• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

“Loong Koong” - ភាពស្រស់ស្អាតនៃសិល្បៈរៀបចំសេរ៉ាមិចសហសម័យ

ក្រោមប្រធានបទ មាន​ការបំផុសគំនិតចាប់ពីប្រពៃណីរហូតដល់ការឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងក្នុងសង្គម នាពេលបច្ចុប្បន្ន ការតាំងពិព័រណ៌សេរ៉ាមិច "Loong Koong" បានឧទ្ទេសនាមអំពីស្នាដៃសេរ៉ាមិចជិត ៥០ របស់សសិល្បករពីររូបគឺ សិល្បករ ទ្រីញ វូ​ហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ ក្វឹក​ខាញ (

ការតាំងពិព័រណ៌សេរ៉ាមិច "Loong Koong" បានឧទ្ទេសនាមអំពីស្នាដៃសេរ៉ាមិចជិត ៥០ របស់សសិល្បករពីររូបគឺ សិល្បករ ទ្រីញ វូ​ហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ ក្វឹក​ខាញ (Bui Quoc Khanh) ដែល​រៀបចំនៅមជ្ឈមណ្ឌលសិល្បៈសហសម័យ Vincom (ហាណូយ) ទាក់ទាញសាធារណៈជនមក​ទស្សនាមួយចំនួនធំ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការពិភក្សាគ្នារវាងសិល្បៈ និងសិប្បកម្ម រវាងសិល្បៈខ្ពស់ និងសិល្បៈទាប ការប្រែប្រួលថ្មី និងលំហូររស់ឡើងវិញពីសេរ៉ាមិច និងសម្ភារៈធ្វើដោយដៃ បានបង្កើតការប្រែប្រួលសម្រាប់ពិភពលោកទាំងមូល។

“Loong Koong - សំឡេងនៃបំណែកសេរ៉ាមិចប៉ះគ្នា គឺជាការជួបគ្នារវាងសិល្បករច្នៃប្រឌិតពីររូប។ ការតាំងពិព័រណ៌ Loong Koong ចាប់ផ្តើមចេញពីជំនួបដោយ​ចៃដន្យរវាងសិល្បករ ទ្រីញ​ វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ​ ក្វឹក​ខាញ (Bui Quoc Khanh)។ សម្រាប់សិល្បករ ប៊ុយ​ ក្វឹក​ខាញ (Bui Quoc Khanh) នេះ​ជាលើកដំបូងដែលលោកបាន​ស្វែងយល់ក្នុងនាមជាអ្នកសិក្សា និងអ្នកសាកល្បង រីឯចំពោះលោក ទ្រីញ​ វូ​ហៀវ (Trinh Vu Hieu) វិញ ដោយមានបទពិសោធន៍ និងចំណេះដឹងដែល​បាន​ប្រមូលផ្ដុំអស់ជាច្រើនឆ្នាំ លោកជាអ្នកនិពន្ធ និងជាអ្នកនិទានរឿង។ នេះបានបង្ហាញ និងបញ្ជូនក្នុង​ស្នាដៃ​ របស់ពីរផ្នែក Loong និង Koong នៃកន្លែងតាំងពិព័រណ៌ដែល​ចាត់ទុក​ដូចជាជាការប្រៀបធៀបនៃសិល្បៈប្រពៃណីដែលផ្លាស់ប្តូរទៅជាសិល្បៈសហសម័យ។


អ្នកស្រាវជ្រាវ លោក ផាន​ កឹម​ធឿង (Phan Cam Thuong) ថ្លែងសុន្ទរកថាបើកការតាំងពិពណ៌ "LOONG KOONG"


សិល្បករ ទ្រីញ​ វូហៀវ (Trinh Vu Hieu) មាន​ចំណង់​ចំណូល​ចិត្តនិង​ចង់​បង្ហាញ​រឿង​ប្រវត្តិសាស្ត្រ​វៀត​ណាម​ដោយ​មធ្យោបាយ​ផ្សេងៗ។



សិល្បករ ប៊ុយ​ក្វឹក​ខាញ (Bui Quoc Khanh) បានបង្កើតតួអង្គសហសម័យពីសេរ៉ាមិចដែលបានគេចាត់ទុកថា ជារចនាសម្ព័ន្ធមានកម្រិត និងងាយស្រួល​បែក ដោយហេតុនេះបញ្ចូលជីវិក្នុង​ស្នាដៃនិមួយៗ យ៉ាងម៉ត់ចត់រហូតដល់ព័ត៌មានលម្អិតតូចបំផុត។


ជាមួយនឹងការប្រើប្រាស់ពន្លឺតិចតួច ការតាំងពិពណ៌បានបន្ថែមភាពស្រស់ស្អាតដល់ស្នាដៃសេរ៉ាមិច។


កន្លែងតាំងពិពណ៌ដែលបានរៀបចំយ៉ាងហ្មត់ចត់ដែលបានធ្វើឱ្យស្នាដៃកាន់តែលេចធ្លោ។


ការតាំងពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាជាច្រើន។

អ្វីដែលភ្ជាប់ស្នាដៃរបស់សិល្បករពីររូប លោក ទ្រីញ​វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយក្វឹក​ខាញ (Bui Quoc Khanh) គឺប្រហែលជាការស្រលាញ់ និងចំណូល​ចូល​ចិត្តចំពោះសម្ភារៈប្រពៃណី និងប្រជាប្រិយ ព្រមទាំងសំណួរធំៗ អំពីអត្តសញ្ញាណជាតិ និងប្រវត្តិសាស្ត្រ។ តាមរយៈទស្សនៈពិភពលោកពីរដែលហាក់បីដូចជាខុសគ្នាអំពីតម្លៃប្រពៃណី ឬការបំផុសគំនិតប្រជាប្រិយបានសម្តែងយ៉ាងសម្បូរបែប និងចម្រុះដែល​បង្ហាញ​ក្នុងស្នាដៃ​ចំនួន ៥០  របស់សិល្បករ

សិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) នៅតែរក្សាការចូល​ចិត្ត​ចំពោះគំនូរនៃថូសេរ៉ាមិច និងសោភ័ណភាព និងរូបរាងរបស់គំនូរ ហាង​ត្រុង (Hang Trong)។ ស្នាដៃសេរ៉ាមិចរបស់គាត់គឺជារឿងរ៉ាវអំពីព្រះនៅក្នុងជីវិតខាងវិញ្ញាណពីសម័យបុរាណដែល​បានរៀបរាប់យ៉ាងជិតស្និទ្ធ និង​លុបចោល​លំហ។ ជាពិសេស គំនូរប្រពៃណីនីមួយៗ ត្រូវបានបង្ហាញនៅលើសម្ភារៈសេរ៉ាមិចប្រកបដោយនិរន្តរភាព បង្កើតឱ្យឃើញនូវរូបភាពប្លែកៗ ដោយសន្យាថា នឹងនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញដល់អ្នកទស្សនា។

​ប៉ុន្តែចំពោះសិល្បករ ប៊ុយ ក្វឹកខាញ (Bui Quoc Khanh) បានស្វែងរកការដកចេញនូវរូបរាងជាមូលដ្ឋាននៃពាង ថូ ហើយផ្សំវាជាមួយនឹងសម្ភារៈ និងឥទ្ធពលពិសេស ដើម្បីបង្កើតភាពថ្មីទាំងស្រុងសម្រាប់តួអង្គនៃពិភពសម័យទំនើប។ លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃស្នាដៃសេរ៉ាមិចរបស់សិល្បករ ប៊ុយ​ ក្វឹក​ខាញ (Bui Quoc Khanh) គឺភាពប៉ិនប្រសប់ ភាពល្អិតល្អន់ ជាមួយនឹងផ្នែកលម្អិតរាប់មិនអស់ បែងចែកជាស្រទាប់ រួមផ្សំជាមួយគ្នាបន្តបន្ទាប់នៃរូបរាង ពណ៌ផ្សេងខុសគ្នាទាំងស្រុង ប៉ុន្តែនៅតែបង្កប់ដោយអត្តសញ្ញាណ​វៀតណាម។

ជាមួយនឹងប្រភេទស្នាដៃចំនួនពីររបស់សិល្បករ ទ្រីញ​ វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ​ ក្វឹក​ខាញ ( Bui Quoc Khanh) ការតាំងពិព័រណ៌សេរ៉ាមិច Loong Koong បានឆ្លុះបញ្ចាំងអំពីបរិបទនៃវប្បធម៌ និងសង្គមវៀតណាមសហសម័យ ដែលតម្លៃចាស់ និងតម្លៃថ្មី កំពុងញ្ចូលគ្នា និងរួមរស់ជាមួយគ្នា។ ក្តីកង្វល់ និងក្តីបារម្ភចំពោះពេលវេលា ក៏ដូចជាការប្រែក្លាយប្រកបដោយ​ល្អិតល្អន់ និងអាកប្បកិរិយា​ជា​ស្ងប់ចិត្ត របស់សិល្បករទាំងពីរ៕

ស្នាដៃ​ដែល​ដាក់​តាំង​​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ " Loong Koong"















 
 
 

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹនថាញយ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top