• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

GDP ឆ្នាំ២០២៥ ត្រូវសម្រេចបាន ៨% ឡើងទៅដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនពីរខ្ទង់

ទំហំផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៥ សម្រេចបានជាង ៥០០ ពាន់លានដុល្លារអាមេរិក; GDP ក្នុងមនុស្សម្នាក់ប្រហែលជាង ៥០០០ ដុល្លារ; សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) កើនឡើងជាមធ្យមពី ៤,៥-៥%; ឧស្សាហកម្ម និងសំណង់ ជាពិសេសឧស្សាហកម្មកែច្នៃ និងផលិតកម្ម បន្តជាកម្លាំងចលករ សម្រាប់កំណើនសេដ្ឋកិច្ច...
សម័យបើកនៃសម័យប្រជុំវិសាមញ្ញលើកទី ៩ រដ្ឋសភា នីតិកាលទី ១៥។ (រូបថត៖ VNA)
នេះគឺជាសេណារីយ៉ូកំណើនឆ្នាំ ២០២៥ ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បង្ហាញនៅក្នុងរបាយការណ៍ គម្រោងបំពេញបន្ថែមអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ជាមួយនឹងគោលដៅ កំណើន ៨% ឡើងទៅ នៅឯសម័យបើកនៃសម័យប្រជុំវិសាមញ្ញលើកទី ៩ រដ្ឋសភា នីតិកាលទី ១៥ កាលពីថ្ងៃទី ១២ ខែកុម្ភៈ។ យោងតាមរបាយការណ៍ រដ្ឋាភិបាលបាន ស្នើឱ្យរដ្ឋសភាកែសម្រួលគោលដៅ GDP ឆ្នាំនេះ ទៅកម្រិត ៨% ឡើងទៅ ពោលគឺ ខ្ពស់ជាងគោលដៅដែលមជ្ឈិម និងរដ្ឋសភាបានកំណត់ គឺស្ថិតក្នុងចន្លោះ ៦,៥-៧% ខិតខំប្រឹងប្រែងសម្រេចបាន ៧-៧.៥%។
“កំណើន GDP នៃប្រទេសទាំងមូលក្នុងឆ្នាំ ២០២៥ ត្រូវសម្រេចបាន ៨% ឡើង ទៅ ដែលរួមចំណែកដល់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឆ្ពោះទៅរកកំណើនពីរ ខ្ទង់ក្នុងរយៈពេលដ៏យូរគ្រប់គ្រាន់ (ចាប់ពីឆ្នាំ ២០២៦)។ កំណើនលឿនប៉ុន្តែប្រកប ដោយចីរភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាព សំខាន់ៗ; អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច និងសង្គម និងការការពារ បរិស្ថាន ធានាការពារជាតិ និងសន្តិសុខ”។
ការដាក់ជូនរដ្ឋសភាដើម្បីកែសម្រួលគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ បានបង្ហាញពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រកប ដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២១-២០២៥ រួមចំណែកពង្រឹង និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់ សម្រាប់រយៈពេលដ៏យូរគ្រប់គ្រាន់ នាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍ ប្រកបដោយវិបុលភាព៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top