នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូ និក (E-Commerce) និងសេដ្ឋកិច្ចឌីជីថល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានប្រារព្ធពិធីបើកទិវាលក់ទំនិញអនឡាញវៀតណាម Online Friday ២០២៤។
ដោយមានសារថា “មោទនភាពទំនិញវៀតណាមប្រគៀកស្មារជាមួយពាណិជ្ជសញ្ញាសកល” ទីវាទិញទំនិញតាមអ៊ីនធឺណិតរបស់វៀតណាម Online Friday ២០២៤ មិនត្រឹមតែជាព្រឹត្តិការណ៍ទិញទំនិញអនឡាញដ៏ធំបំផុតប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបង្ហាញពីវឌ្ឍនភាពដ៏ខ្លាំងក្លានៃទំនិញវៀតណាមក្នុងយុគសម័យពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។
Online Friday ២០៣៤ ប្រព្រឹត្តទៅចាប់ពីម៉ោង ០:០០ ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ម៉ោង ១២:០០ថ្ងៃទី ១ ខែធ្នូ រួមទាំងសកម្មភាពជាបន្តបន្ទាប់ដូចជា៖ ព្រឹត្តិការណ៍ទិញទំនិញ អនឡាញរយៈពេល ៦០ ម៉ោងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងវេទិកាឌីជីថលនៅប្រទេសវៀតណាម។ ជាពិសេស ពេញមួយកម្មវិធី ក៏មានការចូលរួមពីអង្គភាពជាច្រើន បង្កើតខ្លឹមសារនិងប្រតិបត្តិការលើវេទិកាឌីជីថលផងដែរ។ អង្គភាពភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោ និងអាជីវកម្មដើម្បីណែនាំ និងផ្សព្វផ្សាយជំនាញពិសេសពីទូទាំងប្រទេស រួមចំណែកលើកកំពស់តម្លៃផលិតផលវៀតណាម និងផ្សព្វផ្សាយផលិតផល វៀតណាម ប្រកួតប្រជែងប្រកបដោយទំនុកចិត្តជាមួយម៉ាកយីហោអន្តរជាតិ។ ឆ្នាំនេះ សប្តាហ៍ជាតិ E-Commerce និងទិវាទិញទំនិញអនឡាញវៀតណាមបានទទួលការគាំទ្រពីធុរកិច្ច និងប្រជាជនជាច្រើន។ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មជាង ៣០នៃខេត្ត-ក្រុង បានរួមគ្នាបើកថ្ងៃទិញទំនិញអនឡាញរយៈពេល ៦០ ម៉ោង នៅប្រទេសវៀតណាម ដោយមានការចូលរួមពីអាជីវករនិងអ្នកលក់ក្នុងមូលដ្ឋាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo