• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបុរីធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ

នាថ្ងៃទី ១ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម និងភរិយា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាសិង្ហបុរីលោក Seah Kian Peng។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានរដ្ឋសភាសិង្ហបុរី Seah Kian Peng នៅខាងក្រៅមហាសន្និបាត AIPA-45 នៅប្រទេសឡាវ (រូបថត៖ Le Tuyet/VOV1)

បន្ទាប់ពីជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៤) និងរយៈពេល ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៣- ២០២៤) ទំនាក់ទំនងវៀតណាម-សិង្ហបុរីកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ សម្រេចបានសញ្ញាសម្គាល់សំខាន់ជាច្រើនលើគ្រប់វិស័យ គ្រប់បណ្តាញរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងការផ្លាស់ប្តូរប្រជាជន។ លោក Mai Phuoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីបានឲ្យដឹងថា៖ “ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភាលោក Tran Thanh Man ក្នុងគោលបំណងវាយតម្លៃឡើងវិញ រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២ និងស្វែងរកវិស័យថ្មី វិធីសាស្រ្តថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាពិសេស ខណៈដែលប្រទេសទាំងពីរកំពុងរៀបចំបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរនឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់ ដើម្បីជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការទាំងនេះកាន់តែមានខ្លឹមសារ ប្រសិទ្ធភាព និងរួមចំណែកជំរុញអាជីវកម្មសិង្ហបុរីវិនិយោគនៅវៀតណាម និងអាចជាធុរកិច្ចវៀតណាមធ្វើការវិនិយោគនៅសិង្ហបុរី”។

ជាពិសេស មុននឹងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី របស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយា ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng បានផ្ញើលិខិតស្វាគមន៍; ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

Top