• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC ២០២៧ ឆ្ពោះទៅរកសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដ៏សន្តិភាព ស្ថិរភាព និងវិបុលភាព

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការខ្លឹមសារនៃគណៈកម្មាធិការជាតិស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០២៧)។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ អាញ ធូ/VOV

ថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan សហប្រធាននៃអនុគណៈកម្មការខ្លឹមសារ បានសង្កត់ធ្ងន់លើតម្រូវការតភ្ជាប់ការអភិវឌ្ឍខ្លឹមសារ APEC ២០២៧ ជាមួយនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងតម្រូវការធ្វើសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលថ្មី៖ “យើងត្រូវតែរៀបចំ APEC ឱ្យមានឆ្នាំដ៏ជោគជ័យ ជាមួយនឹងគំនិតផ្តួចផ្តើមនិងខ្លឹមសារជាច្រើន។ អនុគណៈកម្មការខ្លឹមសារមានកម្លាំងដ៏ធំមួយ តំណាងឱ្យក្រសួង ទីភ្នាក់ងារ និងអង្គការចំនួន ១៥។ យើងបានពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន ៣៖ ទី១ រក្សាតុល្យភាពខ្លឹមសារ; ទី២ បណ្តាក្រសួងនិងស្ថាប័ននានាស្នើគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ជាពិសេសក្នុងបរិបទនៃស្ថានភាពរបស់ប្រទេសជាតិ ដូចជាការអភិវឌ្ឍ និងរបកគំហើញដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦-២០២៧។ ទី៣ យើងអាចបន្តកែលម្អ និងអភិវឌ្ឍខ្លឹមសារសម្រាប់ឆ្នាំ ២០២៧ និងឆ្នាំបន្តបន្ទាប់”

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang ការរៀបចំខ្លឹមសារមិនត្រឹមតែធានាការរៀបចំសន្និសីទប្រកបដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែបង្ហាញយ៉ាងច្បាស់អំពីការការត្រិះរិះជាយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេលវែង និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ APEC ឆ្ពោះទៅរកសហគមន៍អាស៊ីប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងខ្លាំងក៏ដោយ វៀតណាមបានខិតខំប្រឹងប្រែង និងគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយជោគជ័យ។

Top