នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការខ្លឹមសារនៃគណៈកម្មាធិការជាតិស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០២៧)។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ អាញ ធូ/VOV
ថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan សហប្រធាននៃអនុគណៈកម្មការខ្លឹមសារ បានសង្កត់ធ្ងន់លើតម្រូវការតភ្ជាប់ការអភិវឌ្ឍខ្លឹមសារ APEC ២០២៧ ជាមួយនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងតម្រូវការធ្វើសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលថ្មី៖ “យើងត្រូវតែរៀបចំ APEC ឱ្យមានឆ្នាំដ៏ជោគជ័យ ជាមួយនឹងគំនិតផ្តួចផ្តើមនិងខ្លឹមសារជាច្រើន។ អនុគណៈកម្មការខ្លឹមសារមានកម្លាំងដ៏ធំមួយ តំណាងឱ្យក្រសួង ទីភ្នាក់ងារ និងអង្គការចំនួន ១៥។ យើងបានពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន ៣៖ ទី១ រក្សាតុល្យភាពខ្លឹមសារ; ទី២ បណ្តាក្រសួងនិងស្ថាប័ននានាស្នើគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ជាពិសេសក្នុងបរិបទនៃស្ថានភាពរបស់ប្រទេសជាតិ ដូចជាការអភិវឌ្ឍ និងរបកគំហើញដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦-២០២៧។ ទី៣ យើងអាចបន្តកែលម្អ និងអភិវឌ្ឍខ្លឹមសារសម្រាប់ឆ្នាំ ២០២៧ និងឆ្នាំបន្តបន្ទាប់”។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang ការរៀបចំខ្លឹមសារមិនត្រឹមតែធានាការរៀបចំសន្និសីទប្រកបដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែបង្ហាញយ៉ាងច្បាស់អំពីការការត្រិះរិះជាយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេលវែង និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ APEC ឆ្ពោះទៅរកសហគមន៍អាស៊ីប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព៕