នាពេលថ្មីនេះ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ អតីតរាជវាំង ថាំងឡុង (Thang Long) (រដ្ឋធានីហាណូយ) Festival ហ្វើ (Pho) ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅដោយប្រធានបទ “គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល”&a
នាពេលថ្មីនេះ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ អតីតរាជវាំង ថាំងឡុង (Thang Long) (រដ្ឋធានីហាណូយ) Festival ហ្វើ (Pho) ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅដោយប្រធានបទ “គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌលសន្និបាតហាណូយ សហការជាមួយមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង (Thang Long) - ហាណូយ និងអង្គភាពពាក់ព័ន្ធ កត់សម្គាល់នូវជំហានឆ្ពោះទៅមុខក្នុងការលើកកម្ពស់ ផ្សព្វផ្សាយ និងថែរក្សាតម្លៃម្ហូបពិសេសរបស់វៀតណាម។
មហោស្រពហ្វើ (pho) ឆ្នាំ២០២៥ ដោយប្រធានបទ "“គុណតម្លៃនៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល”។
ប្រតិភូចុចប៊ូតុងបើកមហោស្រពហ្វើ (pho) ឆ្នាំ២០២៥ ។
ប្រារព្ធឡើងក្នុងរយៈពេលបីថ្ងៃ (ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥) អតីតរាជវាំងថាំងឡុង (Thang Long) បានក្លាយជាកន្លែងជួបជុំចំណាប់អារម្មណ៍សម្រាប់អ្នកស្រឡាញ់ហ្វើ (Pho)។ តូបជាង ៥០ខ្នង មកពីអាជីវករ និងម៉ាកយីហោហ្វើ (pho) ល្បីៗ មកពីតំបន់បីនៃប្រទេស (ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង) បានប្រមូលផ្តុំគ្នានៅទីនោះ ។ ភ្ញៀវទស្សនាមានឱកាសទទួលទានហ្វើ (pho) ដែលបានកែច្នៃតាមរបៀបខុសៗគ្នា ពីរសជាតិពិសេសនៃតំបន់ព្រៃភ្នំពាយ័ព្យ ភាពឈ្ងុយឆ្ងាញ់របស់ហ្វើ (pho) ណាមឌិញ (Nam Dinh) ភាពល្អិតល្អន់នៃហ្វើ (pho) ហាណូយ រហូតដល់ភាពប្លែកនៃហ្វើ (pho) តាមរចនាបថនៃភាគកណ្តាល និងភាពទូលំទូលាយនៃហ្វើ (pho) ភាគខាងត្បូង និងទាំងបម្រែបម្រួលនៃចំហាយអន្តរជាតិ។
មហោស្រពហ្វើ (pho) ឆ្នាំ២០២៥ គឺជាឱកាសមួយសម្រាប់កុមារស្វែងយល់អំពីរឿងរ៉ាវរបស់ ហ្វើ (pho) ។
ការសម្តែងសិល្បៈ ច្រៀងសឹម (Xam) ក្នុងមហោស្រពនេះនាំមកនូវតម្លៃវប្បធម៌ជូនព្រឹត្តិការណ៍។
សិប្បការិនី លេ ធីធៀត (Le Thi Thiet) ប្រធានសមាគមវប្បធម៍ម្ហូបអាហារខេត្ត ណាមឌិញ (Nam Dinh) ក៏បានរៀបចំចានហ្វើ (pho) សាច់ទ្រូងគោស្រុស និងសាច់គោចិញ្ច្រាំស្រុសដ៏ឈ្ងុយឆ្ងាញ់ សាយភាយនូវរសជាតិពិសេសនៃស្រុកកំណើត។ លោកស្រីបានសង្កត់ធ្ងន់ថា៖ “យើងណែនាំហ្វើ (pho) ណាមឌិញ (Nam Dinh) ដ៏ល្បីល្បាញ ដូចជា ហ្វើសាច់ទ្រូងគោស្រុស និងសាច់គោចិញ្ច្រាំស្រុស ។ គ្រឿងផ្សំទាំងអស់ ត្រូវបានរក្សាទុកដោយប្រុងប្រយ័ត្ន និងសាច់បានកាត់ដោយម៉ាស៊ីន ដើម្បីធានាសុវត្ថិភាព និងអនាម័យម្ហូបអាហារ។ មហោស្រពនេះគឺជាឱកាសដ៏មានតម្លៃ ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីគុណតំម្លៃរបស់ហ្វើ (pho) ដែលជាមុខម្ហូបទទួលបានការចូលចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិជាច្រើន”។អ្នកទស្សនាយកចិត្តទុកដាក់មើលដំណាក់កាលនៃការធ្វើហ្វើ (pho) ដែលជាផ្នែកមិនអាចខ្វះបានរបស់ ហ្វើ (pho) វៀតណាម។
មហោស្រពហ្វើ (pho) ឆ្នាំ២០២៥ ភ្ញៀវទស្សនាបានស្វែងយល់នូវគ្រឿងទេស ដែលការច្នៃហ្វើ (pho) ប្រពៃណី។
ជាពិសេស មហោស្រពហ្វើ (pho) បានប្រមូលផ្តុំនូវហាងលក់ហ្វើ (pho) ដ៏ល្បីឈ្មោះ នៅរដ្ឋធានី ហាណូយ ដែលជាម៉ាកយីហោធ្លាប់ជិតស្និទ្ធនឹងប្រជាជន ត្រាងអាន (Trang An - ឈ្មោះចាស់របស់រដ្ឋធានី ហាណូយ) ជាច្រើនជំនាន់ និងភ្ញៀវទេសចរ ដូចជា ហ្វើធិនមាត់ស្រះ (Bo Ho) ជាមួយនឹងទឹកស៊ុបឈ្ងុយឆ្ងាញ់ ហ្វើ (pho) ហ័ងយ៉ា (Hoang Gia) ហ្វើ (pho) វ៉ឹនគូ (Van Cu) សាមញ្ញ តែឈ្ងុយឆ្ងាញ់... ទាំងអស់បានមានវត្តមាន និងរួមគ្នាដើម្បីបង្កើតនូវរសជាតិដែលមិនអាចបំភ្លេចបាន។ បណ្តាសិប្បករមិនត្រឹមតែកែច្នៃម្ហូបដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងពួកគេបានបង្ហាញដំណើរការនៃការធ្វើហ្វើ (pho) និងធ្វើចាហ្វៃ ចាប់ពីដំណាក់កាលជ្រើសរើសគ្រឿងផ្សំស្រស់ៗ ដើម្បីធ្វើឱ្យសរសៃហ្វើ (pho) ទន់ល្អ រហូតរូបមន្តអាថ៌កំបាំងនៃការស្ងោរ និងចម្អិនទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់ទៀតផង...
លោក ប៊ុយ ជីថាញ់ (Bui Chi Thanh) ម្ចាស់ហាងហ្វើធិនមាត់ស្រះ (Pho Thin Bo Ho) ជាជំនាន់ទីបីបានចែករំលែកថា ការរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយមានហ្វើ (pho) ប្រមាណ ៥០០ចានក្នុងថ្ងៃដំបូង ហើយចំនួននេះនឹងកើនឡើងក្នុងប៉ុន្មានថ្ងៃបន្ត។ ប្រការគួរកត់សម្គាល់គឺ ចានហ្វើ (pho) នីមួយៗ ក្នុងមហោស្រពនេះត្រូវបានលក់ក្នុងតម្លៃពិសេសត្រឹមតែ ៤ ម៉ឺនដុង ពោលគឺស្ទើរតែពាក់កណ្តាលតម្លៃនៅហាងដែលលក់រាល់ថ្ងៃ។ លោក ថាញ់ (Thanh) បានបញ្ជាក់ថា “តាមរយៈការចូលរួមមហោស្រពនេះ យើងសង្ឃឹមថា នឹងផ្សព្វផ្សាយ និងណែនាំពីភាពពិសេសនៃម្ហូបអារហា ហាណូយ (Ha Noi) ដល់ប្រជាជន និងភ្ញៀវទេសចរជាច្រើន។ ទោះបីជាតម្លៃទាបជាងធម្មតាក៏ដោយ ក៏យើងនៅតែប្តេជ្ញារក្សាគុណភាព និងធានាអនាម័យ និងសុវត្ថិភាពម្ហូបអាហារដដែល”។
ប្រធានសមាគមចុងភៅ ហ័ងយ៉ា (Hoang gia) វៀតណាម - លោក យឿងវ៉ាន់ហ៊ុង (Duong Van Hung) ចែករំលែករឿងហ្វើ (Pho) ក្នុងមហោស្រព។
មហោស្រពហ្វើ (pho) ឆ្នាំ២០២៥ ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើន។
ចានហ្វើ (pho) ក្តៅនិងឆ្ងាញ់ នៅមហោស្រពហ្វើ (pho) ឆ្នាំ២០២៥។
ចំណុចពិសេសមួយនៃមហោស្រព ហ្វើ (pho) ហាណូយ ឆ្នាំ២០២៥ គឺជាការឈានមុខ ក្នុងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាមួយ Chatbot ដែលបានដាក់ នៅតូបផ្តល់ព័ត៌មាន។ នៅទីនោះ Chatbot ដើរតួនាទីជាជំនួយការនិម្មិត ជួយភ្ញៀវទស្សនាស្វែងរកព័ត៌មានអំពីតូប ស្វែងរកហាងហ្វើ (pho) ដែលសមនឹងចំណូលចិត្តរបស់ពួកគេ បង្កើនប្រសិទ្ធភាពដំណើរការរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព។ នេះជាលើកទីមួយហើយ ដែលបច្ចេកវិទ្យា AI ត្រូវបានអនុវត្តប្រកបដោយវិធីសាស្ត្រ នៅក្នុងមហោស្រពម្ហូបអាហារមួយ នៅប្រទេសវៀតណាម ដែលបង្ហាញពីការច្នៃប្រតិដ្ឋ និងការសម្របខ្លួនទៅនឹងយុគសម័យឌីជីថល។ ជាមួយនឹងការវិនិយោគដ៏ហ្មត់ចត់ និងសកម្មភាពចម្រុះ មហោស្រពនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងចិត្តប្រជាជន និងភ្ញៀវទេសចរ ដោយបញ្ជាក់ពីទីតាំង “គុណតម្លៃ” របស់ហ្វើ (pho) វៀតណាម នៅរដ្ឋធានី ហាណូយ (Ha Noi) ដែលមានអាយុកាលរាប់ពាន់ឆ្នាំ៕
អត្ថបទនិងរូបថត៖ ត្រឹនថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង
អត្ថបទនិងរូបថត៖ ត្រឹនថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង