• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

4Viettel នាំមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 6G ជាមួយ Qualcomm

សារជីវកម្មឧស្សាហកម្មទូរគមនាគមន៍យោធាវៀតណាម (Viettel) បានក្លាយជាដៃគូដំបូងគេនៅលើពិភពលោក ដែលបានចុះហត្ថលេខាលើកម្មវិធី 6G Early Access ជាមួយ Qualcomm Technologies (សាជីវកម្មបច្ចេកវិទ្យាពហុជាតិមកពីសហរដ្ឋអាមេរិក) ដែលបើកចេញឱកាសចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីនធឺណែតចល័តជំនាន់ថ្មីតាំងពីដំណាក់កាលដំបូង។

ភាគីទាំងពីរមានគោលបំណង​អនុវត្តន៍ការហៅទូរស័ព្ទ 6G មុនពាណិជ្ជកម្មលើកដំបូងនៅដើមឆ្នាំ ២០២៩ ដោយប្រើប្រាស់ប្រព័ន្ធនិងឧបករណ៍ដែលបានស្រាវជ្រាវ អភិវឌ្ឍ និងផលិតដោយViettel ផ្ទាល់។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ Viettel នឹងសហការជាមួយ Qualcomm ក្នុងការស្រាវជ្រាវ រចនា អភិវឌ្ឍ និងផលិត​ស្ថានីយ៍​ផ្សាយ​រលក​ 6G។ Viettel នឹង​ទទួលបន្ទុកការស្រាវជ្រាវ រចនា ផលិត សាកល្បង និងវាយតម្លៃគុណភាព​ផលិតផល ខណៈដែលក្រុមហ៊ុន Qualcomm នឹងផ្តល់វេទិកាបច្ចេកវិទ្យា បន្ទះឈីប​​​។ ភាគីទាំងពីរក៏នឹងរួមគ្នា​វាយតម្លៃលើភាពធន់វាងវេទិកា 6G របស់ Qualcomm និងឧបករណ៍ដែល Viettel បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្រោមលក្ខខណ្ឌប្រ​តិបត្តិការជាក់ស្តែង។

ការចូលរួមក្នុងការស្រាវជ្រាវ 6G តាំងពី​ដំណាក់​កាល​ដំបូង ត្រូវបានរំពឹងថានឹងជួយ Viettel ឱ្យធ្វើជាម្ចាស់លើបច្ចេកវិទ្យានេះ រួម​ដំណើរជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាសកល និងរួមចំណែកដល់ការលើកកម្ពស់​តួនាទីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ត​ម្លៃ​បច្ចេកវិទ្យាជំនាន់​ថ្មី៕​

តាម​ vovworld.vn/km-KH

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

ខ្លឹមសារមួយដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ គឺការបង្កើតគំរូកំណើនដោយផ្អែកលើផលិតភាព បញ្ញា បច្ចេកវិទ្យា និងធនធានមនុស្ស។

Top