សិល្បៈ រឿងរ៉ាវរបស់តែម 18/03/2016 ប្រភេទតែមទាំង៤០សន្លឹក របស់វិចិត្រករ ហ្វាងធ្វីលិវ និងអ្នកប្រមូលតែម វូវ៉ាន់ទី ទើបបានឧទ្ទេសនាមក្នុងពិធីតាំងពិព័រណ៍ “រឿងរ៉ាវរបស់តែម” រៀបចំនៅ៤៥ ផ្លូវហាងបាយ(ហាណូយ) នាំមកជូនអ្នកទស្សនានូវអារម្មណ៍រំភើប អំពីប្រវត្តិសាស្រ្ត វប្បធម៌វៀតណាម តាមរយៈកូនតែមតូចៗប្រណិត។ ដើម្បីឧទ្ទេសនាមដល់មហាជននូវទស្សនវិស័យពីកូនតែម ដែលវិចិត្រករហ្វាងធ្វីលិវ បានបង្ហាញប្រភេទតែមគំរូទាំង៤០សន្លឹក ចុះផ្សាយដោយទ្រង់ទ្រាយ ។ កូនតែមរបស់វិចិត្រករហ្វាងធ្វីលិវ សាមញ្ញផង ជិតដិតជាមួយជីវភាពរស់នៅប្រចាំថ្ងៃ របស់ជនជាតិវៀតណាមផង ហើយទាំងបង្កប់ដោយលក្ខណៈអង់អាចនិងសិល្បៈ។ ចូលចិត្តស្រឡាញ់សិល្បៈតែម វិចិត្រករហ្វាងធី្វលិវ បានព្យាយាមកែច្នៃប្រភេទតែមពិសេសមានលក្ខណៈជនជាតិ តាមរយៈរឿងរ៉ាវប្រវត្តិសាស្រ្តដូចជា៖ តែមអ៊ូវកើ ឡាកឡុងក្វឹន កម្រងតែមរាជវាំងហ្វេ កម្រងតែមផ្កាតែ កេសរផ្កា ស៊ីក្លូ ថនិកសត្វ អណ្តើកសមុទ្រ។ល។ ការតាំងពិព័រណ៍ ”រឿងរ៉ាវរបស់តែម” ទាក់ទាញអ្នកដែលចូលចិត្តតែមមកទស្សនា។ រូបថត៖ ថាញហឹង ពិធីតាំងពិព័រណ៍តែមលើកនេះ មិនត្រឹមតែបានគយគន់ផ្ទាល់ភ្នែក នូវកម្រងតែមកម្រ ហើយនេះក៏ជាឱកាសដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តមាតុភូមិ តាមរយៈសន្លឹកតែមនីមួយៗ។ រូបថត៖ ថាញហឹង ការតាំងពិព័រណ៍លើកនេះ នាំមកជូនអ្នកទស្សនានូវបរិយាកាសថ្មីទាំងស្រុង ខុសពីការតាំងពិព័រណ៍តែមប្រពៃណីលើកមុននេះ។ រូបថត៖ ថាញហឹង នៅក្បែរកូនតែមរបស់វិចិត្រករហ្វាងធ្វីលិវ គឺកម្រងប្រមូលផ្តុំកូនតែមកម្ររបស់អ្នកប្រមូលវូវ៉ាន់ទី។ ក្នុងកម្រងប្រមូលផ្តុំនេះ ត្រូវនិយាយដល់ខ្នាតតែមគ្រប់ស្តង់ដាទាំងប្រាំសន្លឹក របស់កម្រងប្រមូលផ្តុំពកឫស្សីនិងជីវភាពរស់នៅប្រចាំថ្ងៃ ទទួលបានមេដាយសំរិទ្ធ ក្នុងពិធីតាំងពិព័រណ៍តែមអន្តរជាតិនៅប៉េកាំង(ចិន)ឆ្នាំ២០០៣។ ក្រៅពីនេះ នៅមានកម្រងប្រមូលផ្តុំ តែមកម្រផ្សេងៗដូចជាស្ថាបត្យកម្ម សិល្បៈប្រពៃណីវៀតណាម។ អ្នកប្រមូលផ្តុំតែមវូវ៉ាន់ទីចែករំលែកថា ចាប់តាំងពីពេលនៅសិក្សា លោកមានចំណូលចិត្តលើកកូនតែមនិងចាប់ផ្តើមប្រមូលផ្តុំ។ ក្រោយមក លោកធ្វើការក្នុងប្រៃសនីយ៍ និងបំពេញការងារជាច្រើនឆ្នាំ នៅក្រុមហ៊ុនតែម បានជួយលោកយល់ដឹងច្បាស់ជាង អំពីតម្លៃឧបត្តម្ភលក្ខណៈសិល្បៈ និងមនុស្សសាស្រ្តនៃកូនតែមទាំងឡាយ។ មិនត្រឹមតែធ្វើមិត្តជាមួយតែម លោកនៅទាំងលះបង់ពេលវេលា ដើម្បីរួមចំណែកក្នុងការងាររចនាតែម ជាមួយគោលបំណង កូនតែមជាស្ពានតភ្ជាប់នាំមក នូវរូបភាពភូមិកំណើត ទឹកដី មនុស្សវៀតណាមជាមួយមិត្តភក្តិនៃទ្វីបទាំងប្រាំ៕ រូបភាពមួយចំនួនពីប្រភេទតែមបង្ហាញក្នុងតាំងពិព័រណ៍៖ តែមអនុស្សាវរីយ៍១១០ឆ្នាំ ថ្ងៃកំណើតលោកប្រធានហូជីមិញ។ កម្រងតែមអនុស្សាវរីយ៍៦០ឆ្នាំបដិវត្តន៍ខែសីហា។ កម្រងតែមឧបករណ៍តន្រ្តីជនជាតិ ធ្លាប់បានតាំងបង្ហាញក្នុងតាំងពិព័រណ៍តែមអន្តរជាតិឆ្នាំ១៩៩៦។ កម្រងតែមបួនរដូវ ពណ៌នាអំពីលក្ខណៈស្នាមគំនូរវប្បធម៌ប្រពៃណីពិសេសរបស់វៀតណាម។ កម្រងតែម ញ៉ាញ៉ាកកុងឌិញហ្វេ ស្នាដៃដ៏អស្ចារ្យជាកេរដំណែលវប្បធម៌អរូបីនិងនិយាយបន្តគ្នារបស់មនុស្សជាតិ។ តែមបង្ហាញពីរឿងដំណាលបិតាឡាកឡុងក្វឹន នាំកូន៥០នាក់ចុះសមុទ្រ។ តែមពីរឿងដំណាលមាតាអ៊ូវកើនាំកូន៥០នាក់លើព្រៃ។ កម្រងតែមចុះផ្សាយរួមនៅអាស៊ាន។ កម្រងតែមអំពីស៊ីកក្លូបានគូរផ្អែកលើទីក្រុងបី៖ ហាណូយ ហូជីមិញ ហាយផុង។ កម្រងតែមក្វានអឹមធីគិញ។ តែមអគ្គិសនីថៃហ័រនៅទីក្រុងបូរាណហ្វេ។ អនុវត្ត៖ ទ្រីញប៊ូ ខាញឡុង ថាញហឹង

ប្រភេទតែមទាំង៤០សន្លឹក របស់វិចិត្រករ ហ្វាងធ្វីលិវ និងអ្នកប្រមូលតែម វូវ៉ាន់ទី ទើបបានឧទ្ទេសនាមក្នុងពិធីតាំងពិព័រណ៍ “រឿងរ៉ាវរបស់តែម” រៀបចំនៅ៤៥ ផ្លូវហាងបាយ(ហាណូយ) នាំមកជូនអ្នកទស្សនានូវអារម្មណ៍រំភើប អំពីប្រវត្តិសាស្រ្ត វប្បធម៌វៀតណាម តាមរយៈកូនតែមតូចៗប្រណិត។ ដើម្បីឧទ្ទេសនាមដល់មហាជននូវទស្សនវិស័យពីកូនតែម ដែលវិចិត្រករហ្វាងធ្វីលិវ បានបង្ហាញប្រភេទតែមគំរូទាំង៤០សន្លឹក ចុះផ្សាយដោយទ្រង់ទ្រាយ ។ កូនតែមរបស់វិចិត្រករហ្វាងធ្វីលិវ សាមញ្ញផង ជិតដិតជាមួយជីវភាពរស់នៅប្រចាំថ្ងៃ របស់ជនជាតិវៀតណាមផង ហើយទាំងបង្កប់ដោយលក្ខណៈអង់អាចនិងសិល្បៈ។ ចូលចិត្តស្រឡាញ់សិល្បៈតែម វិចិត្រករហ្វាងធី្វលិវ បានព្យាយាមកែច្នៃប្រភេទតែមពិសេសមានលក្ខណៈជនជាតិ តាមរយៈរឿងរ៉ាវប្រវត្តិសាស្រ្តដូចជា៖ តែមអ៊ូវកើ ឡាកឡុងក្វឹន កម្រងតែមរាជវាំងហ្វេ កម្រងតែមផ្កាតែ កេសរផ្កា ស៊ីក្លូ ថនិកសត្វ អណ្តើកសមុទ្រ។ល។ ការតាំងពិព័រណ៍ ”រឿងរ៉ាវរបស់តែម” ទាក់ទាញអ្នកដែលចូលចិត្តតែមមកទស្សនា។ រូបថត៖ ថាញហឹង ពិធីតាំងពិព័រណ៍តែមលើកនេះ មិនត្រឹមតែបានគយគន់ផ្ទាល់ភ្នែក នូវកម្រងតែមកម្រ ហើយនេះក៏ជាឱកាសដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តមាតុភូមិ តាមរយៈសន្លឹកតែមនីមួយៗ។ រូបថត៖ ថាញហឹង ការតាំងពិព័រណ៍លើកនេះ នាំមកជូនអ្នកទស្សនានូវបរិយាកាសថ្មីទាំងស្រុង ខុសពីការតាំងពិព័រណ៍តែមប្រពៃណីលើកមុននេះ។ រូបថត៖ ថាញហឹង នៅក្បែរកូនតែមរបស់វិចិត្រករហ្វាងធ្វីលិវ គឺកម្រងប្រមូលផ្តុំកូនតែមកម្ររបស់អ្នកប្រមូលវូវ៉ាន់ទី។ ក្នុងកម្រងប្រមូលផ្តុំនេះ ត្រូវនិយាយដល់ខ្នាតតែមគ្រប់ស្តង់ដាទាំងប្រាំសន្លឹក របស់កម្រងប្រមូលផ្តុំពកឫស្សីនិងជីវភាពរស់នៅប្រចាំថ្ងៃ ទទួលបានមេដាយសំរិទ្ធ ក្នុងពិធីតាំងពិព័រណ៍តែមអន្តរជាតិនៅប៉េកាំង(ចិន)ឆ្នាំ២០០៣។ ក្រៅពីនេះ នៅមានកម្រងប្រមូលផ្តុំ តែមកម្រផ្សេងៗដូចជាស្ថាបត្យកម្ម សិល្បៈប្រពៃណីវៀតណាម។ អ្នកប្រមូលផ្តុំតែមវូវ៉ាន់ទីចែករំលែកថា ចាប់តាំងពីពេលនៅសិក្សា លោកមានចំណូលចិត្តលើកកូនតែមនិងចាប់ផ្តើមប្រមូលផ្តុំ។ ក្រោយមក លោកធ្វើការក្នុងប្រៃសនីយ៍ និងបំពេញការងារជាច្រើនឆ្នាំ នៅក្រុមហ៊ុនតែម បានជួយលោកយល់ដឹងច្បាស់ជាង អំពីតម្លៃឧបត្តម្ភលក្ខណៈសិល្បៈ និងមនុស្សសាស្រ្តនៃកូនតែមទាំងឡាយ។ មិនត្រឹមតែធ្វើមិត្តជាមួយតែម លោកនៅទាំងលះបង់ពេលវេលា ដើម្បីរួមចំណែកក្នុងការងាររចនាតែម ជាមួយគោលបំណង កូនតែមជាស្ពានតភ្ជាប់នាំមក នូវរូបភាពភូមិកំណើត ទឹកដី មនុស្សវៀតណាមជាមួយមិត្តភក្តិនៃទ្វីបទាំងប្រាំ៕ រូបភាពមួយចំនួនពីប្រភេទតែមបង្ហាញក្នុងតាំងពិព័រណ៍៖ តែមអនុស្សាវរីយ៍១១០ឆ្នាំ ថ្ងៃកំណើតលោកប្រធានហូជីមិញ។ កម្រងតែមអនុស្សាវរីយ៍៦០ឆ្នាំបដិវត្តន៍ខែសីហា។ កម្រងតែមឧបករណ៍តន្រ្តីជនជាតិ ធ្លាប់បានតាំងបង្ហាញក្នុងតាំងពិព័រណ៍តែមអន្តរជាតិឆ្នាំ១៩៩៦។ កម្រងតែមបួនរដូវ ពណ៌នាអំពីលក្ខណៈស្នាមគំនូរវប្បធម៌ប្រពៃណីពិសេសរបស់វៀតណាម។ កម្រងតែម ញ៉ាញ៉ាកកុងឌិញហ្វេ ស្នាដៃដ៏អស្ចារ្យជាកេរដំណែលវប្បធម៌អរូបីនិងនិយាយបន្តគ្នារបស់មនុស្សជាតិ។ តែមបង្ហាញពីរឿងដំណាលបិតាឡាកឡុងក្វឹន នាំកូន៥០នាក់ចុះសមុទ្រ។ តែមពីរឿងដំណាលមាតាអ៊ូវកើនាំកូន៥០នាក់លើព្រៃ។ កម្រងតែមចុះផ្សាយរួមនៅអាស៊ាន។ កម្រងតែមអំពីស៊ីកក្លូបានគូរផ្អែកលើទីក្រុងបី៖ ហាណូយ ហូជីមិញ ហាយផុង។ កម្រងតែមក្វានអឹមធីគិញ។ តែមអគ្គិសនីថៃហ័រនៅទីក្រុងបូរាណហ្វេ។ អនុវត្ត៖ ទ្រីញប៊ូ ខាញឡុង ថាញហឹង
អត្ថបទផ្សេងទៀត “៥០ឆ្នាំរដូវផ្កា” របស់អ្នកថតរូប ត្រឹនថេផុង (Tran The Phong)12/06/2025សិល្បៈអ្នកថតរូប លោក ត្រឹនថេផុង (Tran The Phong) ជាឈ្មោះល្បីល្បាញ និងឈានមុខគេមួយក្នុងវិស័យថតរូបសិល្បៈនៅប្រទេសវៀតណាម ទើបតែបើកការតាំងពិព័រណ៍កជន ដែលមានឈ្មោះថា “៥០ឆ្នាំ រដូវផ្កា” តាំងពិព័រណ៍ "យុគសម័យប្លាស្ទិក” ពេលកាកសំណល់ក្លាយទៅជាសិល្បៈ02/06/2025សិល្បៈភាពត្រចេះត្រចង់នៃរាត្រីតន្ត្រី និងសិល្បៈអន្តរជាតិនៃពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak ឆ្នាំ២០២៥08/05/2025សិល្បៈផ្សព្វផ្សាយ "សោភណភាពចម្រៀងបូយ (Boi)" តាមរយៈការថតរូបរបស់អ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga)02/05/2025សិល្បៈស្លាកស្នាមប្រវត្តិសាស្ត្រ និងអធិបតេយ្យភាព ក្នុងការតាំងពិព័រណ៍ "ហ្វ័ងសា ទ្រឿងសា (Hoang Sa Truong Sa) - មាតុភូមិនៅកណ្តាលលំហសមុទ្រ"09/04/2025សិល្បៈផ្កាឈូកក្នុងគំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong)22/02/2025សិល្បៈសិល្បៈរៀបរូបអណ្តើកសមុទ្រដោយកុលាលភាជន៍19/11/2024សិល្បៈ អត្ថបទផ្សេងទៀត