• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

GRECO ២០២៦ តភ្ជាប់បច្ចេកវិទ្យាជាមួយនឹងកំណើនបៃតង

នាយប់ថ្ងៃទី ២៦ ខែតុលា នៅផ្លូវថ្មើរជើងង្វៀន ហ៊្វេ សង្កាត់សៃហ្គន ទីក្រុងហូជីមិញ ពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតងទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០២៦ (GRECO ២០២៦) បានបើកជាផ្លូវការ ដោយមានការចូលរួមពីអង្គការ និងអាជីវកម្មទាំងជាតិនិងអន្តរជាតិជិត ៩០ អង្គភាព។

ពិធីបើកពិព័រណ៍ផលិតផលនិងសេវាកម្មកំណើនបៃតងទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០២៦ ។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីបើក លោក ង្វៀន ឡុក ហា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងចូលដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ដោយកំណត់ការផ្លាស់ប្តូរឧស្សាហកម្ម ដែលទាក់ទងនឹងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថលជាភារកិច្ចស្នូល។ នេះក៏ជាដំណោះស្រាយជាក់ស្តែងមួយដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង និងការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ។ លោក ង្វៀន ឡុក ហា បានឲ្យដឹងថា៖ “GRECO ២០២៦ គឺជាសកម្មភាពជាក់ស្តែងមួយដែលបង្ហាញពីទិសដៅយុទ្ធសាស្ត្ររបស់ទីក្រុង។ នេះមិនត្រឹមតែជាតំបន់តាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីជាប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា និងជាស្ពានសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច៖ ដោយគាំទ្រដល់អាជីវកម្មក្នុងការទទួលបានបច្ចេកវិទ្យាទំនើប កំណត់ការត្រិះរិះផលិតកម្មប្រកបដោយចីរភាពផង និងបង្កើនការយល់ដឹងរបស់សហគមន៍ ដើម្បីបង្កើតទីផ្សារអ្នកប្រើប្រាស់បៃតងសម្រាប់ទីក្រុង”។

ព្រឹត្តិការណ៍នេះមានគោលបំណងភ្ជាប់អាជីវកម្មជាមួយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងដៃគូអន្តរជាតិ លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា ផលិតកម្មប្រកបដោយចីរភាព ការប្រើប្រាស់បៃតង និងបង្កើនភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃសកល៕

តាម vovworld.vn/km-KH

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top