ព័ត៌មាន JBIC ឲ្យតម្លៃលើទីផ្សារវៀតណាម 03/10/2026 នៅរសៀលថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបជាមួយលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) (រូបថត៖ VNA)ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់ JBIC ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យ JBIC បន្តដើរតួនាទីជាស្ពាន កៀរគរនិងតភ្ជាប់ធនធានហិរញ្ញវត្ថុរបស់ជប៉ុនជាមួយនឹងតម្រូវការអភិវឌ្ឍន៍ របស់វៀត ណាម; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុសេដ្ឋកិច្ច ទាក់ទាញស្ថាប័នហិរញ្ញវត្ថុនិងធនាគារជប៉ុនឱ្យចូលរួមក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលទើបបង្កើតថ្មីនៅទីក្រុងហូជីមិញនិងទីក្រុងដាណាំង។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យ JBIC បន្តសម្របសម្រួលនិងលើកកម្ពស់ការអនុវត្តគម្រោងជាក់ស្តែងក្នុងក្របខ័ណ្ឌសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)។ជាមួយគ្នានេះដែរ លោក Maeda Tadashi ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានថ្លែងថា JBIC ឲ្យតម្លៃដល់ទីផ្សារវៀតណាម ហើយចង់បន្តសហការជាមួយភ្នាក់ងារ និងអាជីវកម្មវៀតណាម ដើម្បីលើកកម្ពស់គម្រោងសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនិងថាមពល។ លោក Maeda Tadashi បានបន្ថែមថា ជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីចែក រំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាងប្រព័ន្ធបម្រុងប្រេងឆៅ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បញ្ញាសិប្បនិម្មិត (AI) សហប្រតិបត្តិការ

នៅរសៀលថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបជាមួយលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) (រូបថត៖ VNA)ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់ JBIC ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យ JBIC បន្តដើរតួនាទីជាស្ពាន កៀរគរនិងតភ្ជាប់ធនធានហិរញ្ញវត្ថុរបស់ជប៉ុនជាមួយនឹងតម្រូវការអភិវឌ្ឍន៍ របស់វៀត ណាម; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុសេដ្ឋកិច្ច ទាក់ទាញស្ថាប័នហិរញ្ញវត្ថុនិងធនាគារជប៉ុនឱ្យចូលរួមក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលទើបបង្កើតថ្មីនៅទីក្រុងហូជីមិញនិងទីក្រុងដាណាំង។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យ JBIC បន្តសម្របសម្រួលនិងលើកកម្ពស់ការអនុវត្តគម្រោងជាក់ស្តែងក្នុងក្របខ័ណ្ឌសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)។ជាមួយគ្នានេះដែរ លោក Maeda Tadashi ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានថ្លែងថា JBIC ឲ្យតម្លៃដល់ទីផ្សារវៀតណាម ហើយចង់បន្តសហការជាមួយភ្នាក់ងារ និងអាជីវកម្មវៀតណាម ដើម្បីលើកកម្ពស់គម្រោងសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនិងថាមពល។ លោក Maeda Tadashi បានបន្ថែមថា ជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីចែក រំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាងប្រព័ន្ធបម្រុងប្រេងឆៅ៕
អត្ថបទផ្សេងទៀត វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព03/10/2026ព័ត៌មានឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមអញ្ជើញចូលរួមមហាសន្និបាតសមាគមអតីតនគរបាលប្រជាជនវៀតណាម03/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ សុខភាពនិងកម្លាំងកាយរបស់ប្រជាជន គឺជាផ្នែកសំខាន់មួយនៃកម្លាំងជាតិ03/10/2026ព័ត៌មានចៅក្រម ង្វៀន ធី ឡាន អាញ ស្បថចូលកាន់តំណែងនៅតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ03/10/2026ព័ត៌មានរួមដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់01/10/2026ព័ត៌មានវៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិក APEC ដើម្បីត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ឆ្នាំ ២០២៧01/10/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦៨២ គ្រោងត្រូវបានប្រមូលនៅឧទ្យានឡេធីរៀង01/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត