃវប្បធម៌រាប់ពាន់ឆ្នាំ ចាប់ពីសរទរដូវជាប្រវត្តិសាស្ត្រ រហូតដល់សមិទ្ធិផលលេចធ្លោក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី នាំមុខប្រទេសទាំងមូលលើទាំងវិស័យវប្បធម៌ នយោបាយ និងកិច្ចការបរទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អបអរសាទរលើកទី ៨០ នៃទិវាបុណ្យជាតិ៖ ដំណើរនៃការប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន

អបអរសាទរលើកទី ៨០ នៃទិវាបុណ្យជាតិ៖ ដំណើរនៃការប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន

ក្នុងដំណើរ ៨០ ឆ្នាំនៃការទទួលបានឯករាជ្យ និងកសាងប្រទេសជាតិ វៀតណាមបានប្រែក្លាយភាព មិនអាចទៅរួចដែលអាចធ្វើទៅបាន ដោយតែងតែជំនះគ្រប់ពេលវេលាដ៏លំបាករបស់ប្រទេសជាតិ។

Top